អាមេរិក​បញ្ជាក់​ប្រាប់​ចិន​យ៉ាង​ច្បាស់​ថា គេ​នឹង​បន្ត​ធ្វើ​នាវាចរណ៍​ដោយ​សេរី​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង

រដ្ឋបាលលោក Obama បានធ្វើការបញ្ជាក់មួយយ៉ាងច្បាស់ទៅកាន់ចិនថា អាមេរិកនឹងនៅតែបន្តការធ្វើនាវាចរណ៍ដោយសេរី ក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូងដដែល បើទោះជាចិនមិនទទួលស្គាល់ការកាត់ក្ដីរបស់តុលាការអន្តរជាតិ ជុំវិញនឹងវិវាទសមុទ្រចិនខាងត្បូងនេះក៏ដោយ នេះបើយោងតាមលោក Mark Richardson ប្រធានប្រតិបត្តិការកងទ័ពជើងទឹក និងជាឧត្ដមនាវីអាមេរិក ។
រយៈកាលកន្លងមកនេះ អាមេរិកធ្លាប់ធ្វើសកម្មភាពហោះហើរ និងធ្វើនាវាចរណ៍ ក្នុងតំបន់ជម្លោះដែនទឹករបស់ចិននោះជាច្រើនដងរួចមកហើយ ដោយការព្រមានរបស់អាមេរិកលើកនេះ ធ្វើឡើងក្រោយពីតុលាការអាជ្ញាកណ្ដាលអន្តរជាតិនៅទីក្រុង The Hague ប្រកាសឲ្យហ្វីលីពីនឈ្នះក្ដី តែចិនបដិសេធក្នុងការទទួលស្គាល់សាលក្រមនេះ ទាំងដែលខ្លួនជាហត្ថលេខីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ។
លោក Richardson ដែលទើបតែត្រលប់មកពីទស្សនកិច្ចក្នុងប្រទេសចិននោះ បានថ្លែងឲ្យដឹងថា លោកបានបញ្ជាក់ប្រាប់ភាគីចិនច្បាស់ហើយ បើសិនជាគូបដិបក្ខ (ចិន) បង្ហាញចេតនាណាមួយ ក្នុងការប្រកាសតំបន់ការពារដែនអាកាសក្នុងតំបន់ជម្លោះ ឬក៏សង់កោះសិប្បនិម្មិតក្នុងតំបន់កោះ Scarborough Shoal នោះវាជាការព្រួយបារម្ភយ៉ាងច្បាស់ របស់អាមេរិក ។

គួរបញ្ជាក់ថា តំបន់កោះ Scarborough Shoal ជាកន្លែងដែលស្ថិតនៅក្បែរនឹងទឹកដីហ្វីលីពីន ហើយហ្វីលីពីនជាសម្ព័ន្ធមិត្តចាស់ និងដ៏ជិតដិតបំផុតមួយរបស់អាមេរិក ក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ៕

អាមេរិក​បញ្ជាក់​ប្រាប់​ចិន​យ៉ាង​ច្បាស់​ថា គេ​នឹង​បន្ត​ធ្វើ​នាវាចរណ៍​ដោយ​សេរី​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូងអាមេរិក​បញ្ជាក់​ប្រាប់​ចិន​យ៉ាង​ច្បាស់​ថា គេ​នឹង​បន្ត​ធ្វើ​នាវាចរណ៍​ដោយ​សេរី​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូងអាមេរិក​បញ្ជាក់​ប្រាប់​ចិន​យ៉ាង​ច្បាស់​ថា គេ​នឹង​បន្ត​ធ្វើ​នាវាចរណ៍​ដោយ​សេរី​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង

ប្រភព៖ kqube

  • អាមេរិក​បញ្ជាក់​ប្រាប់​ចិន​យ៉ាង​ច្បាស់​ថា គេ​នឹង​បន្ត​ធ្វើ​នាវាចរណ៍​ដោយ​សេរី​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/27  Category:ជីវិតនិងសង្គម
Tags: