លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន ក្លាយជា…

យោង​តាម​ការ​ចេញផ្សាយ​​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ ស៊ិ​ន​ហួរ ឱ្យ​ដឹងនា​ព្រឹក​ថ្ងៃ​ទី​២៧ កក្កដា នេះ​ថា លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន ត្រូវ​បាន​តែងតាំង​ជា​បេក្ខជន​ម្នាក់​គត់ ដែល​តំណាង​គណបក្ស​មួយ ដើម្បី​ឡើង​ទៅ​ប្រកួត​ជាមួយ​លោក Donald Trump  ជា​បេក្ខជន​តែ​ម្នាក់​គត់​របស់​បក្ស​ប្រជាធិបតេយ្យ​ដូច​គ្នា ។

គួរ​បញ្ជាក់​ថា លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន បច្ចុប្បន្ន​មាន​អាយុ​៦៨​ឆ្នាំទៅ​ហើយ ដោយ​មុន​ឈាន​ជើង​ដល់​ដំណាក់កាល​នេះ​លោក​ស្រី បាន​ចំណាយពេល​៤​ឆ្នាំ ក្នុង​យុទ្ធនាការ​ឃោសនា​ទាក់ទាញ​សំឡេង​គាំទ្រ ។

កាលពី​ថ្ងៃ​អង្គារ លោក Bernie Sanders នៅ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​ដូច​គ្នា បាន​ប្រាប់​ទៅ​ប្រជាជាតិ​អា​មេ​រិ​ក​ទាំងមូល​ថា ត្រូវ​​តែ​បោះ​ឆ្នោត ជូន​លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន ដើម្បី​បន្ត​នយោបាយ​ដឹកនាំ​ប្រកបដោយ​ស្ថិរភាព​នេះ​ទៅ​មុខ​ទៀត ។