ដឹង​អត់​អ្នក​ចាប់​ម៉ូយ​ដាក់​ឡាន រក​បាន​​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ?

សូមស្ដាប់ការលម្អិតតាមវីដេអូ ខាងក្រោម៖

នៅតាមចំណតឡាននានា គេឃើញមានអ្នកដេញតាមម៉ូតូចាប់ម៉ូយដាក់ឡានប្រជែងគ្នា រហូតពេលខ្លះក្លាយទៅជារឿងកំប្លែង។ ប៉ុន្តែអ្នកមិនបានដឹងទេថា តាមពិតវាជារបរចិញ្ចឹមជីវិតមួយគ្រួសាររបស់មនុស្សមួយចំនួន ដែលប្ដូរមកវិញនូវប្រាក់កម្រៃប្រមាណ ១ម៉ឺនទៅ ២ម៉ឺនរៀលក្នុងមួយថ្ងៃ។

ដឹង​អត់​អ្នក​ចាប់​ម៉ូយ​ដាក់​ឡាន រក​បាន​​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ?

បើតាមអ្នកចាប់ម៉ូយម្នាក់ឈ្មោះ ធី ម៉ៅ បានប្រាប់ថា មួយថ្ងៃគាត់អាចរកបានមួយម៉ឺនទៅពីរម៉ឺនរៀល តែយ៉ាងណាមិញ រូបលោក ក៏បានជួបប្រទះបញ្ហាជាច្រើន ដូចជា ការជេរស្ដីពីភ្ញៀវ និងការប៉ះពារ។ “ឱ្យដែរ (កម្រៃ) ១ម៉ឺន ២ម៉ឺន… តែជួបរាល់ថ្ងៃ អាអ្នកជិះរ៉ឺម៉កខ្លះគេជេរ អីៗក៏មានដែរម៉ាចប់… ពេលខ្លះក៏គ្រោះថ្នាក់ គេកៀរ ឡានកៀរចឹងទៅ”។ សម្ដី លោក ធី ម៉ៅ។

បើតាម លោក សូ អ៊ាង ដែលជាអ្នករកស៊ីរត់ឡានម្នាក់បានប្រាប់ថា ១ពាន់រៀលគឺជាកម្រៃដែលលោកឱ្យទៅអ្នកចាប់ម៉ូយ។ លោកបន្តថា អ្នកចាប់ម៉ូយ អាចជួយសម្រាលភាពលំបាករបស់លោក។ “អ៎!តាមលទ្ធភាពយើងដែរ…ឱ្យម្នាក់១ពាន់អីហ្នឹង…កាលណាយើងអត់មានគេជួយចាប់វាពិបាក។” សម្ដីលោក សូ អ៊ាង។

ដឹង​អត់​អ្នក​ចាប់​ម៉ូយ​ដាក់​ឡាន រក​បាន​​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ?

ចំណែក លោក ថា ជាអ្នករកស៊ីរត់ឡានឈ្នួលដូចគ្នា បាននិយាយថា គាត់ឱ្យកម្រៃទៅអ្នកចាប់ម៉ូយ ក្នុងម្នាក់ចន្លោះពី២ពាន់ទៅ៣ពាន់រៀល ក៏ប៉ុន្តែ លោកបានបន្តថា អ្នកចាប់ម៉ូយបង្កភាពរញ៉េរញ៉ៃទៅវិញ។ លោក ថា ៖ “អាហ្នឹងបើមានគេចាប់ម៉ូយ អស់ម្នាក់៣ពាន់…ពេលដែលគេចាប់ឱ្យ វាមិនមែនស្រួលទេ វារញ៉េរញ៉ៃ…”។

យ៉ាងណាមិញ សកម្មភាពខាងលើ ត្រូវបានកងកម្លាំងការពារសណ្ដាប់ធ្នាប់ ក៏ធ្លាប់បានហាមប្រាម ពួកគាត់មិនឱ្យរកស៊ីនៅទីនោះផងដែរ តែពួកគេថា ដើម្បីក្រពះ និង ដើម្បីចិញ្ចឹមគ្រួសារប៉ុណ្ណោះ៕

ដឹង​អត់​អ្នក​ចាប់​ម៉ូយ​ដាក់​ឡាន រក​បាន​​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ?

ប្រភព៖ sabay

  • ដឹង​អត់​អ្នក​ចាប់​ម៉ូយ​ដាក់​ឡាន រក​បាន​​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ?已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/27  Category:ជីវិតនិងសង្គម
Tags: