ប្រទេស​​​ចិន​​​សរសើរ​​​ភាពមិន​​​លម្អៀង​​​របស់​​​ភាគី​​​កម្ពុជា​​​ ​​​នៅ​​​​​ក្នុង​​​ជម្លោះដែន​​​ទឹក​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​សមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​

កាលពីម្សិលមិញ លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានសរសើរកម្ពុជាសម្រាប់ “ភាពមិនលម្អៀង” នៅក្នុងអាស៊ាន បន្ទាប់ពីកម្ពុជាបានរារាំងកិច្ចខិតខំប្រឹងប្រែងរបស់អាសា៊នក្នុងការលើកឡើងជាផ្លូវការនូវសាលដីការបស់តុលាការអន្តរជាតិស្តីពីបញ្ហាសមុទ្រចិនខាងត្បូងដែលធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំងខឹងយ៉ាងខ្លាំង។ សាលដីកាកាលពីថ្ងៃទី១២ ខែកក្កដា បានច្រានចោលការអះអាងសិទ្ធិកាន់កាប់ដែនទឹកមួយភាគធំរបស់ចិននៅក្នុងដែនសមុទ្រនេះ ហើយភាគច្រើននៃប្រទេសសមាជិកអាស៊ានទាំង១០ចង់ឲ្យវាត្រូវបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ មុនកិច្ចប្រជុំនៅក្នុងប្រទេសឡាវ រវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន លោក វ៉ាង យី និងលោក ចន ឃើរី រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកកាលពីម្សិលមិញនិងថ្ងៃនេះ។ ទោះជាយ៉ាងណា សេចក្តីថ្លែងការណ៍រួមដែលចេញពីម្សិលមិញ មិនបានលើកឡើងអំពីសាលដីការបស់តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ដែលគាំទ្រដោយអង្គការសហប្រជាជាតិឡើយ បន្ទាប់ពីប្រទេសកម្ពុជាដែលក្នុងពេលថ្មីៗនេះចិនបានសន្យាផ្តល់ជំនួយជាងកន្លះពាន់លានដុល្លាររហូតដល់ឆ្នាំ២០១៨ បានវេតូ។ លោក វ៉ាង យី ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងាររ៉យទ័រ បន្ទាប់ពីសេចក្តីថ្លែងការណ៍ត្រូវបានចេញមកថា “ចិនឯកភាពទាំងស្រុងជាមួយប្រទេសកម្ពុជា និងប្រទេសសមាជិកអាស៊ានផ្សេងទៀតដែលមិនលម្អៀង និងការពារភាពត្រឹមត្រូវ”។ ដោយទំនងជារិះគន់សហរដ្ឋអាមេរិកចំពោះការជ្រៀតជ្រែកនោះ លោក វ៉ាង យីបានមានប្រសាសន៍ថា “យើងនឹងមិនអនុញ្ញាត ឲ្យកម្លាំងខាងក្រៅណាមួយស្វះស្វែងកេងយកចំណេញ ឃោសនាបំផ្លើសសំណុំរឿងរបស់តុលាការមជ្ឈត្តកម្មស្តីពីសមុទ្រចិនខាងត្បូង និងនាំភាពច្របូកច្របល់មកកាន់តំបន់នេះឡើយ”។ កម្ពុជាបានច្រានចោលម្តងហើយម្តងទៀតចំពោះការចោទប្រកាន់ដែលថា ខ្លួនត្រូវបានចិនចាត់ទុកថា ជាអ្នកជួយដ៏សម្ងាត់នៅក្នុងអាស៊ាន ដែលតម្រូវឲ្យមានការឯកភាព ប៉ុន្តែក្រុមមន្ត្រីការទូតបាននិយាយថា កម្ពុជាក៏ចង់ឲ្យដកចេញនូវឃ្លាគេទទួលយកតាមជាទូទៅពីមុនមក ដែលសម្តែងកង្វល់អំពី”សកម្ម ភាពយោធា”នៅក្នុងដែនសមុទ្រនេះដែរ។ មន្ត្រីការទូតអនាមិកត្រូវបានសកស្រង់សម្តីដោយទីភ្នាក់ងាររ៉យទ័រកាលពីថ្ងៃសៅរ៍មកថា “កម្ពុជាមិនគួរឲ្យជឿទេ”។ ប្រទេសសមាជិកអាស៊ានពាក់កណ្តាលមានដូចជាប្រទេសវៀតណាម ឥណ្ឌូណេស៊ី  ម៉ាឡេស៊ី ព្រុយណេ និងហ្វីលីពីនជាដើមនោះក៏បានអះអាងសិទ្ធិកាន់កាប់ដែនទឹក ឬក៏សិទ្ធិប្រើប្រាស់ផ្សេងៗនៅក្នុងដែនសមុទ្រនេះដែរ ហើយភាគច្រើនមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសកម្មភាពយោធារបស់ចិនដែលកំពុងមានការកើនឡើង និងគម្រោងវាតទីយកដែនទឹកនៅទីនោះ។ ទោះបីជាកម្ពុជាខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ តែសេចក្តីថ្លែងការណ៍រួមកាលពីម្សិលមិញបានលើកឡើងថាអាស៊ាន “ព្រួយបារម្ភយ៉ាងខ្លាំងអំពីការអភិវឌ្ឍនាពេលថ្មីៗនិងកំពុងបន្ត” នៅក្នុងដែនសមុទ្រនេះ ដែលធ្វើឲ្យថយចុះសេចក្តីទុកចិត្ត ធ្វើឲ្យភាពតានតឹងកើនឡើង […]

The post ប្រទេស​​​ចិន​​​សរសើរ​​​ភាពមិន​​​លម្អៀង​​​របស់​​​ភាគី​​​កម្ពុជា​​​ ​​​នៅ​​​​​ក្នុង​​​ជម្លោះដែន​​​ទឹក​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​សមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​ appeared first on The Cambodia Daily.