ដំបូន្មានដ៏ល្អ​ ៨ បន្ថយ​ហានិភ័យ​មហារីក

មហារីកជាជំងឺគួរឲ្យខ្លាចបំផុត ដែលមានចំនួនអ្នកកើតជំងឺកាន់តែកើនឡើងពី១ថ្ងៃទៅ១ថ្ងៃ ។ គួរឲ្យស្តាយ គឺមនុស្សជាច្រើនមិនដឹង ឬ ដឹងតែអត្តនោម័ត, ថាជំងឺមហារីកជាច្រើន -ដូចជាមហារីកថ្លើម, មាត់, ស្បួន, តម្រងនោម, ស្បែក -អាចបង្ការបញ្ចៀសបានដោយការទទួលទានត្រឹមត្រូវ, រក្សាទម្ងន់ស្ថិរភាព និងធ្វើចលនាជាប្រចាំ ។

ខាងក្រោមនេះជាដំបូន្មាន ៨ ពីអ្នកជំនាញការសុខភាពដើម្បីបន្ថយហានិភ័យមហារីក ។

. ទទួលទានស្រាបៀរ១-២ កែវក្នុង១ថ្ងៃ
ស្រាបៀរជួយប្រឆាំងតបបាក់តេរី Helicobacter pyleri, ជនល្មើសបង្កជាដំបៅ និងមានលទ្ធភាពនាំដល់មហារីកក្រពះ ។ ដូច្នេះ ប្រសិនទទួលទានត្រឹមត្រូវ នោះស្រាបៀរនឹងមានប្រយោជន៍សម្រាប់សុខភាព ។

ផ្ទុយមកវិញ ប្រសិនទទួលទានលើស ២ កែវ នឹងធ្វើឲ្យកើនហានិភ័យមហារីកមាត់, បំពង់ក, បំពង់អាហារ, ថ្លើម ។ ស្រ្តីកាន់តែត្រូវប្រយ័ត្នប្រយែងជាង ព្រោះទទួលទានស្រាបៀរច្រើននឹងធ្វើឲ្យកើនហានិភ័យមហារីកសុដន់ ។

. គ្មានកំរើកលើស ២ ម៉ោង លើកលែងពេលគេង
ការស្រាវជ្រាវថ្មីមួយរបស់សកលវិទ្យាល័យ Regens Bury (អាល្លឺម៉ង់) បង្ហាញថា ហានិភ័យរីកចម្រើនមហារីក, ពិសេសមហារីកស្បែក, ពោះវៀន, សួត កើនដល់ ១០% ប្រសិនមនុស្សនោះមានទម្លាប់អង្គុយគ្មានកំរើកជាប្រចាំលើស ២ ម៉ោង ។ រឿងនេះត្រឹមត្រូវ សូម្បីតែចំពោះអ្នកចលនាជាប្រចាំ នៅពេលវេលាផ្សេងក្នុងថ្ងៃ ។

. ជានិច្ចកាលប្រឡាក់សាច់មុនពេលអាំង
អាំង ឬ ចៀនសាច់ នៅសីតុណ្ហភាពខ្ពស់ បង្កើតជាសារជាតិគីមីបង្កមហារីកច្រើន ។ ពួកអ្នកស្រាវជ្រាវអាមេរិករកឃើញថា គ្របដណ្តប់សាច់ដោយទឹកប្រឡាក់ មុនពេលអាំង ឬ ចៀន នឹងទប់ស្កាត់សាច់ប្រាស្រ័យផ្ទាល់ជាមួយភ្លើង, សីតុណ្ហភាពខ្ពស់, រារាំងបរិមាណសារជាតិបង្កមហារីក ក្នុងសារជាតិគីមី បង្កឡើងដោយការអាំង ឬ ចៀន ។

. មិនទុកផ្លែឈើក្នុងទូទឹកកក
ការស្រាវជ្រាវជាច្រើនបង្ហាញថា សារជាតិជីវជាតិប្រឆាំងមហារីករបស់ផ្លែឈើ ត្រូវបាត់បង់យ៉ាងច្រើន ពេលត្រូវបានរក្សាទុកក្នុងទូទឹកកក ។ ដូចជាប្រៀបនឹងប៉េងប៉ោះ, ម្ទេសដាក់ក្នុងទូទឹកកក, ប៉េងប៉ោះ ម្ទេសដាក់នៅក្រៅសីតុណ្ហភាពធម្មតា មានបរិមាណ betacarotene ខ្ពស់ជាង ២ ដង, បរិមាណ lycopene ខ្ពស់ជាងដល់ ២០ ដង ។ Betacarotene និង Lycopene ជាសារជាតិ២បន្ថយហានិភ័យមហារីក ។

. កុំចម្អិនបន្ថែមើលដោយម៉ាយក្រូវ៉េវ
តាមពួកអ្នកស្រាវជ្រាវអេស្ប៉ាញ ការចម្អិនបន្ថែមើមដោយម៉ាយក្រូវ៉េវ មិនធ្វើឲ្យថយចុះបរិមាណវីតាមីន C ប៉ុន្តែ វានឹងបំផ្លាញ ៩៧% សារជាតិ flavonoid ដែលមានតួនាទីការពារសីរាង្គចំពោះមុខការវាយប្រហាររបស់មហារីក ។

. មិនអប់បរិយាកាសក្នុងផ្ទះដោយក្លិនសិប្បនិម្មិត
អាចអ្នកមិនជឿ តែបរិយាកាសក្នុងផ្ទះតែងកខ្វក់ជាងបរិយាកាសកណ្តាលវា ។ ផ្សែងបារីជាប្រភពកខ្វក់ខ្ពស់បំផុត, តែអ្នកក៏មិនគួរមើលស្រាលក្លិនពីបណ្តាផលិតផលសំអាត, ទឹកអប់បាញ់បន្ទប់, ទៀនក្រអូប… ព្រោះវាក៏អាចជា “ជនល្មើស” បង្កមហារីក ។

. កំហិតប្រើប្រាស់អំបិល
អំបិលជា “ជនល្មើស” បង្កជា ១៤% ករណីមហារីកសួតនៅអង់គ្លេស ។ ជានិច្ចកាលចាំថា បរិមាណអំបិលបញ្ចូលក្នុងសរីរាង្គក្នុង១ថ្ងៃត្រូវតិចជាង ៦ ក្រាម ។

. គេងក្នុងស្រមោលងងឹតទាំងស្រុង
ការស្រាវជ្រាវជាច្រើនរកឃើញថា ការរងពន្លឺសិប្បនិម្មិតជាប្រចាំពីអំពូលភ្លើងនៅពេលយប់ មានហានិភ័យខ្ពស់កើតជំងឺមហារីកមួយចំនួនដូចជាមហារីកសុដន់ មហារីកក្រពេញប្រូស្តាត ។ ពួកជំនាញការសន្និដ្ឋានថា ការគេងក្រោមពន្លឺភ្លើង នៅពេលយប់ធ្វើឲ្យប្រែប្រួលអ័រម៉ូនក្នុងសរីរាង្គ បណ្តាលឲ្យថមថយប្រព័ន្ធអង្គបដិបក្ខ ។ ម្យ៉ាងទៀត គេងក្នុងស្រមោលងងឹតទាំងស្រុងនឹងធ្វើឲ្យសរីរាង្គបង្កើនការផលិតអ័រម៉ូន melatonin ជួយឲ្យគេងលក់ស្រួល អាចជួយទប់ស្កាត់ជំងឺមហារីកមួយចំនួន ៕


ដំបូន្មានដ៏ល្អ​ ៨ បន្ថយ​ហានិភ័យ​មហារីក

កម្លាំងចម្រុះបង្ក្រាបឈើនាងនួនឆ្លងដែនពីថៃ តែត្រូវដោះលែងទៅវិញ

ដំបូន្មានដ៏ល្អ​ ៨ បន្ថយ​ហានិភ័យ​មហារីក

តាលះបង់ជីវិត សុខចិត្តយកខោចងយាយជាប់នឹងដើមឈើ ឯខ្លួនត្រូវខ្សែទឹកនាំទៅបាត់ (មានវីដេអូ)