Linhsay Lohan ឆ្លង​ប្រទេសបំបាត់​ភាពឈឺចាប់​

6 Videos


តារាសម្តែងហូលីវូដដ៏ល្បីឈ្មោះ Linhsay Lohan បានចាកចេញពីប្រទេសទៅលម្ហែកាយ ក្រោយពីរកឃើញថា គូដណ្តឹងនាងបានលួចផិតក្បត់នាងដោយចេតនាស្រស់ៗ ។

Linhsay Lohan ឆ្លង​ប្រទេសបំបាត់​ភាពឈឺចាប់​

P9

Linhsay Lohan ឆ្លង​ប្រទេសបំបាត់​ភាពឈឺចាប់​

តារាសម្តែងវ័យ ៣០ ឆ្នាំរូបនេះបានធ្វើដំណើរទៅព្រលានយន្តហោះ Heathrow តែម្នាក់ឯង កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៦ ដើម្បីចាកចេញពីភាពសោកាដែលកើតឡើងទាំងអម្បាល់ម៉ាញ ក្នុងពេលថ្មីៗនេះជាមួយនឹងចិញ្ចៀនភ្ជាប់ពាក្យដែលពុំទាន់ដោះចេញនៅឡើយ ។

Linhsay Lohan ឆ្លង​ប្រទេសបំបាត់​ភាពឈឺចាប់​

គេបានដឹងថា ការលួចផិតក្បត់នេះត្រូវបាន Linhsay ដឹង ក្រោយពីគូដណ្តឹងតារាស្រីរូបនេះ ដែលជាអ្នកជំនួញ មានលុយវាល់លានវ័យក្មេងបានបាត់ពីផ្ទះមួយយប់ ហើយក្រោយមកក៏រកឃើញថា ទៅរកស្រីខូចរូស្ស៊ីម្នាក់ ។ ក្រោយដឹងរឿងនេះ នាងបានបង្ហោះសារខូចចិត្ត និង ខឹងសម្បារលើគណនី បណ្តាញសង្គមផ្ទាល់ខ្លួន ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនបានផ្ញើសារលើកទឹកចិត្តដល់នាងដូចគ្នា ។

Linhsay Lohan ឆ្លង​ប្រទេសបំបាត់​ភាពឈឺចាប់​

គួរបញ្ជាក់ដែរថា ស្នេហារវាងនាង និង អ្នកជំនួញវ័យក្មេងទើបតែកើតឡើងកាលពីប៉ុន្មានខែមុន ក្រោយពីមិនដែលមានស្នេហ៍តាំងពីឆ្នាំ ២០០៩ ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

Linhsay Lohan ឆ្លង​ប្រទេសបំបាត់​ភាពឈឺចាប់​Linhsay Lohan ឆ្លង​ប្រទេសបំបាត់​ភាពឈឺចាប់​Linhsay Lohan ឆ្លង​ប្រទេសបំបាត់​ភាពឈឺចាប់​