រឿងរ៉ាវ​ផិតក្បត់ ! ផ្អើល​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី​ទាំង​យប់

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​នៅ​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រីទាំង​យប់ ដោយ​នារី​ម្នាក់​ដែល​អះអាង​ថា​មិន​ទាន់​លែង​ប្តី​ដាច់​ស្រា​ច់​ផង បែរជា​លួច​ទៅ​ដើរ​លេង​ជាមួយ​ប្រុស​ផ្សេង ពេល​ប្តី​តាម​ទាន់​ក៏​កើតការ​វាយតប់​គ្នា​ផ្អើល​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​២៦ ខែកក្កដា​ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​២​គ្រឿង​បើក​ដេញ​កៀរ​គ្នា​រហូត​ដល់​ចំណុច​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី​ក៏​ឈប់ ហើយ​ចុះ​មក​ប្រតាយប្រតប់​គ្នា​តែ​ម្តង ។

បើ​តាម​សម្តី​ស្ត្រី​ជា​ប្រពន្ធ​បាន​ចោទ​បុរស​ជា​ប្តី​ថា មិន​ចេះ​រកស៊ី​អី​តែ គឺ​ដេក​ចាំតែ​ចាយ​លុយ​នាង​ចិញ្ចឹម ទើប​នាង​អស់ចិត្ត​ដាក់​ពាក្យ​ប្តឹង​សុំ​លែងលះ តែ​គាត់​មិន​ព្រម​លែង​ទេ ចេះ​តែ​តាម​រករឿង​នាង និង​ធ្វើ​ឲ្យ​នាង​ខ្មាស់​គេ​រហូត ។

តែបើ​តាម​បុរស​ជា​ប្តី​វិញ​បាន​អះអាង​ថា លោក​និង​ប្រពន្ធ​បាន​រៀប​ការ​ស្របច្បាប់​ជា​ច្រើន​ឆ្នាំ​ហើយ ទើបតែ​២​ខែ​ចុង​ក្រោយ​នេះ​ប្រពន្ធ​របស់​លោក​បាន​ចុះ​ចោលផ្ទះ​បាត់​ៗ នៅ​សូវ​នៅផ្ទះ​ទេ ធ្វើ​ឲ្យ​រូប​លោក​សង្ស័យ ក៏​តាមដាន ទើប​ដឹង​ថា ប្រពន្ធ​របស់​លោក​លួច​មាន​ប្រុស​ម្នាក់​ផ្សេង​ទៀត​ដែល​ជិះ​រថយន្ត Hammer ។

សូម​បញ្ជាក់​ថា ក្រោយ​ពេល​មានការ​ប្រតាយប្រតប់​គ្នា​មួយសន្ទុះ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​បាន​ធ្វើការ​សម្របសម្រួល​ភាគី​ទាំង​សងខាង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕