ស្ថានទូត​អាមេរិក​ឲ្យ ម៉ា ច័ន្ទបញ្ញា ទៅ​ ឥណ្ឌូណេស៊ី ជួស​មុខ​កម្ពុជា​​​​

លោក ម៉ា ចន្ទ័បញ្ញា ដែលជាតារាចម្រៀងផ្ដោតលើការបទនិពន្ធថ្មីបានថ្លែងមកកាន់ Sabay ថា លោកកំពុងត្រៀមចេញទៅប្រទេស ឥណ្ឌូណេស៊ី ដើម្បីចូលរួមកម្មវិធី YES Academy ASEAN ដែលរៀបចំដោយស្ថានទូតអាមេរិកជួសមុខឲ្យកម្ពុជា។

ស្ថានទូត​អាមេរិក​ឲ្យ ម៉ា ច័ន្ទបញ្ញា ទៅ​ ឥណ្ឌូណេស៊ី ជួស​មុខ​កម្ពុជា​​​​

ម្ចាស់បទ “Forever Alone” ប្រាប់ថា៖ លោកនឹងចាកចេញពីកម្ពុជានៅថ្ងៃទី ៣១ខែកក្កដា ខាងមុខនេះហើយ ដែលកម្មវិធីនោះ នឹងចាប់ផ្ដើមនៅថ្ងៃទី៥រហូតដល់១២ខែសីហាឆាប់ៗនេះ។ “ខ្ញុំត្រូវបានខាងស្ថានទូតអាមេរិកជ្រើសរើសឲ្យទៅចូលរួមកម្មវិធីហ្នឹងក្នុងនាមជាតំណាងកម្ពុជា ដោយខ្ញុំត្រូវបានគេជ្រើសរើសក្នុងទម្រង់ ជាអ្នកចម្រៀង និង និពន្ធទំនុកច្រៀង”។

ស្ថានទូត​អាមេរិក​ឲ្យ ម៉ា ច័ន្ទបញ្ញា ទៅ​ ឥណ្ឌូណេស៊ី ជួស​មុខ​កម្ពុជា​​​​

ម្ចាស់បទ “ម្ចាស់គ្រងសុបិនស្នេហ៍” បានបន្តថា៖ កម្មវិធី YES Academy ASEAN នេះគឺជាកម្មវិធីមួយ ដែលផ្ដោតសំខាន់ទៅលើសិល្បៈជាពិសេស គឺផ្ដោតទៅលើសិល្បៈតន្ត្រីតែម្ដង។ លោកអះអាងបន្ថែមថា កម្មវិធីសិល្បៈនេះរៀបចំដោយស្ថានទូតអាមេរិកដែលក្នុងគោលបំណងឲ្យប្រទេស អាស៊ាន ទាំងអស់បានស្វែងយល់ និងសិក្សាពីភាពស្រស់ស្អាតរបស់តន្ត្រីនៃបណ្ដាប្រទេសអាស៊ានទាំងមូល។

ស្ថានទូត​អាមេរិក​ឲ្យ ម៉ា ច័ន្ទបញ្ញា ទៅ​ ឥណ្ឌូណេស៊ី ជួស​មុខ​កម្ពុជា​​​​

លោក ម៉ា ចន្ទ័បញ្ញា បញ្ជាក់ទៀតថា ការចេញទៅលើកនេះ លោកសង្ឃឹមថានឹងសិក្សាបានច្រើនអំពីការតែងនិពន្ធ ក៏ដូចជាបង្ហាញនូវអ្វីដែលជាសិល្បៈរបស់កម្ពុជាទៅកាន់បរទេសឲ្យ គេបានស្គាល់កាន់តែច្បាស់ នូវភាពស្រស់ស្អាត និងរស់រវើករបស់សិល្បៈខ្មែរយើង៕

ប្រភព ៖ sabay

  • ស្ថានទូត​អាមេរិក​ឲ្យ ម៉ា ច័ន្ទបញ្ញា ទៅ​ ឥណ្ឌូណេស៊ី ជួស​មុខ​កម្ពុជា​​​​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/27  Category:កំសាន្ត
Tags: