ប្រៀប​​សមត្ថភាព​គ្នា​ទុក​ជា​មុន​ រវាង​ iPhone 7 និង​ Galaxy Note 7

រយៈ​ពេល​ជា​ច្រើន​ខែ​មក​នេះ​ មាន​ពាក្យ​ចចាមអារ៉ាម​លេច​ធ្លាយ​ជា​ច្រើន​ទាក់​ទង​នឹង​ iPhone និង​ Galaxy Note ជំនាន់​ថ្មី ដោយ​មាន​ពាក្យ​ចចាមអារ៉ាម​ខ្លះ​​ទំនង​ជា​អាច​ទុក​ចិត្ត​បាន។ ផ្អែក​តាម​ពាក្យ​ចចាមអារ៉ាម​ទាំង​នោះ​ នាំ​គ្នា​មក​ប្រៀប​ធៀប​ទុក​ជា​មុន​ រវាង​ iPhone 7 និង​ Galaxy Note 7 មុន​ពេល​ការ​ប្រកាស​ផ្លូវ​ការ​ចូល​មក​ដល់។

 

@ ការ​រចនា​រូបរាង

 

ប្រៀប​​សមត្ថភាព​គ្នា​ទុក​ជា​មុន​ រវាង​ iPhone 7 និង​ Galaxy Note 7

 

តាម​​ការ​លេច​ធ្លាយ​រូបរាង​ Galaxy Note 7 នា​ពេល​កន្លង​មក​ សង្កេត​ឃើញ​ថា​​ការ​រចនា​រូបរាង​នៅ​តែ​រក្សា​​​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ Galaxy S6 និង​ S6 Edge ដែល​​បាន​បង្ហាញ​វត្តមាន​​ជិត​ ២ ឆ្នាំ​ មក​ហើយ។

 

ប្រៀប​​សមត្ថភាព​គ្នា​ទុក​ជា​មុន​ រវាង​ iPhone 7 និង​ Galaxy Note 7

 

ចំពោះ​ iPhone ជំនាន់​ថ្មី​វិញ​ក៏​ឃើញ​ថា​រូបរាង​នៅ​តែ​ស្រដៀង​នឹង​ iPhone 6 ដដែល​គ្រាន់​តែ​មាន​ចំណុច​កែប្រែ​មួយ​ចំនួន​តូច​ដូច​ជា​ ខ្សែ​អង់តែន​ប្ដូរ​ទីតាំង, ឡេន​កាមេរ៉ា​ផ្លាស់​ប្ដូរ​ទំហំ។ ដោយ​ឡែក​ចំពោះ​ឈ្មោះ​ iPhone 7 អាច​នឹង​ត្រូវ​ជំនួស​ដោយ​ iPhone 6 SE វិញ ​ដោយ​សារ​​តែ​វា​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ iPhone 6 ពេក។

 

@ ដំណើរ​ការ

 

ប្រៀប​​សមត្ថភាព​គ្នា​ទុក​ជា​មុន​ រវាង​ iPhone 7 និង​ Galaxy Note 7

 

ត្បិត​ថា​ការ​រចនា​រូបរាង​របស់​ Note 7 មិន​​ខុស​ប្លែក​ខ្លាំង​ពី​ទូរសព្ទ​ជំនាន់​មុន​របស់​ Samsung ​ប៉ុន្តែ​ចំពោះ​គ្រឿង​បន្លាស់​ខាង​ក្នុង​វិញ​ រំពឹង​ថា​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ខ្លាំង​ជាង​មុន។ Note ជំនាន់​ថ្មី​នេះ​រំពឹង​ថា​​ដើរ​ដោយ​បន្ទះ​ Chip Snapdragon 821 សម្រាប់​ដាក់​លក់​នៅ​អាមេរិក​ និង​ បន្ទះ Chip Exynos 8893 សម្រាប់​ដាក់​លក់​នៅ​តំបន់​ដទៃ​ទៀត។ ការ​បែង​ចែក​ប្រភេទ​បន្ទះ​ Chip ទៅ​តាម​តំបន់​នេះ​មិន​មាន​អ្វី​​ប្លែក​នោះ​ឡើយ​ ព្រោះ​ថា​ម៉ូដែល S7/S7 Edge ក៏​មាន​ការ​បែង​ចែក​ដូច​នេះ​ដែរ ហើយ​បើ​តាម​ការ​ធ្វើ​តេស្ត​បង្ហាញ​ថា​ម៉ូដែល Exynos ដំណើរ​ការ​បាន​ល្អ​ជាង​ និង​ បាន​យូរ​ជាង​បន្តិច។

 

ប្រៀប​​សមត្ថភាព​គ្នា​ទុក​ជា​មុន​ រវាង​ iPhone 7 និង​ Galaxy Note 7

 

ផ្ទុយ​ទៅ​វិញ​នៅ​លើ​ iPhone ជំនាន់​ថ្មី​រំពឹង​ថា​នឹង​ប្រើ​បន្ទះ​ Chip A10 ហើយ​បើ​យោង​តាម​ព័ត៌មាន​លេច​ធ្លាយ​បង្ហាញ​ថា​បន្ទះ​ Chip ជំនាន់​ថ្មី​នេះ​​មាន​ល្បឿន​លឿន​ជាង​បន្ទះ​ Chip A9 ២០%។

 

@ ប្រព័ន្ធ​ប្រតិបត្តិការ​

 

ប្រៀប​​សមត្ថភាព​គ្នា​ទុក​ជា​មុន​ រវាង​ iPhone 7 និង​ Galaxy Note 7

 

Apple បាន​ត្រៀម​រួច​ជា​ស្រេច​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 10 សម្រាប់​ iPhone ជំនាន់​ថ្មី​ ដោយ​មាន​បន្ថែម​មុខងារ​ពិសេសៗ​ និង​ ថ្មីៗ​មួយ​ចំនួន​ ជួយ​សម្រួល​ឲ្យ​ការ​ប្រើ​ប្រាស់​បាន​កាន់​តែ​ប្រសើរ​ឡើង។

 

ប្រៀប​​សមត្ថភាព​គ្នា​ទុក​ជា​មុន​ រវាង​ iPhone 7 និង​ Galaxy Note 7

 

ដោយ​ឡែក​ចំពោះ​ Galaxy Note 7 វិញ​នឹង​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Marshmallow 6.0 ហើយ​​រំពឹង​ថា​នឹង​អាច​អាប់ដេត​ទៅ​កាន់​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Nougat 7.0 ភ្លាមៗ​នៅ​ពេល​ដែល​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​បញ្ចេញ​ឲ្យ​ប្រើ​ជា​ផ្លូវ​ការ។

 

@ កាមេរ៉ា​​ខាង​ក្រោយ​​

 

ប្រៀប​​សមត្ថភាព​គ្នា​ទុក​ជា​មុន​ រវាង​ iPhone 7 និង​ Galaxy Note 7

 

Galaxy Note 7 នឹង​បំពាក់​កាមេរ៉ា​កម្រិត​ ១២ MP ដែល​មាន​បំពាក់​បច្ចេកវិទ្យា​ Dual Pixel auto-focus ដូច​ជា​កាមេរ៉ា​លើ​ Galaxy S7/S7 Edge អាច​​ focus បាន​រហ័ស​ និង​ មាន​ Aperture ទំហំ​តូច​ចាប់​យក​រូបភាព​បាន​ច្បាស់​ល្អ​នៅ​ទី​ងងឹត។

 

ប្រៀប​​សមត្ថភាព​គ្នា​ទុក​ជា​មុន​ រវាង​ iPhone 7 និង​ Galaxy Note 7

 

​​​​​​​​​​​​​​​​​Apple នៅ​តែ​ប្រើ​ប្រាស់​កាមេរ៉ា​កម្រិត​ ១២ MP នៅ​ iPhone 7 ចំណែក​ឯ​លើ​ iPhone 7 Plus វិញ​រាង​ខុស​ប្លែក​បន្តិច​ ដោយ​អាច​នឹង​មាន​បំពាក់​បច្ចេកវិទ្យា​​កាមេរ៉ា​ភ្លោះ។

 

@ ថាមពល​ថ្ម

 

ពាក្យ​ចចាមអារ៉ាម​ពី​ថាមពល​ថ្ម​ Note 7 មាន​ច្រើន​ខុស​គ្នា​ដោយ​រំពឹង​ថា​អាច​នឹង​មាន​ចន្លោះ​ពី​ ៣៦០០-៤០០០ mAh ចំណែក​ឯ​ iPhone 7 និង​ 7 Plus វិញ​ទំនង​ជា​រក្សា​ថាមពល​ថ្ម​នៅ​ដដែល​ដូច​ iPhone 6s/6s Plus ដែល​មាន​ទំហំ​ ១៧១៥ mAh និង​ ២៧៥០ mAh។

 

@ ចំណុច​ពិសេស​

 

ប្រៀប​​សមត្ថភាព​គ្នា​ទុក​ជា​មុន​ រវាង​ iPhone 7 និង​ Galaxy Note 7

 

Note 7 នឹង​ជា​ទូរសព្ទ​ Android ដំបូង​គេ​ដែល​មាន​បំពាក់​បច្ចេកវិទ្យា​ដោះ​សោ​ទូរសព្ទ​ដោយ​​ស្កេន​ប្រស្រី​ភ្នែក​ (Iris Scanner) ហើយ​នឹង​ជា​ទូរសព្ទ​ Samsung ​លំដាប់​កំពូល​ដំបូង​គេ​ដែល​ប្រើ​ប្រាស់​រន្ធ​ USB-C។ លើស​ពី​នេះ​វា​ក៏​ជា​ត្រកូល​ Note ដំបូង​គេ​ដែល​មាន​បំពាក់​បច្ចេកវិទ្យា​ធន់​នឹង​ការ​ជ្រាប​ទឹក​ និង​ ធូលី​ដី​ កម្រិត​ IP68 ផង​ដែរ។

 

@ តម្លៃ​និង​កាល​បរិច្ឆេទ​ប្រកាស

 

​​​ព័ត៌មាន​ផ្លូវ​ការ​ពី​ Samsung បាន​បញ្ជាក់​ថា​ Galaxy Note 7 នឹង​ប្រកាស​​នៅ​ថ្ងៃ​ទី​ ២ សីហា​ ខាង​មុខ​នេះ​ហើយ​ ចំណែក​ឯ​ iPhone ជំនាន់​ថ្មី​​រំពឹង​ថា​នឹង​ប្រកាស​នា​ថ្ងៃ​ទី​ ១២ កញ្ញា។

 

ចំពោះ​តម្លៃ​ Note 7 អាច​មាន​ចាប់​ពី​ខ្ទង់​ ៨០០ ដុល្លារ​ ឡើង​ទៅ​ ស្រប​ពេក​ដែល​ iPhone ជំនាន់​ថ្មី​អាច​នឹង​មាន​តម្លៃ​ចាប់​ពី​ ៦៥០ ដុល្លារ​​ ឡើង​ទៅ​សម្រាប់​ម៉ូដែល​ធម្មតា​ និង​ ៧៥០ ដុល្លារ ឡើង​ទៅ​សម្រាប់​ម៉ូដែល​ Plus។

 

តាម​ការ​ប្រៀប​ធៀប​ខាង​លើ​ដែល​​ផ្អែក​តាម​ពាក្យ​ចចាមអារ៉ាម​ ឃើញ​ថា​ទូរសព្ទ​ទាំង​ពីរ​ម៉ូដែល​សុទ្ធ​សឹង​តែ​មាន​សមត្ថភាព​ខ្លាំង​ អាច​បំពេញ​តាម​តម្រូវ​ការ​អ្នក​ប្រើ​ប្រាស់​នា​ពេល​បច្ចុប្បន្ន​បាន៕​​​

 

ចុច​អាន៖ iPhone ជំនាន់​ថ្មី​ មាន​ឈ្មោះ​​ជា​ iPhone 6SE វិញ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​