ទេព បូព្រឹក្ស បញ្ចេញ​អត្ថន័យ​ស្នាម​សាក់​

ជួប​ជាមួយ​តារា​ចម្រៀង​ស្រី​​ក្នុង​ផលិតកម្ម​ហង្ស​មាស ទេព បូព្រឹក្ស​ ក្នុង​ពិធី​មង្គល​ការ​ប្អូន​ស្រី ចន ច័ន្ទ​លក្ខិណា នាង​បាន​បង្ហើប​ពី​​អត្ថន័យ​នៃ​ស្នាម​សាក់​ជា​ភាសា​អង់គ្លេស​លើ​ស្មា ​និង​នៅ​កញ្ចឹង​ករបស់​នាង​ផង​ដែរ​​។

 

ទេព បូព្រឹក្ស បញ្ចេញ​អត្ថន័យ​ស្នាម​សាក់​

 

“​សាក់​ហ្នឹង​គ្មាន​ន័យ​អ្វី​ច្រើន​ទេ​បង​ ក្នុង​នោះ ​ខ្ញុំ​សាក់​ជា​ភាសា​អង់គ្លេស​នៅ​កញ្ចឹងក​ NN មាន​ន័យ​ថា​ និចនិច ដែល​ជា​ឈ្មោះ​ក្រៅ​របស់​ខ្ញុំ​ ហើយ​នៅ​លើ​ស្មា​ Be with u forever and ever​តែ​ប៉ុណ្ណឹង​ឯង​បង”។​ បូព្រឹក្ស​ ថ្លែង។

 

វីដេអូ ទេព បូព្រឹក្ស បង្ហាញ​ស្នាម​សាក់៖

 

 

យ៉ាង​ណា​មិញ​ម្ចាស់​បទ “Twerk” អះអាង​ថា​ ដោយសារ​ការ​ស្រលាញ់​នាង ​គិត​ថា​​មិន​មាន​អ្វី​ហួស​ហេតុ​ពេក​នោះ​ទេ ​ហើយ​ក៏​មិន​បារម្ភ​ខ្លាច​​មាន​គេ​រិះ​គន់​ឡើយ៕

 

​អត្ថបទ៖ ថា ម៉ាលីដា