Girls’ Generation បញ្ចេញ​បទ​ចម្រៀង​ថ្មី​ដើម្បី​អបអរ​គម្រប់​ខួប​៩​ឆ្នាំ

ក្រុមចម្រៀងស្រីកូរ៉េល្បីឈ្មោះ Girls’ Generation នឹងបញ្ចេញបទចម្រៀងថ្មីមួយបទក្នុងនៅពេលឆាប់នេះដើម្បីអបអរគម្រប់ខួប៩ឆ្នាំដែលខ្លួនបានបង្ហាញមុខជាផ្លូវការ។

Girls’ Generation បញ្ចេញ​បទ​ចម្រៀង​ថ្មី​ដើម្បី​អបអរ​គម្រប់​ខួប​៩​ឆ្នាំ

ថ្ងៃទី ៥ខែសីហាខាងមុខនេះ គឺជាគម្រប់ខួប៩ឆ្នាំដែលក្រុមចម្រៀងលំដាប់ A Girls’ Generation បង្ហាញមុខជាផ្លូវការនៅលើឆាកប្រកួត KPOP។ ដើម្បីអបអរព្រឹត្តិការណ៍នេះ ក្រុមចម្រៀង៨សមាជិករូបនេះនឹងបញ្ចេញចម្រៀងថ្មីមួយបទដែលមានចំណងជើងថា “That Summer (0805)” ដែលរំលឹកពីរដូវក្ដៅឆ្នាំ ២០០៧នៅពេលដែលពួកគេបានបោះជើងឡើងលើឆាកចម្រៀងជាលើកដំបូង។

អ្វីដែលកាន់តែពិសេសនោះគឺបទចម្រៀងថ្មីនេះត្រូវបានសរសេរទំនុកច្រៀងដោយ Sooyoung សមាជិកខ្ពស់ជាងគេរបស់ Girls’ Generation។ “That Summer (0805) នឹងត្រូវបញ្ចេញនៅថ្ងៃទី ៥ខែសីហាគឺចំថ្ងៃបង្ហាញមុខដំបូងរបស់ក្រុមចម្រៀងរបស់ផលិតកម្ម SM តែម្ដង៕

ប្រភព ៖ sabay

 

  • Girls’ Generation បញ្ចេញ​បទ​ចម្រៀង​ថ្មី​ដើម្បី​អបអរ​គម្រប់​ខួប​៩​ឆ្នាំ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/27  Category:កំសាន្ត
Tags: