ទម្លាយ​មូលហេតុ​ធ្វើ​ឲ្យ​បុរស​ចំណាយ​១០​ម៉ឺន​ដុល្លារ​វះកាត់​ដូច Justin Bieber បាត់​បង់​ជីវិត

មួយ​ឆ្នាំ​ក្រោយ​ពេល​តារា​ទូរទស្សន៍​អាមេរិក Toby Sheldon បាត់​បង់​ជីវិត នៅ​ទី​បំផុត​គេ​ក៏​បាន​រក​ឃើញ​មូលហេតុ​នៃ​ការ​ស្លាប់​នេះ។

 

ទម្លាយ​មូលហេតុ​ធ្វើ​ឲ្យ​បុរស​ចំណាយ​១០​ម៉ឺន​ដុល្លារ​វះកាត់​ដូច Justin Bieber បាត់​បង់​ជីវិត

 

Toby Sheldon ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ស្គាល់​មុខ​ក្នុង​នាម​ជា​តារា​ទូរទស្សន៍​មួយ​រូប​ក្រោយ​ពេល​លោក​ហ៊ាន​ចំណាយ​លុយ​១០​ម៉ឺន​ដុល្លារ​ដើម្បី​កែ​​មុខ​របស់​ខ្លួន​ឲ្យ​​ដូច​តារា​ចម្រៀង​ល្បី​ឈ្មោះ Justin Bieber។ ខែ​សីហា​ឆ្នាំ ២០១៥ តារា​ប្រុស​៣៥​ឆ្នាំ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​សណ្ឋាគារ​មួយ​នៅ​ក្នុង​រដ្ឋ California សហរដ្ឋ​អាមេរិក។ ក្រោយ​រយៈ​ពេល​ស៊ើប​អង្កេត​ជិត​មួយ​ឆ្នាំ ប៉ូលិស​រដ្ឋ Californiaក៏​បាន​បង្ហាញ​ពី​មូលហេតុ​ដែល​នាំ​មក​នូវ​ការ​ស្លាប់​នេះ។ តាម​នោះ​ដែរ Toby បាន​បាត់​បង់​ជីវិត​ដោយ​សារ​ការ​ប្រើ​ថ្នាំ​ច្រើន​ប្រភេទ​ពេក។ បណ្ដាញ​ព័ត៌មាន TMZ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ស្លាប់ នៅ​ក្នុង​ខ្លួន​របស់ Toby មាន​ផ្ទុក​ថ្នាំ​បន្ថយ​ការ​ឈឺចាប់​និង​ថ្នាំ​ញៀន​ជា​ច្រើន​ប្រភេទ។ ប៉ូលិស​រដ្ឋ California បាន​អះអាង​ថា​គ្មាន​សញ្ញា​បង្ហាញ​ពី​ការ​វាយ​ប្រហារ​ពី​ជន​ទី​២​នោះ​ឡើយ៕

 

ចុចអាន៖Justin Bieber ចាប់​ដៃ Jaden​ រំឭក​បទ​ចាស់ “Never Say Never” កក្រើកឆាក

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖tmz