សព​លោក កែម ឡី ត្រូវ​បាន​បញ្ចុះដោយ​​​​​គ្មាន​​​​​​​ទូរ​ទស្សន៍​​​​​ណា​​​​ផ្សាយ​

ស្រុកត្រាំកក់, ខេត្តតាកែវ-នៅទីបំផុតសពលោក កែម ឡី អ្នកវិភាគនយោបាយដែលត្រូវបានខ្មាន់កាំភ្លើងធ្វើឃាតត្រូវបានបញ្ចុះនៅទីធ្លាខាងក្រោយផ្ទះរបស់ម្ដាយលោកកាលពីម្សិលមិញ បន្ទាប់ពីពិធីបុណ្យដ៏អធិកអធ័មដូចពិធីដង្ហែសពកាលពីម្សិលម្ងៃ៉ដែរ ត្រូវបានបណ្ដាស្ថានីយទូរទស្សន៍ធំៗនៅក្នុងប្រទេសចៀសវាងមិនចាក់ផ្សាយ។ នៅក្នុងពិធីហុងស៊ុយដែលមានការរៀបចំយ៉ាងប្រុងប្រយ័ត្នផ្អែកខ្លាំងទៅលើប្រពៃណីចិន អាចារ្យបានដឹកនាំភរិយា និងកូនៗរបស់លោក កែម ឡី ធ្វើពិធីប្រសិទ្ធពរជ័យជាបន្តបន្ទាប់ខណៈសពត្រូវបានលើកដាក់មឈូសឈើដែលឆ្លាក់ក្បាច់រលោងស្រិល និងលើកដាក់ផ្នូរដែលក្រាលទៅដោយផ្កាម្លិះ ក្រដាសមាស។ បន្ទាប់ពីដើរប្រទក្សិណជុំវិញផ្នូរបីជុំ សាច់ញាតិសពទម្លាក់ដីនៅក្នុងដៃទៅលើក្ដារមឈូសដែលគ្របទង់ជាតិ មុនពេលអ្នកកាន់ទុក្ខផ្សេងទៀតបោះដីចូលដើម្បីលុបបំពេញ។ ដោយខុសពីការរំពឹងទុកតាមប្រពៃណីដែលគេចូលចិត្តបូជាជាង ពិធីបញ្ចុះសពកាលពីម្សិលមិញត្រូវបានធ្វើឡើងសម្រាប់អ្នកអត្ថាធិប្បាយ និងជាអ្នករិះគន់រដ្ឋាភិបាលដ៏មានប្រជាប្រិយភាពរូបនេះ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងវ័យ៤៦ឆ្នាំកាលពីព្រឹកថ្ងៃទី១០ ខែកក្កដា នៅក្នុងស្តាម៉ាតមួយកន្លែងនៅរាជធានីភ្នំពេញ កន្លែងដែលលោកជួបជុំមិត្តភក្ដិ និងសហការីជាញឹកញាប់ដើម្បីពិសាកាហ្វេ។ អ្នកកាន់ទុក្ខរាប់ម៉ឺនសែននាក់បានដង្ហែសពបស់លោកចេញពីរាជធានីភ្នំពេញទៅដល់ផ្ទះរបស់ម្ដាយលោកនៅក្នុងភូមិអង្គតាកុប ខេត្តតាកែវកាលពីថ្ងៃអាទិត្យ។ ចំនួនអ្នកចូលរួមដង្ហែសពបានធ្វើឱ្យលោកយាយ ភោគ សែ វ័យ៧៧ឆ្នាំ ដែលជាម្ដាយរបស់លោក កែម ឡី មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ លោកយាយនិយាយថា “ខ្ញុំរំភើបចិត្តណាស់ ហើយខ្ញុំគិតថា កូនប្រុសខ្ញុំស្លាប់ដោយមានកិត្តិយស ប៉ុន្តែគ្មានផ្លូវយកវាមកវិញទេ ទោះបីជាមនុស្សមកច្រើនយ៉ាងណាក្ដីក៏ខ្ញុំនៅតែនឹកកូនប្រុសរបស់ខ្ញុំ។ ទោះបីជាលោកយាយបានបដិសេធមិនប៉ាន់ស្មានពីមូលហេតុដែលអាចកើតមាននៅពីក្រោយការធ្វើឃាតរបស់កូនប្រុសលោកយាយក្ដី ក៏ការសង្ស័យអំពីការធ្វើឃាតនយោបាយបានធ្វើឱ្យប្រជាជនទូទាំងប្រទេសជឿ ហើយគឺជាហេតុផលធ្វើឱ្យមានការកាន់ទុក្ខជាសាធារណៈ។ អាវយឺតរបស់បុរសវ័យក្មេងម្នាក់នៅឯពិធីបញ្ចុះសពកាលពីម្សិលមិញ មានអក្សរបោះពុម្ពពណ៌នាពីអារម្មណ៍ថា “ពិភពលោកដឹងថាអ្នកណាជាអ្នកសម្លាប់ពួកគាត់” នៅពីក្រោមមុខរបស់លោក កែម ឡី លោក ជា […]

The post សព​លោក កែម ឡី ត្រូវ​បាន​បញ្ចុះដោយ​​​​​គ្មាន​​​​​​​ទូរ​ទស្សន៍​​​​​ណា​​​​ផ្សាយ​ appeared first on The Cambodia Daily.