សម្ដី ខេមរៈ សិរី​មន្ត ធ្វើ​ឲ្យ​លោក ជៀស ស្រួច ស្ទើរតែ​ស្រក់​ទឹកភ្នែក

6 Videos


កាលពីថ្ងៃទី ២៦ ខែកក្កដា ម្ស៊ិលម៉ិញនេះអតីតកីឡាករប្រដាល់ដ៏ល្បីល្បាញ និង ជាតួឯកប្រុសក្នុងរឿង «បេះដូងអ្នកប្រដាល់» លោក ជៀស ស្រួច បានណាត់ជួបគ្នាជាមួយកំពូលតារាចម្រៀងក្នុងផលិតកម្ម សាន់ ដេ លោក ខេមរៈ សិរីមន្ត ដែលធ្លាប់ជាដៃគូសម្ដែងរួមគ្នាក្នុងបទចម្រៀង «បេះដូងអ្នកប្រដាល់» ហើយក្នុងឱកាសនោះដែរ លោក ខេមរៈ សិរីមន្ត បានប្រមូល ក៏ដូចជាផ្ដល់ថវិការចំនួន ២ លានរៀលដល់លោក ជៀស ស្រួច និង បានហូបអាហាររួមគ្នាទៀតផង ។

សម្ដី ខេមរៈ សិរី​មន្ត ធ្វើ​ឲ្យ​លោក ជៀស ស្រួច ស្ទើរតែ​ស្រក់​ទឹកភ្នែក

P9

សម្ដី ខេមរៈ សិរី​មន្ត ធ្វើ​ឲ្យ​លោក ជៀស ស្រួច ស្ទើរតែ​ស្រក់​ទឹកភ្នែក

ក្នុងជំនួបរវាងអ្នកយកព័ត៌មាន «ប្រជាប្រិយ» តាមរយៈទូរស័ព្ទ លោក ជៀស ស្រួច បាននិយាយឲ្យដឹងថា លោក ខេមរៈ សិរីមន្ត បាននិយាយលើកទឹកចិត្តគាត់ច្រើនណាស់ដែលធ្វើឲ្យគាត់រំភើបចិត្តស្ទើរគ្មានពាក្យអ្វីនិយាយ ។ លោក ជៀស ស្រួច បានបន្តថា អារម្មណ៍របស់គាត់កក់ក្ដៅខ្លាំងបំផុត និង ស្ទើរតែទប់ទឹកភ្នែកមិនជាប់ បន្ទាប់ពីបានស្ដាប់ឮសម្ដីរបស់លោក ខេមរៈ សិរីមន្ត និយាយមកកាន់គាត់ថា «បងប្រុស! បងខំប្រឹងឡើង ប្អូននៅពីក្រោយចាំជួយលើកទឹកចិត្តបង បងកុំធ្វើបាបខ្លួនឯង…» សម្ដីរបស់លោក ខេមរៈ សិរីមន្ត នេះហើយបានធ្វើឲ្យលោក ជៀស ស្រួច បញ្ជាក់ប្រាប់អ្នកយកព័ត៌មាន «ប្រជាប្រិយ» ថា «បងកក់ក្ដៅខ្លាំងណាអូនពេលឮពាក្យនេះចេញពីមាត់ប្អូនប្រុស សិរីមន្ត»

សម្ដី ខេមរៈ សិរី​មន្ត ធ្វើ​ឲ្យ​លោក ជៀស ស្រួច ស្ទើរតែ​ស្រក់​ទឹកភ្នែក

ជាចុងក្រោយអតីតកីឡាករប្រដាល់ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា បានរៀបរាប់ថា លោកមិននឹកស្មានដល់ឡើយថា មានបងប្អូនអ្នកសិល្បៈ និង បងប្អូនខ្មែរជាច្រើននៅចាំលើកទឹកចិត្ត និង ជួយលោកដូចនេះ ហើយរូបភាពទាំងអស់នេះហើយគឺជាក្ដីសង្ឃឹមថ្មីមួយទៀតសម្រាប់លោក ។ លោក ជៀស ស្រួច បន្តថា បំណងប្រាថ្នារបស់លោកគឺចង់បានការងារទាំងនៅក្នុងវិស័យកីឡាប្រដាល់ និង នៅក្នុងវិស័យសិល្បៈដូចមុនអ៊ីចឹង ព្រោះការងារទាំងពីរនេះតែងតែដើរទន្ទឹមគ្នា ៕ នីទីន

សម្ដី ខេមរៈ សិរី​មន្ត ធ្វើ​ឲ្យ​លោក ជៀស ស្រួច ស្ទើរតែ​ស្រក់​ទឹកភ្នែកសម្ដី ខេមរៈ សិរី​មន្ត ធ្វើ​ឲ្យ​លោក ជៀស ស្រួច ស្ទើរតែ​ស្រក់​ទឹកភ្នែកសម្ដី ខេមរៈ សិរី​មន្ត ធ្វើ​ឲ្យ​លោក ជៀស ស្រួច ស្ទើរតែ​ស្រក់​ទឹកភ្នែកសម្ដី ខេមរៈ សិរី​មន្ត ធ្វើ​ឲ្យ​លោក ជៀស ស្រួច ស្ទើរតែ​ស្រក់​ទឹកភ្នែក