កម្លាំងចម្រុះបង្ក្រាបឈើនាងនួនឆ្លងដែនពីថៃ តែត្រូវដោះលែងទៅវិញ

ឈើប្រណិត ប្រភេទឈើនាងនួន១ដុំធំ ដែលមានតំលៃនៅទីផ្សារប្រទេសវៀតណាម ហើយបានចរាចរណ៍ឆ្លងដែនពីទឹកដីថៃ ចូលមកកម្ពុជា តាមភូមិសាស្ត្រយោធា ផ្នែកសឹករងស្រុក អន្លង់វែង ដោយត្រូវបានកម្លាំងចម្រុះ ចុះធ្វើការបង្ក្រាបបាន តែមួយចំអិនកំពឹស ហើយត្រូវបានដោះលែងទៅវិញ ក្រោយពីមានការអន្តរាគមន៍ពីឈ្មួញរកស៊ីឈើ ។

ការបង្ក្រាបឈើប្រណិតឆ្លងដែន ចំពោះឈើនាងនួន ១ដុំធំ ដែលមានមុខកាត់ជាង មួយម៉ែត្រ និងប្រវែងជាង ២ម៉ែត្រ ដោយមានតំលៃរាប់ពាន់ដុល្លារ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះស្រុកអន្លង់វែង ធ្វើការបង្ក្រាបបានតែមួយភ្លែត ហើយដោះលែងទៅវិញភ្លាម នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ក្នុងភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តមមានជ័យ ស្ថិតនៅត្រង់ចំណុចជើងភ្នំដងរែក ក្នុងភូមិសាស្ត្រ កងអនុសេនាធំការពារព្រំដែនលេខ៦ ។

តាមការលើកឡើងពីសមត្ថកិច្ចម្នាក់ ក្នុងចំណោមកម្លាំងចម្រុះបាននិយាយថា ឈើនាងនួនទាំងអស់ មានចំនួន ៥ដុំធំៗ ដែលចំនួន ៤ដុំ ត្រូវបានគេដឹកចេញយកទៅលាក់ទុកអស់ ហើយនៅសល់ចំនួន ១ដុំ ប៉ុណ្ណោះ តែត្រូវបានបែកការ ទើបឈានដល់មានសមត្ថកិច្ច ចម្រុះ ចុះទៅបង្ក្រាប ។ ហើយមូលហេតុដែល សមត្ថកិច្ចមិនបានធ្វើការរឹបអូសឈើនាង នួន ខាងលើ និងបានដកកម្លាំងចេញ មិនធ្វើការបង្ក្រាបនោះ ដោយសារតែមានការអន្តរាគមន៍ពីឈ្នួញ ឈើម្នាក់ ជាមួយអាវុធហត្ថខេត្តឧត្តរមានជ័យ ។

ឈើប្រណិតប្រភេទនាងនួន ចំនួន ៥ដុំខាងលើត្រូវបានគេប្រើកម្លាំងពលរដ្ឋខ្មែរ ប្រមាណ ជាង ៤០នាក់ ឱ្យចូលទៅអូសចេញពីទឹកដីថៃ អស់រយៈពេលជាងមួយអាទិត្យ ទើបមកដល់ទឹកដីកម្ពុជា ។ លោកឧត្តមសេនីយ៍ត្រី តុន ញាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តឧត្តរមាន ជ័យ បានឱ្យដឹងថា លោកមិនដឹងអំពីករណីបង្ក្រាបនេះឡើយ ហើយលោកតែងតែបាន ដាក់បទបញ្ជាជានិច្ចដល់បណ្តាកងឯកភាព ក្នុងការទប់ស្កាត់ពលរដ្ឋខ្មែរឆ្លងដែន និងបទល្មើសផ្សេងៗ ៕

ប្រភពៈ pmhotnews


កម្លាំងចម្រុះបង្ក្រាបឈើនាងនួនឆ្លងដែនពីថៃ តែត្រូវដោះលែងទៅវិញ

ដំបូន្មានដ៏ល្អ​ ៨ បន្ថយ​ហានិភ័យ​មហារីក

កម្លាំងចម្រុះបង្ក្រាបឈើនាងនួនឆ្លងដែនពីថៃ តែត្រូវដោះលែងទៅវិញ

តាលះបង់ជីវិត សុខចិត្តយកខោចងយាយជាប់នឹងដើមឈើ ឯខ្លួនត្រូវខ្សែទឹកនាំទៅបាត់ (មានវីដេអូ)