​បុរស​នារី​​​ប្រទេស​ណា​មាន​កម្ពស់​ខ្ពស់ ​និង​ទាប​ជាង​គេ​បំផុត​?

ក្រុមសិក្សាស្រាវជ្រាវផ្នែកកម្ពស់មនុស្សបានចេញរបាយការណ៍ឲ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញថា ពួកគេបានរកឃើញថាមនុស្ស ១០០ឆ្នាំចុងក្រោយ គឺមានកម្ពស់ខ្ពស់ជាងបុព្វបុរសសម័យមុនៗទៅទៀត ដោយសារតែការបរិភោគអាហារសម្បូរជីវជាតិ។

​បុរស​នារី​​​ប្រទេស​ណា​មាន​កម្ពស់​ខ្ពស់ ​និង​ទាប​ជាង​គេ​បំផុត​?នារី ប្រទេសឡេតូនី

ក្នុងរយៈពេលមួយសតវត្សចុងក្រោយកម្ពស់យុវវ័យ ត្រូវគេមើលឃើញថាបានប្រែប្រួលគួរឲ្យកត់សម្គាល់ តែមិនស្មើគ្នាទេតាមប្រទេសនីមួយៗជុំវិញពិភពលោក។

ក្រុមអ្នកជំនាញរកឃើញប្រជាជននៅភាគកណ្ដាល និងភាគខាងត្បូងទ្វីបអឺរ៉ុប ព្រមទាំងតំបន់អាស៊ីភាគខាងកើត បានលូតកម្ពស់ច្រើនជាងគេ។ ចំណែក ប្រជាជនលូតកម្ពស់តិចតួចស្ថិតនៅទ្វីបអាហ្វ្រិកតំបន់សាហារ៉ា និងប្រជាជាតិអាស៊ីភាគខាងត្បូង។

អ្នកស្រាវជ្រាវដដែលបង្ហាញថា បុរសមានកម្ពស់ខ្ពស់បំផុត គឺនៅប្រទេសហូឡង់ ជាមធ្យម ១៨២,៥សង់ទីម៉ែត្រ និងស្ត្រីខ្ពស់បំផុតក្នុងប្រទេសឡេតូនី ១៧០សង់ទីម៉ែត្រ។ ចំណែកបុរសទាបជាងគេបំផុតនៅប្រទេសទីម័រខាងកើតជាមធ្យម ១៦០សង់ទីម៉ែត្រ និងស្ត្រីទាបបំផុតនៅប្រទេសហ្គាតេម៉ាឡាកម្ពស់ ១៤៩សង់ទីម៉ែត្រ។ ខាងក្រោមនេះជាការចាត់ថ្នាក់ដូចតទៅ៖

ប្រទេសមានបុរសខ្ពស់ជាងគេបំផុតទាំង ៥៖ ១.ហូឡង់, ២.បែលហ្សិក, ៣.អេស្តូនី, ៤.ឡេតូនី, ៥.ដាណឺម៉ាក

ប្រទេសមានស្ត្រីខ្ពស់ជាងគេទាំង ៥៖ ១.ឡេតូនី, ២.ហូឡង់, ៣.អេស្ដូនី, ៤.សាធារណរដ្ឋឆេក, ៥.ស៊ែប

ប្រទេសមានបុរសទាបជាងគេបំផុតទាំង ៥៖ ១.ទីម័រខាងកើត, ២.យេមែន, ៣.ឡាវ, ៤.ម៉ាដាហ្គាស្កា, ៥. ម៉ាឡាវី

ប្រទេសមានស្ត្រីទាបជាងគេបំផុតទាំង ៥៖ ១.ហ្គាតេម៉ាឡា, ២.ហ្វីលីពីន, ៣.បង់ក្លាដេស, ៤. នេប៉ាល់, ៥.ទីម័រខាងកើត៕

​បុរស​នារី​​​ប្រទេស​ណា​មាន​កម្ពស់​ខ្ពស់ ​និង​ទាប​ជាង​គេ​បំផុត​?បុរស ហូឡង់

​បុរស​នារី​​​ប្រទេស​ណា​មាន​កម្ពស់​ខ្ពស់ ​និង​ទាប​ជាង​គេ​បំផុត​?

ប្រភព៖ sabay

  • ​បុរស​នារី​​​ប្រទេស​ណា​មាន​កម្ពស់​ខ្ពស់ ​និង​ទាប​ជាង​គេ​បំផុត​?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/27  Category:កំសាន្ត
Tags: