ដើម្បី​​សម្រួច​អាទិភាព​វិ​ស័យ​កសិកម្ម​ឡើង​វិញ​កញ្ចប់​ថវិកា​​​ក្រសួង​កសិកម្ម​ត្រូវ​បាន​ដំឡើង​ក្នុង​​ឆ្នាំ​២០១៦​

តាមរយៈការអនុវត្តនូវអភិក្រម ថវិការបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ត្រូវបានតម្លើងប្រមាណ ២៥ភាគរយនៅក្នុងឆ្នាំ២០១៦នេះ ដោយផ្តោតលើសេវាផ្សព្វផ្សាយកសិកម្ម និងគម្រោងសកម្មភាពអាទិភាពមួយចំនួនដូចជា ការស្រាវជ្រាវ ផលិតផល ពូជស្រូវ និងផលិតកម្មស្បៀង។ ក្នុងនោះដែរ ក្រសួងពាក់ព័ន្ធផ្សេងទៀតដូចជាក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ ក៏ទទួលបាននូវការបង្កើនថវិកាច្រើនផងដែរ ក្នុងគោលដៅគាំទ្រ ដល់ការអភិវឌ្ឍវិស័យកសិកម្មនេះ ។
នេះបើតាមឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីស្តីទីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងនៅក្នុងសិក្ខាសាលាស្តីពីការជំរុញអភិវឌ្ឍវិស័យកសិកម្ម នាព្រឹកថ្ងៃទី២៦ ខែកក្កដាម្សិលមិញ។

ឯកឧត្តមរដ្ឋមន្រ្តីស្តីទីបានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យកសិកម្ម គឺជាវិស័យដ៏សំខាន់ដូចមានកំណត់ទាំងនៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ និងទាំងនៅក្នុងឯកសារគោលនយោបាយ ស្តីពីការជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករ ក៏ដូចជានៅក្នុងផែនការយុទ្ធសាស្រ្តតាមវិស័យរបស់ក្រសួងកសិកម្ម។
ឯកឧត្តមបន្តថា វិស័យកសិកម្មនឹងនៅតែបន្តដើរតួនាទីដ៏សំខាន់ នៅក្នុងសេដ្ឋកិច្ចកម្ពុជា ដោយសារវិស័យនេះ គឺជាកម្លាំងចលករអូសកំណើនសេដ្ឋកិច្ចនិងម្យ៉ាងទៀត វិស័យនេះ ក៏ដើរតួនាទីនៅក្នុងការកាត់បន្ថយភាពក្រីក្រ និងការលើកតម្កើងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅផងដែរ។
ជាក់ស្តែងការរីកចម្រើននៃវិស័យកសិកម្មបានជួយធ្វើឱ្យកម្ពុជាសម្រេចបាននូវការកាត់បន្ថយ ភាពក្រីក្រយ៉ាងលឿនក្នុងនោះ វិស័យស្រូវអង្ករបានចូលរួមចំណែកប្រមាណ៦០ភាគរយ។ ប៉ុន្តែនៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ កំណើននៃវិស័យកសិកម្មមានភាពថមថយ ដែលចាំបាច់ ទាមទារ ឱ្យមានការគិតគូ និងកែតម្រូវយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មនេះឡើងវិញ ទាំងនៅក្នុងរយៈ ពេលមធ្យម និងទាំងនៅក្នុងរយៈពេលវែង ដើម្បីធានាឱ្យវិស័យកសិកម្មនេះ នៅតែបន្តអាចដើរតួនាទីសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទាំងមូល។

ឯកឧត្តមរដ្ឋបានថ្លែងថា យើងត្រូវចាំបាច់ សម្រួចអាទិភាពក្នុងវិស័យកសិកម្មនេះឡើងវិញ និងស្វែងរកសកម្មភាពគន្លឹះ ៗ ហើយឈានទៅកំណត់ មុខសញ្ញាចំណាយ ដើម្បីជួយធ្វើឱ្យកំណើននៃវិស័យកសិកម្មមានការងើបឡើងវិញ តាមរយៈការលើកកម្ពស់ផលិតភាពពិពិធភាវូបនីយកម្ម និងពាណិជ្ជបនីយកម្ម៕

ដើម្បី​​សម្រួច​អាទិភាព​វិ​ស័យ​កសិកម្ម​ឡើង​វិញ​កញ្ចប់​ថវិកា​​​ក្រសួង​កសិកម្ម​ត្រូវ​បាន​ដំឡើង​ក្នុង​​ឆ្នាំ​២០១៦​ ដើម្បី​​សម្រួច​អាទិភាព​វិ​ស័យ​កសិកម្ម​ឡើង​វិញ​កញ្ចប់​ថវិកា​​​ក្រសួង​កសិកម្ម​ត្រូវ​បាន​ដំឡើង​ក្នុង​​ឆ្នាំ​២០១៦​

ប្រភព៖ kqube

  • ដើម្បី​​សម្រួច​អាទិភាព​វិ​ស័យ​កសិកម្ម​ឡើង​វិញ​កញ្ចប់​ថវិកា​​​ក្រសួង​កសិកម្ម​ត្រូវ​បាន​ដំឡើង​ក្នុង​​ឆ្នាំ​២០១៦​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/27  Category:ជីវិតនិងសង្គម
Tags: