មក​ស្គាល់​ដៃ​គូ ហែមថុន វិទីនី ​សង្ហា​ហើយ ថែម​ទាំង​ពូកែ​ទៀត

ពូ សុវិជ្ជា កីឡាករហែលទឹករស់នៅអាមេរិកជាដៃគូរបស់កីឡាការិនី ហែមថុន វិទីនី ដែលត្រូវតំណាងឱ្យប្រទេសកម្ពុជាចូលរួមប្រកួតព្រឹត្តិការណ៍អូឡាំពិក នៅប្រទេសប្រេស៊ីលនាពេលខាងមុខនេះ។ ដោយសារតែកីឡាកររូបនេះ មានសមត្ថភាពខ្ពស់និងជាមនុស្សដែលលោក ហែម គីរី គិតថា នឹងជួយកម្ពុជាបានច្រើនផងនោះ ខាងក្រោមនេះជាប្រវត្តិត្រួសៗរបស់ ពូ សុវិជ្ជា ៖

មក​ស្គាល់​ដៃ​គូ ហែមថុន វិទីនី ​សង្ហា​ហើយ ថែម​ទាំង​ពូកែ​ទៀត

គ្រួសារ

ពូ សុវិជ្ជា មានឪពុកជាជនជាតិខ្មែរ និងម្ដាយជាជនជាតិថៃ។ រូបគេបានកើតនៅទឹកដីអាមេរិក ហើយរស់នៅទីនោះជាមួយក្រុមគ្រួសារ។ បច្ចុប្បន្ន កីឡាកររូបនេះនៅលីវនៅឡើយទេ ដោយរូបគេទើបតែមានអាយុ២១ឆ្នាំប៉ុណ្ណោះ។

កម្រិតសិក្សា

មក​ស្គាល់​ដៃ​គូ ហែមថុន វិទីនី ​សង្ហា​ហើយ ថែម​ទាំង​ពូកែ​ទៀត

ពូ សុវិជ្ជា បច្ចុប្បន្នរៀននៅមហាវិទ្យាល័យ Brown នៅអាមេរិក។ រូបគេចាប់យកជំនាញវេជ្ជបណ្ឌិត ដោយពេលនេះ រៀនឆ្នាំទី២ហើយ។

កីឡាហែលទឹក

ពូ សុវិជ្ជា ចាប់ផ្ដើមហាត់ហែលទឹកជាលក្ខណៈអាជីពតាំងពីអាយុ៦ឆ្នាំ។ ហាត់បាន២ឆ្នាំ រូបគេក៏ចាប់ផ្ដើមចេញប្រកួតឱ្យសាលាដែលរូបគេរៀន ហើយចាប់ពីពេលនោះមក ក៏បានចូលប្រកួតកម្មវិធីផ្សេងៗជាច្រើន។ អ្វីដែលគេគ្រប់គ្នាមើលឃើញថា សុវិជ្ជា ល្អគឺរូបគេអាចអាចហែលទឹកបានចម្ងាយ១០០ម៉ែត្រ ដោយប្រើពេលត្រឹមតែ៥៣វិនាទីប៉ុណ្ណោះ ពោលគឺលើសកីឡាករក្នុងស្រុកគ្រប់គ្នា។

ចូលលេងតំណាងឱ្យកម្ពុជា

មក​ស្គាល់​ដៃ​គូ ហែមថុន វិទីនី ​សង្ហា​ហើយ ថែម​ទាំង​ពូកែ​ទៀត

នេះជាលើកទី៤ហើយ ដែល ពូ សុវិជ្ជា ចូលលេងឱ្យកម្ពុជា។ ដោយលើកទី១ នៅឆ្នាំ២០១៣ នៅប្រទេសអេស្ប៉ាញ ទីក្រុង Barcelona ក្នុងព្រឹត្តិការណ៍ជើងឯកហែលទឹកពិភពលោក លើកទី២នៅស៊ីហ្គេមឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរី និងលើកទី៣នៅប្រទេសរុស្ស៊ីក្នុងឆ្នាំ២០១៥ដែរ ក្នុងកម្មវិធី World Championship ។

ការទៅលេងនៅអូឡាំពិកនាពេលខាងមុខ

ពូ សុវិជ្ជា និងហែមថុន វិទីនី នឹងតំណាងឱ្យកម្ពុជាចូលរួមប្រកួតព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅនៅប្រទេសប្រេស៊ីល។ ដោយមើលឃើញពីសមត្ថភាពរបស់អ្នកទាំងពីរនេះ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកកម្ពុជា មានសង្ឃឹមខ្ពស់ថាកម្ពុជា អាចធ្វើបានល្អជាងរាល់ដង៕

ប្រភព៖ sabay

  • មក​ស្គាល់​ដៃ​គូ ហែមថុន វិទីនី ​សង្ហា​ហើយ ថែម​ទាំង​ពូកែ​ទៀត已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/27  Category:កំសាន្ត
Tags: