Juventus ​ទិញ​​បាន​ Higuain ​​ផ្លូវ​ការ​ តម្លៃ​ថ្លៃ​បំផុត​ទី​៣​​លើលោក

​ក្លឹប​យក្ស​អ៊ីតាលី​ Juventus ​​បាន​ចុះ​កុងត្រា​ទិញ​យក​​ខ្សែ​ប្រយុទ្ធ Gonzalo Higuain ​ពី​ក្លឹប​គូ​ប្រជែង​ Napoli ផ្លូវ​ការ​ហើយ​​កាល​ពី​យប់​មិញ ក្នុង​តម្លៃ​៧៦​លាន​ផោន​ (ជិត​១០០​លាន​ដុល្លារ)។

 

Juventus ​ទិញ​​បាន​ Higuain ​​ផ្លូវ​ការ​ តម្លៃ​ថ្លៃ​បំផុត​ទី​៣​​លើលោក

ខ្សែ​ប្រយុទ្ធ Gonzalo Higuain

 

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាហ្សង់ទីន​​វ័យ​២៨​ឆ្នាំ​រូប​នេះ​ ទទួល​បាន​ថ្លៃ​ឈ្នួល​​៦,៣​លាន​ផោន​ក្នុង​១​ឆ្នាំ​​ បន្ទាប់​ពី​កាត់​ថ្លៃ​ពន្ធ​រួច​ និង​ចុះ​កុងត្រា​៥​ឆ្នាំ​នៅ​​កីឡដ្ឋាន​ Juventus។

 

OFFICIAL: Gonzalo Higuain joins Juventus on a five-year deal: https://t.co/m1Zo30ikKs #BienvenidoPipita pic.twitter.com/9CsVcHpCld

— JuventusFC (@juventusfcen) July 26, 2016

 

Juventus ​ទិញ​​បាន​ Higuain ​​ផ្លូវ​ការ​ តម្លៃ​ថ្លៃ​បំផុត​ទី​៣​​លើលោក

 

ចំពោះ​តម្លៃ​៧៦​​លាន​ផោន​នេះ Higuain បាន​ក្លាយ​ជា​កីឡាករ​ថ្លៃ​បំផុត​ទី​៣​នៅ​លើ​ពិភពលោក​ បន្ទាប់​ពី​ Gareth Bale ដែល​ថ្លៃ​ជាង​គេ​បំផុត​ កាល​​ផ្ទេរ​ពី​​ Tottenham Hotspur ទៅ​ Real Madrid តម្លៃ​​៨៦​លាន​ផោន​ និង​ Cristiano Ronaldo កាល​ចាក​ចេញ​ពី​ Manchester United ទៅ​ក្លឹប​​ស្ដេច​ស តម្លៃ​៨០​លាន​ផោន៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail