ឆៃលី ដា​ឡែ​ន និង ស្វាមី បង្ហាញ​ភាព​ផ្អែមល្ហែម​នៅក្រៅ​ប្រទេស​

6 Videos


ដើម្បីរឹតចំណងអាពាហ៍ពិពាហ៍របស់ខ្លួនឲ្យកាន់តែរឹងមាំ ឆៃលី ដាឡែន និងស្វាមី បាននាំគ្នាចេញទៅដើរកំសាន្តនៅប្រទេសថៃ បន្ទាប់ពីនាងខកខានដើរលេងជាមួយស្វាមីអស់ពេលជាងកន្លះឆ្នាំមកនោះ ។ បន្ទាប់ពីត្រឡប់មកពីសម្តែងនៅអាមេរិកវិញ ឆៃលី ដាឡែន មិនមានគម្រោងនឹងចេញទៅសម្តែងនៅប្រទេសណាទៀតទេ នាងមានបំណងចង់ចំណាយពេលវេលាដើរកំសាន្ត និង សាងអនុស្សាវរីយ៍ជាមួយស្វាមីឲ្យបានច្រើន ។

ឆៃលី ដា​ឡែ​ន និង ស្វាមី បង្ហាញ​ភាព​ផ្អែមល្ហែម​នៅក្រៅ​ប្រទេស​

P9

ឆៃលី ដា​ឡែ​ន និង ស្វាមី បង្ហាញ​ភាព​ផ្អែមល្ហែម​នៅក្រៅ​ប្រទេស​

ជាមួយការដើរកំសាន្តនៅក្រៅប្រទេសនេះ គេចាប់អារម្មណ៍ឃើញថា ឆៃលី ដាឡែន ពិតជារីកមុខ រីកមាត់មិនស្ទើរទេ ដែលបានចំណាយពេលវេលាដើរកំសាន្តជាមួយស្វាមី ដែលចេះយល់ចិត្តយល់ថ្លើមនាងគ្រប់បែបយ៉ាង មិនថាដើរ ដេក ញុំា គឺទទួលបានការយកចិត្តទុកដាក់ខ្លាំងពីស្វាមី ។

ឆៃលី ដា​ឡែ​ន និង ស្វាមី បង្ហាញ​ភាព​ផ្អែមល្ហែម​នៅក្រៅ​ប្រទេស​

ឆៃលី ដាឡែន បានឲ្យដឹងថា នាងចង់ចំណាយពេលវេលាជាមួយស្វាមីឲ្យបានច្រើន ព្រោះបែកគ្នាយូរ ម្យ៉ាងគ្រាន់តែត្រឡប់មកពីស្រុកគេវិញ នាងជាប់រវល់ការងារជាបន្តបន្ទាប់ ស្ទើរតែគ្មានពេលវេលា នៅក្បែរស្វាមី ។ ដូច្នេះហើយ ទើបនាងចំណាយពេលវេលាជាមួយគ្នាទៅដើរលេងតាមខេត្ត និងចេញទៅក្រៅប្រទេស ឲ្យប្លែកអារម្មណ៍ម្តង ។

ឆៃលី ដា​ឡែ​ន និង ស្វាមី បង្ហាញ​ភាព​ផ្អែមល្ហែម​នៅក្រៅ​ប្រទេស​

ថ្វីត្បិតតែ ឆៃលី ដាឡែន បែកសាច់ឡើងទម្ងន់ ១៣ គីឡក្រាមក្នុងរយៈពេល ៦ ខែ នៅលើទឹកដីអាមេរិកក្តី តែរូបសម្រស់នាង នៅតែស្រ់ស្អាតគួរឲ្យចាប់អារម្មណ៍ ជាពិសេសពេលដែលនាងញញឹមម្តងៗធ្វើឲ្យគេគ្រប់គ្នាស្រលាញ់ពេញចិត្ត ។

ឆៃលី ដា​ឡែ​ន និង ស្វាមី បង្ហាញ​ភាព​ផ្អែមល្ហែម​នៅក្រៅ​ប្រទេស​

ឆៃលី ដាឡែន សង្ឃឹមថា នាងនឹងមានកូនក្នុងពេលឆាប់ៗនេះ ពីព្រោះនាងនិងស្វាមីចង់បានកូនប្រលែងលេងនឹងគេ ម្យ៉ាងនាងមិនបានប្រើប្រាស់វិធីសាស្ត្រពន្យាកំណើតណាមួយទេ បើមានក្នុងពេលនេះគឺជារឿងល្អបំផុតសម្រាប់នាង និង គ្រួសារ ៕ អាលីណា

ឆៃលី ដា​ឡែ​ន និង ស្វាមី បង្ហាញ​ភាព​ផ្អែមល្ហែម​នៅក្រៅ​ប្រទេស​ឆៃលី ដា​ឡែ​ន និង ស្វាមី បង្ហាញ​ភាព​ផ្អែមល្ហែម​នៅក្រៅ​ប្រទេស​ឆៃលី ដា​ឡែ​ន និង ស្វាមី បង្ហាញ​ភាព​ផ្អែមល្ហែម​នៅក្រៅ​ប្រទេស​