ម៉ូតូ​អូតូ​​ម៉ូដែល​ថ្មី​ហុងដា​ បង្ហាញ​ខ្លួន​​ក្នុង​វីដេអូ​ខ្លី​

​គណនី​ YouTube ​ក្រុមហ៊ុន​ហុងដា​ប្រចាំ​នៅ​តំបន់​អឺរ៉ុប​បាន​បញ្ចេញ​វីដេអូ​ខ្លី​មួយ​ ដែល​បង្ហាញ​ពី​រូបរាង​ខ្លះៗ​របស់​ម៉ូតូ​អូតូ​​ម៉ូដែល​ថ្មី​សន្លាង​របស់​ក្រុមហ៊ុន​នេះ។

 

 

តាម​វីដេអូ​​ដែល​មាន​រយៈ​ពេល​ត្រឹម​ ៣៤ វិនាទី​ មិន​បាន​បង្ហាញ​ឲ្យ​ច្បាស់​ពី​រូបរាង​របស់​ម៉ូតូ​ម៉ូដែល​ ADV នេះ​ឡើយ​ ប៉ុន្តែ​អាច​បញ្ជាក់​ច្បាស់​ពី​ចំណុច​មួយ​ចំនួន​ ដូច​ជា​ការ​រចនា​រូបរាង​ដោយ​មាន​ជ្រុង​ស្រួចៗ និង​ មាន​ក្បាំង​ការពារ​នៅ​ផ្នែក​ខាង​មុខ​ជា​ដើម។ យ៉ាង​ណា​ក្ដី​​វីដេអូ​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​អំពី​ម៉ូតូ​អូតូ​នេះ​នឹង​បញ្ចេញ​នៅ​ថ្ងៃ​ទី​ ៣០ សីហា​ ខាង​មុខ​នេះ។

 

ម៉ូតូ​អូតូ​​ម៉ូដែល​ថ្មី​ហុងដា​ បង្ហាញ​ខ្លួន​​ក្នុង​វីដេអូ​ខ្លី​

 

រំលឹក​ថា​ក្រុមហ៊ុន​ហុងដា​បាន​បង្ហាញ​រូបរាង​គំរូ​នៃ​​​ម៉ូតូ​ម៉ូដែល ADV នេះ​​តាំង​ពី​ខែ​ធ្នូ​ ឆ្នាំ​កន្លង​ទៅ​មក​ម្ល៉េះ​ ដោយ​ការ​បង្ហាញ​នៅ​ពេល​នោះ​ ក្នុង​គោល​បំណង​ស្ទាបស្ទង់​មតិ​​របស់​អ្នកគាំទ្រ​ជា​មុន​ មុន​សម្រេច​ផលិត​លក់​លើ​ទីផ្សារ៕​​​​​​

 

ចុច​អាន៖ ហុងដា​បង្ហាញ​ម៉ូតូ​អូតូ​​ស៊េរី​ថ្មីស្ទាប​ស្ទង់​​ទឹកចិត្ត​អ្នក​គាំទ្រ​មុន​ផលិត​លក់​​លើ​ទីផ្សារ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ autoevolution​