សុនខ​​​​​​ខ្ពស់​បំផុត​ក្នុង​លោក​ដេក​មួយ​ថ្ងៃ​​ ២២​ម៉ោង​

សុនខមួយក្បាល ត្រូវគេរំពឹងថាអាចនឹងគ្រងជាម្ចាស់ពានសុនខខ្ពស់បំផុតក្នុងលោកជាផ្លូវការឆាប់ៗខាងមុខ ដោយសារគេមើលឃើញកម្ពស់របស់វាខ្ពស់ជាងសត្វសុនខផ្សេងៗទៀតជុំវិញពិភពលោក។

សុនខ​​​​​​ខ្ពស់​បំផុត​ក្នុង​លោក​ដេក​មួយ​ថ្ងៃ​​ ២២​ម៉ោង​

សុនខមួយក្បាលនេះមានឈ្មោះ Great Dane អាយុ ៣ឆ្នាំ កម្ពស់២,១ម៉ែត្រ ទម្ងន់ ៧៦គីឡូក្រាម នៅប្រទេស South Wales (ជាប់ព្រំដែនប្រទេសអង់គ្លេស)។ ម្ចាស់សុនខលោក Brian និងអ្នកស្រី Julie Williams មកពីតំបន់ Penmaen ប្រទេសខាងលើ និយាយថា សុនខឈ្មោលរបស់គាត់មើលទៅគួរឲ្យខ្លាច តែមិនដែលធ្វើបាបនរណាម្នាក់ឡើយ សូម្បីរុយមួយក្បាល។

ពួកគាត់បន្ថែមថា អ្វីគួរឲ្យចាប់អារម្មណ៍ គឺ Great Dance ដេកមួយថ្ងៃ ២២ម៉ោង លើពូកទំហំប៉ុនមនុស្សជំទង់ម្នាក់ និងស៊ីចំណីពិសេសៗមានបាយ និងសាច់មាន់។

លោក និងអ្នកស្រី Williams កំពុងរង់ចាំការអះអាងបញ្ជាក់ទទួលស្គាល់ពីមន្ត្រី Guinness World Record ដែលនឹងចុះទៅផ្ទះពួកគេផ្ទាល់ និងមើលសុនខពីរក្បាលផ្សេងទៀត ដើម្បីប្រកាសម្ចាស់ពានជាថ្មី៕

សុនខ​​​​​​ខ្ពស់​បំផុត​ក្នុង​លោក​ដេក​មួយ​ថ្ងៃ​​ ២២​ម៉ោង​ សុនខ​​​​​​ខ្ពស់​បំផុត​ក្នុង​លោក​ដេក​មួយ​ថ្ងៃ​​ ២២​ម៉ោង​ សុនខ​​​​​​ខ្ពស់​បំផុត​ក្នុង​លោក​ដេក​មួយ​ថ្ងៃ​​ ២២​ម៉ោង​ សុនខ​​​​​​ខ្ពស់​បំផុត​ក្នុង​លោក​ដេក​មួយ​ថ្ងៃ​​ ២២​ម៉ោង​ សុនខ​​​​​​ខ្ពស់​បំផុត​ក្នុង​លោក​ដេក​មួយ​ថ្ងៃ​​ ២២​ម៉ោង​ សុនខ​​​​​​ខ្ពស់​បំផុត​ក្នុង​លោក​ដេក​មួយ​ថ្ងៃ​​ ២២​ម៉ោង​

ប្រភព ៖ sabay

  • សុនខ​​​​​​ខ្ពស់​បំផុត​ក្នុង​លោក​ដេក​មួយ​ថ្ងៃ​​ ២២​ម៉ោង​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/27  Category:ជីវិតនិងសង្គម
Tags: