Pep ចាត់​វិធានការ​ក្ដៅ​ចំពោះ​កីឡាករ​ណា​ឡើង​ទម្ងន់​

Pep Guardiola បាន​ចាត់វិធានការចំពោះ​កីឡាករ​ណា​ដែល​ឡើង​គីឡូ​ខ្លាំង​ និង​មិន​សូវ​ព្យាយាម​ហ្វឹក​ហាត់​ដើម្បី​រក្សា​រូបរាង​ កាយ​សម្បទា​ឲ្យ​បាន​ល្អ។

 

Pep ចាត់​វិធានការ​ក្ដៅ​ចំពោះ​កីឡាករ​ណា​ឡើង​ទម្ងន់​Sergio Aguero កំពុងហ្វឹកហាត់

 

បុរស​ជនជាតិ​អេស្ប៉ាញ​ដែល​ទើប​មក​កាន់​ទឹកដី​ Etihad ត្រឹម​ជិត​១​ខែ​ បាន​ព្រមាន​ថា នឹង​មិន​អនុញ្ញាត​ដល់​កីឡាករ មាន​គីឡូ​ឡើង​ខ្លាំង​ចូល​ហាត់​ជាមួយ​ក្រុម​ជម្រើស​ដំបូង​ដាច់ខាត​ ពោល​គឺ​កីឡាករ​នោះ​ត្រូវ​ហ្វឹក​ហាត់​ សម្រក​គីឡូ​ជាមុន​សិន។

 

ពាក់​ព័ន្ធ​នឹង​វិធាន​ការ​របស់​អតីត​អ្នកចាត់ការ​ទូទៅ​ Bayern Munich ​កីឡាករ​ Gael Clichy បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ “បើ​សិន​អ្នក​មាន​គីឡូ​ធ្ងន់​ពេក​ នោះ​នឹង​មិន​បាន​ហ្វឹក​ហាត់​ជាមួយ​ក្រុម​ទេ។ នេះ​គឺជា​លើក​ទី​មួយ​​សម្រាប់​ខ្ញុំ​ដែល​ជួប​ ការ​ព្រមាន​បែប​នេះ ជាក់​ស្ដែង​យើង​មាន​កីឡាករ​មួយ​ចំនួន​ ដែល​ឡើង​គីឡូ​ខ្លាំង ហើយ​ព្យួរ​ការ​ហាត់​ជាមួយ​ក្រុម”។

 

ខ្សែ​ការ​ពារ​អន្តរជាតិ​បារាំង​បាន​បន្ត​ថា កីឡាករ​នៅ​ Man City បច្ចុប្បន្ន​កំពុង​ធ្វើ​ការ​តម​អាហារខ្លាំង​ ដូច​ជា​​កាត់​បន្ថយ​ការ​ផឹក​ទឹក​ផ្លែឈើ​មួយ​ចំនួន​ចេញ, កាត់​បន្ថយ​ការ​បរិភោគ​ភីហ្សា និង​ប្រភេទ​អាហារ​ដែល​ធ្វើ​ឲ្យ​ឡើង​គីឡូ៕

 

Pep ចាត់​វិធានការ​ក្ដៅ​ចំពោះ​កីឡាករ​ណា​ឡើង​ទម្ងន់​

 

Pep ចាត់​វិធានការ​ក្ដៅ​ចំពោះ​កីឡាករ​ណា​ឡើង​ទម្ងន់​

 

Pep ចាត់​វិធានការ​ក្ដៅ​ចំពោះ​កីឡាករ​ណា​ឡើង​ទម្ងន់​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ The Sun