សកម្មភាព៤យ៉ាង ដែលបណ្តាលឱ្យថ្លើមអ្នក ខូចដោយមិនដឹងខ្លួន!

ថ្លើមជាសរីរាង្គផ្នែកខាងក្នុងមួយប្រភេទ ដែលមានតួនាទីសំខាន់ណាស់ នៅក្នុងរាង កាយ។ ដូចដែលយើងទាំងអស់គ្នា បានដឹងហើយថា ថ្លើមប្រៀបដូចរោងចក្រថាមពល ដែលជួយលុបបំបាត់ជាតិពុលទាំងឡាយ ទាំងពួង ពីក្នុងរាងកាយរបស់យើង។

ប៉ុន្តែមនុស្សភាគច្រើនមិនបានយកចិត្តទុកដាក់ ថែរក្សាថ្លើមរបស់ខ្លួនឱ្យមានសុខភាពល្អនោះទេ គឺមានតែបំផ្លាញវាថែមទៀត។ តើអ្នកដឹងខ្លួនទេថាសកម្មភាពមួយចំនួនដែលអ្នកកំពុង តែធ្វើជាប្រចាំថ្ងៃនេះ៦0% គឺបានបំផ្លាញថ្លើមដោយមិនដឹងខ្លួន ហើយឥរិយាបថទាំង៤ នោះមានដូចខាងក្រោម៖

១. ចូលគេងយប់ជ្រៅ ហើយភ្ញាក់ថ្ងៃពេក៖ ក្នុងអំឡុងពេលនៃការគេងរបស់យើង រាងកាយបានធ្វើការកម្ចាត់កាកសំណល់អាក្រក់ចេញពីសរីរាង្គផ្សេងៗ។ វានឹងធ្វើការ ប្រព្រឹត្តទៅ ចន្លោះចាប់ពីម៉ោង៣ភ្លឺ រហូតម៉ោង៧ព្រឹក។ ហេតុដូច្នេះបើយើងមិនបាន គេង ឬក្រោកទៅបញ្ចេញកាកសំណល់ពុលចេញទេ នោះប្រព័ន្ធនេះនឹងមិនបាន បំពេញមុខងារ ពេញលេញក្នុងការបណ្តេញជាតិពុលពីក្នុងរាងកាយនោះទេ ហើយ សារជាតិគីមីនឹងដំណើរការជាប្រក្រតី មិនធ្លាប់មានពីមុនមកនៅក្នុងរាងកាយអ្នក ដែលវាបណ្តាលឱ្យ មានផលប៉ះពាល់ទៅលើថ្លើមយ៉ាងធ្ងន់ធ្ងរ។

២.តែងតែទទួលទានអាហារដែលមានជាតិខ្លាញ់ច្រើន៖ ម្ហូបអាហារទាំងនេះគឺវាមាន គ្រោះថ្នាក់ខ្លាំងណាស់ចំពោះថ្លើម ព្រោះវាធ្វើឱ្យថ្លើមពិបាកធ្វើការ ឬធ្វើការធ្ងន់ខ្លាំង ជាងធម្មតា។ លើសពីនេះទៀតជាតិខ្លាញ់ទាំងនេះ នឹងផ្ទុកនៅក្នុងថ្លើមហើយ ត្រូវបាន បម្លែងទៅជា triglycerides និងបង្កឱ្យមានខ្លាញ់កកនៅក្នុងថ្លើម ដែលជាមូលហេតុនៃ ជម្ងឺក្រិនថ្លើម និងមហារីកថ្លើមផងដែរ។

៣. ឧស្សាហ៍ផឹកទឹកដែលមានជាតិអាល់កុលច្រើន៖ អ្នកណាក៏បានដឹងដែរថា វាបំផ្លាញសុខភាព ជាពិសេសគឺវាទៅបំពុលថ្លើមតែម្តង មិនតែប៉ុណ្ណោះនោះទេ រាល់ ពេលភេសជ្ជៈអស់នេះចូលទៅក្នុងពោះ វាធ្វើឱ្យអ្នកឃ្លានជានិច្ច បូកផ្សំជាមួយនឹងការ ចូលគេងយប់ជ្រៅផងនោះ វាបានក្លាយជា មូលហេតុដែលធ្វើឱ្យថ្លើមរបស់យើងកាន់ តែត្រូវបានបំផ្លាញបន្តិចម្តងៗ រហូតដល់មានជម្ងឺខូចខាតជាខ្លាំង។ ដូច្នេះអ្នកដែលតែង តែទៅក្លឹបកម្សាន្ត ឬមានពិធីជប់លៀងជាញឹកញាប់ គួរកាត់បន្ថយការទទួលទានគ្រឿង ស្រវឹងទាំងអស់នេះ ដើម្បីការពារថ្លើមរបស់អស់លោកអ្នកឱ្យមានសុខភាពល្អ។

៤. ភាពតានតឹង៖ កុំគិតថាភាពតានតឹងប៉ះពាល់តែទៅលើខួរក្បាល និងក្រពះប៉ុណ្ណោះ ប៉ុន្តែថ្លើមរបស់អ្នកត្រូវបានវាយប្រហារយ៉ាងខ្លាំងផងដែរ ដោយសារតែភាពតានតឹង។ វាអាចធ្វើឱ្យអ្នកមិនបានដេកពួន ឬទទួលទានអាហារមិនបានច្រើនដូចពេលធម្មតា។ លើសពីនេះទៀតថ្លើមផលិតជាតិស្ករច្រើន ពេលដែលយើងមានភាពតានតឹងម្តងៗ ហើយជាលទ្ធផល ហានិភ័យនៃការកើតជម្ងឺទឹកនោមផ្អែម និងការលើសជាតិស្ករនៅ ក្នុងឈាមគឺមានខ្ពស់ ជាងមនុស្សធម្មតាទៅទៀត។

ដូច្នេះដើម្បីថែរក្សាថ្លើមរបស់យើងឱ្យមានសុខភាពល្អ គួរចៀសវាងទម្លាប់អាក្រក់ទាំង៤ យ៉ាងនេះឱ្យឆ្ងាយ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សកម្មភាព៤យ៉ាង ដែលបណ្តាលឱ្យថ្លើមអ្នក ខូចដោយមិនដឹងខ្លួន!

សកម្មភាព៤យ៉ាង ដែលបណ្តាលឱ្យថ្លើមអ្នក ខូចដោយមិនដឹងខ្លួន!

សកម្មភាព៤យ៉ាង ដែលបណ្តាលឱ្យថ្លើមអ្នក ខូចដោយមិនដឹងខ្លួន!

សកម្មភាព៤យ៉ាង ដែលបណ្តាលឱ្យថ្លើមអ្នក ខូចដោយមិនដឹងខ្លួន!