“នំប៉័ង​អាំង​អំបិល​ម្ទេស” Street Food ​កំពុង​ល្បី​ខ្លាំង​នៅ​វៀតណាម មាន​ដើមកំណើត​ពី​ខ្មែរ

រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ នំប៉័ងអាំង​ជាមួយ​អំបិសម្ទេស បាន​ក្លាយ​ទៅជា​អាហារ Street Food ដ៏​ពេញនិយម​ខ្លាំង ហើយ​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​មុខម្ហូប ស្ទើរតែ​គ្រប់​តូប​អាហារ​នៅ​តាម​ដងផ្លូវ ក្នុង​ទីក្រុង​ហូជីមិញ​ទៅហើយ។

 

“នំប៉័ង​អាំង​អំបិល​ម្ទេស” Street Food ​កំពុង​ល្បី​ខ្លាំង​នៅ​វៀតណាម មាន​ដើមកំណើត​ពី​ខ្មែរ

 

នំប៉័ងអាំង​ជាមួយ​អំបិលម្ទេស នេះ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ជា​ភាសាវៀតណាម​ថា «Banh Mi Nuong Muoi Ot» ដែល​អាហារ​បែប Street Food មួយនេះ កំពុង​មាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង ជាពិសេស​នៅតាមផ្លូវ Le Quang Sung ក្នុងសង្កាត់​លេខ៦ ដែល​បាន​ក្លាយជា​ទីជម្រក​សម្រាប់​ការលក់ និង​ទទួលទាន នំប៉័ងអាំង​ជាមួយ​អំបិលម្ទេស​នេះ​យ៉ាងពិសេស។ នៅទីនោះ មាន​តូប​ចំនួន១០ ជា​ធម្មតា​តែង​លក់​នំប៉័ង​នេះ​ក្នុង​តម្លៃ ៨ ០០០ដុង (១ ៥០០រៀល) ក្នុង​មួយដុំ។

 

បើយោងតាម​អ្នកស្រី Tam ដែល​កែច្នៃ​នំប៉័ងអាំង​ជាមួយ​អំបិលម្ទេស ឲ្យ​ទៅ​ជា​អាហារ Street Food មួយ​បែប​ទៀត ដំបូង​គេ​បង្អស់​នៅ​ទី​នោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​ដែល​អ្នកស្រី​ចាប់ផ្តើម​បើក​តូប​លក់​នំប៉័ង នៅក្នុង​ទីក្រុង​ហូជីមិញ អ្នកស្រី​បាន​ធ្វើដំណើរ​ទៅកាន់​ខេត្ត An Giang ដើម្បី​ទៅរៀន​ពី​វិធី​ធ្វើ​នំប៉័ងអាំង​នេះ ពី​ជនជាតិ​ខ្មែរ។ បច្ចុប្បន្ននេះ​អ្នកស្រី Tam អាច​លក់​នំប៉័ងអាំង​ជាមួយ​អំបិលម្ទេស​ដាច់​រហូត​ដល់​ទៅ ១ ០០០ដុំ​ក្នុងមួយថ្ងៃ ដោយ​អតិថិជនខ្លះ​ទិញ​រាប់សិប​ដុំ​សម្រាប់​ក្រុមគ្រួសារ​របស់​ពួកគេ​ទាំងមូល​តែម្តង។

 

ដំណើរការ​នៃ​ការ​ធ្វើ​នំប៉័ងអាំង​ជាមួយ​អំបិលម្ទេស​របស់​ខ្មែរ គឺ​គ្រាន់តែ​យក​នំប៉័ង​ទៅ​អាំង រួច​រោយ​អំបិលម្ទេស​ពីលើ ជាការស្រេច។ ផ្ទុយទៅវិញ អាជីវករ​វៀតណាម​បាន​កែច្នៃ​ការ​ធ្វើ​នេះ ដោយ​កាត់​នំប៉័ង​ជា​ដុំ​តូចៗ (ឬមិនកាត់ តាមចំណង់ចំណូលចិត្ត) រួច​បន្ថែម​បន្លែ និង​គ្រឿង​ផ្សំ​ផ្សេងៗ​ជាច្រើនទៀត ដូចជា ខ្ទឹមបារាំង សាច់ប៉ាតេ សាច់ក្រក សាច់ជ្រូកផាត់ ប៊ឺ ម្ទេស និង ឈីស ជាដើម៕

 

“នំប៉័ង​អាំង​អំបិល​ម្ទេស” Street Food ​កំពុង​ល្បី​ខ្លាំង​នៅ​វៀតណាម មាន​ដើមកំណើត​ពី​ខ្មែរ

 

“នំប៉័ង​អាំង​អំបិល​ម្ទេស” Street Food ​កំពុង​ល្បី​ខ្លាំង​នៅ​វៀតណាម មាន​ដើមកំណើត​ពី​ខ្មែរ

 

“នំប៉័ង​អាំង​អំបិល​ម្ទេស” Street Food ​កំពុង​ល្បី​ខ្លាំង​នៅ​វៀតណាម មាន​ដើមកំណើត​ពី​ខ្មែរ

 

“នំប៉័ង​អាំង​អំបិល​ម្ទេស” Street Food ​កំពុង​ល្បី​ខ្លាំង​នៅ​វៀតណាម មាន​ដើមកំណើត​ពី​ខ្មែរ

 

“នំប៉័ង​អាំង​អំបិល​ម្ទេស” Street Food ​កំពុង​ល្បី​ខ្លាំង​នៅ​វៀតណាម មាន​ដើមកំណើត​ពី​ខ្មែរ

 

“នំប៉័ង​អាំង​អំបិល​ម្ទេស” Street Food ​កំពុង​ល្បី​ខ្លាំង​នៅ​វៀតណាម មាន​ដើមកំណើត​ពី​ខ្មែរ

 

“នំប៉័ង​អាំង​អំបិល​ម្ទេស” Street Food ​កំពុង​ល្បី​ខ្លាំង​នៅ​វៀតណាម មាន​ដើមកំណើត​ពី​ខ្មែរ

 

“នំប៉័ង​អាំង​អំបិល​ម្ទេស” Street Food ​កំពុង​ល្បី​ខ្លាំង​នៅ​វៀតណាម មាន​ដើមកំណើត​ពី​ខ្មែរ“នំប៉័ង​អាំង​អំបិល​ម្ទេស” Street Food ​កំពុង​ល្បី​ខ្លាំង​នៅ​វៀតណាម មាន​ដើមកំណើត​ពី​ខ្មែរ

 

ចុចអាន៖តាម​ពិត​ទឹកត្រី​​វៀតណាម ភាគ​ច្រើន​មិន​មែន​ផលិត​ពី​ត្រី​ឡើយ

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ tuoitrenews