ម៉ូតខ្សែដៃសាមញ្ញៗ របស់តារាស្រីថៃទាំងនេះ សុទ្ធតែគួរឱ្យស្រឡាញ់ និងស្រស់ឆើតឆាយមែនទែន!

ថៃ៖ គ្មានអ្វីចម្លែកនោះទេ នៅពេលដែលតារាសម្ដែងល្បីលេងខ្លួន លេងស្ទាយ ទៅ តាមបែបបទនៃកម្មវិធី  ដែលខ្លួនត្រូវចុះទៅសម្តែងម្តងៗ   ប៉ុន្តែអ្វីដែលសំខាន់នោះគឺការបន្ថែមភាពស្រស់ឆើតឆាយ និងភាពលេចធ្លោជាងគេ ឱ្យខ្លួនឯង នៅក្នុងកម្មវិធីនីមួយៗទៅវិញទេ។ ពិតណាស់ការសម្រេចិត្តជ្រើសរើសវត្ថុរបស់អ្វីម្យ៉ាងមកតុបតែង​លម្អខ្លួន  គឺជារឿងសំខាន់ខ្លាំងណាស់សម្រាប់មនុស្សស្រីម្នាក់ៗ ជាពិសេសមនុស្ស ស្រីដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ បើសិនជាត្រូវចូលទៅក្នុងសង្គមនុស្សជាច្រើនផងនោះត្រូវតែយកចិត្តទុកដាក់ ឱ្យបានរឹតតែខ្លាំងឡើង ទៅលើការសម្អិតសម្អាងខ្លួន មិន អាចធ្វេសប្រហែសបានឡើយ។

ដូចជាតារាស្រីថៃទាំងអស់នេះ ពួកគេតែងតែជ្រើសរបស់ល្អប្រសើរ សម្រាប់ខ្លួនឯងជានិច្ច មិនថាតែសម្លៀកបំពាក់ ការផាត់មុខ ការតុបតែងម៉ូតសក់ ឬក៏គ្រឿងអលង្ការតុបតែងលម្អខ្លួនផ្សេងៗទៀតនោះទេ គឺពួកគេតែងតែមានការត្រៀម ខ្លួនរួចជាស្រេច ដើម្បីឱ្យមានភាពប្រាកដថា វាគឺល្អគ្រប់គ្រាន់ហើយឬនៅ។

បន្ថែមពីលើនេះទៀត របស់សាមញ្ញៗមួយចំនួន​ ដែលពួកនាងតែងពាក់នៅលើដៃ គឺជាខ្សែដៃដែលស្ទើរតែគ្រប់គ្នាមិនជឿថា មានតារាល្បីកំពុងតែពាក់វាជាប់នៅនឹងដៃនោះទេ ពីព្រោះវាមើលទៅសាមញ្ញបំផុត​ តាមដែលធ្លាប់បានឃើញពីមុនមក។

នៅពេលដែលពួកវាបានស្ថិតនៅលើ កដៃដ៏តូចស្រឡូនរបស់ពួកនាង គឺមើល ទៅវាស្រស់ស្អាតខ្លាំងណាស់ ប្រកបដោយភាពស៊ិចស៊ី ទាក់ភ្នែក ទាក់អារម្មណ៍ ជាពិសេសនោះ គឺវាជាគ្រឿងលម្អមួយបែប ដែលធ្វើឱ្យពួកនាងមើលទៅល្អជាងមុនទៅទៀត ទោះបីជាស្ថិតនៅក្នុងកាលៈទេសៈ នៃជីវិតដ៏សាមញ្ញមួយយ៉ាងណាក៏ដោយ។

តោះយើងក្រឡេកមើលបន្តិចទៅមើលថា អ្នកណាដែលមានម៉ូតខ្សែដៃបែប សាមញ្ញតែស្រស់ស្អាត និងលេចធ្លោឡូយជាងគេបំផុតនោះ? ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

១. នាង Chompoo Araya

២.នាង Davika

៣. នាង Min Peach Jaya

៤.នាង Ploy Cherman

៥. នាង Yaya Urassayas

៦. នាង Kimberley

៧. នាង Yat Yardthip

៨. នាង Kouy Rachwinwong

៩. នាង Taewaew Natapohn

១០. នាង Bo Praya

១១. នាង Mint Nat Vara

១២. នាង Mint Chalida

១៣. នាង Bella Ranee

១៤. នាង Sririta

១៥. នាង Matt Pearney

១៦. នាង Jittapa

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload