ថា​ម៉េច ? នៅ​ស្រុក​ខ្មែរ​នៅ​មាន​ផ្លូវ​ពិបាក​ដល់​ម្លឹ​ង​ផង

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេតូច ចាប់ពី​ខាងក្រោយ​សាលាស្រុក​ពាម​រក៍​រហូត​ដល់​កំពង់ដ ឃុំ​ពាម​មាន​ជ័យ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង កំពុង​ជួប​ប្រទះ​ប​ញ្ហ​មួយ​ដែល​បណ្តាល​មក​ពី​ផ្លូវ​មួយ​ខ្សែ​មាន​ប្រវែង ៧​គីឡូម៉ែត្រ​កំពុង​មាន​សភាព​រអិលខ្លាំង​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​មក​ម្តង​ៗ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​ជា​ខ្លាំង ពិសេស​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ និង​កម្មករ​កម្ម​ការ​នី​រោងចក្រ​ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​បំពេញការងារ​ជា​រៀងរាល់ថ្ងៃ ។

ប្រភព​បាន​បញ្ជាក់​ថា នៅ​ពេល​ពួក​គាត់​ចេញ​ទៅ​បំពេញការងារ ក៏​ដូច​ជា​ត្រឡប់​មក​ផ្ទះ​វិញ ពិតជា​ពិបាក​ណាស់ ហើយ​នៅ​ពេល​ទៅ​ធ្វើ​ការងារ​ម្ដង​ៗ​មិន​ទាន់​ពេលវេលា​ធ្វើការ ក៏​ត្រូវ​មេក្រុម​ស្តី​ប​ន្តោ​ស រួម​ទាំង​ថៅកែរ​កាត់​ប្រាក់​ម៉ោង​ជាដើម ។ បញ្ហា​ទុក្ខ​លំបាក​ទាំង​អស់នេះ​ហើយ ធ្វើ​ឱ្យ​ពួក​គាត់​មាន​អារម្មណ៍​រសាប់រសល់ និង​ចង់​ប្រាប់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ សូម​លោក​បាន​ជ្រាប ជា​ពិសេស​ពួក​គាត់​សំណូមពរ​ដល់​លោក ភិន ស​ម្ភ​ស្ស អភិបាលស្រុក​ពាម​រក៍ សូម​ជួយ​ជួសជុល​ផ្លូវ​មួយ​ខ្សែ​នេះ​ផង ដែល​មាន​ប្រវែង​ត្រឹមតែ​៧​គីឡូម៉ែត្រ​ប៉ុណ្ណោះ ទោះជា​ចាក់​ដីខ្សាច់​ភ្នំ ឫ ដី​គ្រោះ​ក្រហម ក៏​បាន​ដែរ ឱ្យ​តែ​ប្រសើ​ជាង​រាល់ថ្ងៃ ព្រោះ​សភាព​ផ្លូវ​បច្ចុប្បន្ន​គឺ​ពិតជា​មានការ​លំបាក​ខ្លាំង​ណាស់ ដើម្បី​ឱ្យ​គាត់​ងាយស្រួល​ប្រកប​មុខរបរ​លក់ដូ​រកស៊ី​ចិញ្ចឹម​ជិ​វិត​ប្រចាំ​ថ្ងៃ ព្រោះ​ចាប់តាំងពី​ឆ្នាំ​១៩៧៩ មក​ដល់​ឆ្នាំ​២០១៦ នេះ​គឺ​មានការ​ធ្វើ​ផ្លូវ និង​ជួសជុល​តែ​ម្តង​គត់ និង​មិន​ដែល​មាន​អាជ្ញាធរ​ណាស់​អើពើ​ពី​សុខទុក្ខ និង​ការ​លំបាក​របស់​ពួក​គាត់​ដែល​កំពុង​រស់នៅ​ទីនោះ​ឡើយ ។

ឆ្លើយ​តប​នឹង​ការ​ស្នើ​សុំ​យ៉ាង​ទទូច​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ពាម​រក៍ លោក ភុ​ន ស​ម្ភ​ស្ស អភិបាលស្រុក​ពាម​រក៍ បាន​បំភ្លឺ​ប្រាប់​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​យើង​មិន​អាច​បំពេញ​តាម​ការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ឱ្យ​ជួយ​ធ្វើ​ផ្លូវ​បាន​ទេ សូម​បងប្អូន​ទ្រាំ​មួយ​រយៈ​សិន​ទៅ ព្រោះ​រាជរដ្ឋាភិបាល​បាន​កំពុង​បើក​ការដ្ឋាន​ធ្វើ​ស្ពាន​ពី​សាលាស្រុក​ពាមរ​ក៍កាត់​ដង​ទន្លេតូច ឆ្លង​ទៅ​ឃុំ​ពាម​មាន​ជ័យ​រយៈពេល​២​ឆ្នាំ​ទៀត​បាន​ក៏​សាង​រួចរាល់ ពេល​នោះ​រថយន្ត​អាច​បើក​ឆ្លងកាត់​ទៅ​មក​បាន ហើយ​ស្រុក​មាន​គម្រោង​ធ្វើ​ផ្លូវ​មួយ​ខ្សែ​ថ្មី​បន្ថែម​ទៀត គឺ​នៅ​ខាងក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ​តែ​ម្តង​ដើម្បី​បង្កើន​លើកកម្ពស់​សេដ្ឋកិច្ច​ជូន​ពលរដ្ឋ​នៅ​ឃុំ​ពាម​មាន​ជ័យ​នេះ​ផ្ទាល់​តែ​ម្តង ចំពោះ​ផ្លូវ​ចាស់​មួយ​ខ្សែ​នៅ​តាម​មុខ​ផ្ទះ​ពលរដ្ឋ យើង​មិន​អាច​ធ្វើ​ពង្រីក​បាន ព្រោះ​វា​ជាប់​នឹង​ច្រាំង​ទន្លេ​ពេក ណាមួយ​ដី​បាន​បាក់​ស្រុត​ចូល​ទន្លេ​ជា​រៀង​រាល់​ឆ្នាំ ៕