ស្ថានទូត​អាមេរិក​ឲ្យ ម៉ា ច័ន្ទបញ្ញា ទៅ​ ឥណ្ឌូណេស៊ី ជួស​មុខ​កម្ពុជា​​​​

លោក ម៉ា ចន្ទ័បញ្ញា ដែល​ជា​​តារា​ចម្រៀង​​ផ្ដោត​លើ​ការ​បទ​និពន្ធ​ថ្មី​បាន​ថ្លែង​មក​កាន់​ Sabay ថា​ លោក​កំពុង​​ត្រៀម​ចេញ​ទៅ​ប្រទេស​ ឥណ្ឌូណេស៊ី ដើម្បី​ចូល​រួម​កម្មវិធី YES Academy ASEAN ដែល​រៀប​ចំ​ដោយ​ស្ថានទូត​អាមេរិក​ជួស​មុខ​ឲ្យ​កម្ពុជា។

 

ស្ថានទូត​អាមេរិក​ឲ្យ ម៉ា ច័ន្ទបញ្ញា ទៅ​ ឥណ្ឌូណេស៊ី ជួស​មុខ​កម្ពុជា​​​​

 

ម្ចាស់​បទ “Forever Alone” ប្រាប់​ថា៖ លោក​នឹង​ចាក​ចេញ​ពី​កម្ពុជា​នៅ​ថ្ងៃ​ទី ៣១ខែ​កក្កដា ខាង​មុខ​នេះ​ហើយ​ ដែល​កម្មវិធី​នោះ​ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៥​រហូត​ដល់​១២​ខែ​សីហា​ឆាប់ៗ​នេះ​។ “ខ្ញុំ​ត្រូវ​បាន​ខាង​ស្ថានទូត​អាមេរិក​ជ្រើស​រើស​ឲ្យ​ទៅ​ចូល​រួម​កម្មវិធី​ហ្នឹង​ក្នុង​នាម​ជា​តំណាង​​កម្ពុជា ​​ដោយ​ខ្ញុំ​ត្រូវ​បាន​គេ​ជ្រើស​រើស​ក្នុង​ទម្រង់​ ជា​អ្នក​ចម្រៀង និង និពន្ធ​ទំនុក​ច្រៀង”។​​

 

ស្ថានទូត​អាមេរិក​ឲ្យ ម៉ា ច័ន្ទបញ្ញា ទៅ​ ឥណ្ឌូណេស៊ី ជួស​មុខ​កម្ពុជា​​​​

 

ម្ចាស់​បទ “ម្ចាស់​គ្រង​សុបិន​ស្នេហ៍” បាន​បន្ត​​ថា៖ កម្មវិធី YES Academy ASEAN នេះ​គឺ​ជា​កម្មវិធី​មួយ​ ដែល​ផ្ដោត​សំខាន់​ទៅ​លើ​សិល្បៈ​ជា​ពិសេស​ គឺ​ផ្ដោត​ទៅ​លើ​សិល្បៈ​តន្ត្រី​តែ​ម្ដង។​ លោក​អះអាង​បន្ថែម​ថា​ កម្មវិធី​សិល្បៈ​នេះ​រៀប​ចំ​ដោយ​ស្ថានទូត​អាមេរិក​ដែល​ក្នុង​គោល​បំណង​ឲ្យ​ប្រទេស​ អាស៊ាន​ ទាំង​អស់​បាន​ស្វែង​យល់​ និង​សិក្សា​ពី​ភាព​ស្រស់​ស្អាត​របស់​តន្ត្រី​នៃ​​បណ្ដាប្រទេស​​អាស៊ាន​ទាំង​មូល។

 

ស្ថានទូត​អាមេរិក​ឲ្យ ម៉ា ច័ន្ទបញ្ញា ទៅ​ ឥណ្ឌូណេស៊ី ជួស​មុខ​កម្ពុជា​​​​

 

លោក ម៉ា ចន្ទ័បញ្ញា បញ្ជាក់​ទៀត​ថា​ ការ​ចេញ​ទៅ​លើក​នេះ​ លោក​សង្ឃឹម​ថា​នឹង​សិក្សា​បាន​ច្រើន​អំពី​ការ​តែង​និពន្ធ​ ក៏​ដូច​ជា​បង្ហាញ​នូវ​អ្វី​ដែល​ជា​សិល្បៈ​របស់​កម្ពុជា​ទៅ​កាន់​បរទេស​ឲ្យ​ គេ​បាន​ស្គាល់​​កាន់​តែ​ច្បាស់​​ នូវ​​ភាព​ស្រស់​ស្អាត ​និង​រស់​រវើក​របស់​សិល្បៈ​ខ្មែរ​​យើង​៕

 

អត្ថបទ៖ SAMEDY

​​​​​