ស្ដាប់ យុគ ចិន្តា និយាយ​អ្វី​ខ្លះ​ក្នុង​ជំនួប​ជាមួយ ជៀស ស្រួច?

អ្នក​នាង យុគ ចិន្តា បាន​ស្កាត់​មក​ជួប ជៀស ស្រួច ដល់​បន្ទប់​ជួល​របស់​លោក អេ ភូថង កាល​ពី​ល្ងាច​មិញ បន្ទាប់​ពី​មាន​ការ​ចុះផ្សាយ​បន្តបន្ទាប់​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​ពី​ស្ថានភាព​ដុនដាប​របស់​អតីត​កីឡាករ និង​ជា​តារា​សម្ដែង​ខាង​លើ។

 

ស្ដាប់ យុគ ចិន្តា និយាយ​អ្វី​ខ្លះ​ក្នុង​ជំនួប​ជាមួយ ជៀស ស្រួច?ជៀស ស្រួច យុគ ចិន្តា អេ ភូថង និង កែវ សាស្ត្រា

ក្នុង​ជំនួប​នោះ​ពិធី​ករ​ខាង​លើ​ក៏​បាន​នាំ​យក​ថវិកា​ប្រមាណ​ជិត ៣០០​ដុល្លារ​ឧបត្ថម្ភ​ដល់​លោក ជៀស ស្រួច ផង​ដែរ។ “មិន​នឹក​ស្មាន​ថា មក​ដល់​ថ្ងៃ​នេះ ឃើញ​រូប​រាង​គាត់​អញ្ចឹង​ធ្វើ​ឱ្យ​​ខ្ញុំ​រន្ធត់​ខ្លាំង ដូច្នេះ​ត្រូវ​តែ​ស្វែង​រក​មក​ជួប​គាត់​ដោយ​ផ្ទាល់។ យុគ ចិន្តា ថ្លែង​មក​កាន់ Sabay។

 

ពិធី​ការិនី​ជើង​ចាស់​រូប​នេះ ក៏​បាន​​ស្នើ​ដល់​សប្បុរសជន​ស្នេហា​វិស័យ​កីឡា និង​សិល្បករ​​ចូលរួម​ទាំង​អស់​គ្នា ដើម្បី​ជួយ​ដល់​បុរស​កម្សត់​រូប​នេះ​ឱ្យ​មាន​លទ្ធភាព​អាច​ព្យាបាល​ជំងឺ និង​រៀបចំ​ជីវិត​សារ​ឡើង​វិញ។ ពិធី​ការិនី យុគ ចិន្តា អះអាង​ថា អ្នក​នាង​ចង់​ឃើញ​លោក ជៀស ស្រួច មាន​មុខ​លើ​វិស័យ​កីឡា ឬ​វិស័យ​សិល្បៈ​ឡើង​វិញ។

 

ទោះ​បី​ជា​យ៉ាង​ណា ក្រៅ​ពី​អ្នក​នាង យុគ ចិន្តា ក៏​មាន​វត្តមាន​របស់​អ្នក​និពន្ធ កែវ សាស្រ្តា រួម​ដំណើរ​ជាមួយ​គ្នា​ដោយ​បាន​នាំ​យក​ថវិកា​មួយ​ចំនួន​ឧបត្ថម្ភ​ដល់ ជៀស ស្រួច ដូច​គ្នា។ លោក​អះអាង​ថា នឹង​មក​សួរ​សុខ​ទុក្ខ​អតីត​កីឡាករ​រូប​នេះ​ម្ដង​ទៀត​នៅ​ចុង​សប្ដាហ៍​ខាង​មុខ៕

 

អត្ថបទ៖ សំ ជំនាញ