U14 កម្ពុជាស៊ីទីម័រខាងកើត ១១-០ នៅព្រុយណេ និពន្ធដោយ : ថ្មីៗ       July-27-2016, 10:46 am         774

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132U14 កម្ពុជាស៊ីទីម័រខាងកើត ១១-០ នៅព្រុយណេក្រុមកីឡា​បាល់ទាត់​ជម្រើស​ជាតិអាយុក្រោម​១៤​ឆ្នាំកម្ពុជា បានយក​ឈ្នះទីម័រខាងកើតរហូត​ដល់ទៅ​១១-០ ក្នុងព្រឹត្តិការណ៍ AFC U14 Regional Festival of Football 2016 នៅ​ប្រទេសព្រុយណេ នា​ព្រឹក​ថ្ងៃពុធនេះ។

សម្រាប់​ការ​ប្រកួតនេះ កីឡាករ គី រីណា ស៊ុត​បាល់បញ្ចូលទី​តែម្នាក់ឯង​ចំនួន​៥គ្រាប់ ប៊ុនធឿន ប៊ុនណារ៉ុង សម្រេច​បាន​ម្នាក់​២គ្រាប់ ខណៈ ផែ ម៉េងឆ័ង និង ជា សុខម៉េង បន្ថែម​បាន​ម្នាក់១គ្រាប់។ នេះជាជ័យ​ជម្នះ​លើ​កទីពិរ​នៅ​ក្នុងពូល B សម្រាប់​ក្រុមយុវជន U14 កម្ពុជា បន្ទាប់ពីពួក​គេ​បានយក​ឈ្នះហ្វីលីពីន កាលពីថ្ងៃម្សិលមិញ។

នៅ​ថ្ងៃសុក្រ កម្ពុជា បន្តជួបម៉ាឡេស៊ី នៅមុន​ជំនួប​ចុង​ក្រោយ​ក្នុងពូល B ជាមួយ​ឡាវ នា​ថ្ងៃសៅរ៍៕