Pedro ​​ថា​ Hazard ​អាច​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក​ដូច​ Messi

Pedro ​​ខ្សែ​បម្រើ​ប្រយុទ្ធ​ក្រុម​ Chelsea ជឿ​ថា​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ Eden Hazard មាន​សមត្ថភាព​​​ អាច​ក្លាយ​ជា​កីឡាករ​​​ល្អ​បំផុត​លើ​ពិភពលោក​ដូច​ជា Super Star របស់​ក្រុម​ FC Barcelona ខ្សែ​ប្រយុទ្ធ​ Lionel Messi។

 

Pedro ​​ថា​ Hazard ​អាច​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក​ដូច​ Messi

Pedro ​​ខ្សែ​បម្រើ​ប្រយុទ្ធ​ក្រុម​ Chelsea

 

Hazard ធ្លាប់​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​នៅ​ Premier League នៅ​រដូវ​កាល​២០១៤-២០១៥ ​កាល​ Chelsea លើក​ពាន​ ប៉ុន្តែ​រដូវ​កាល​មុន​ ខ្សែ​បម្រើ​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​រូប​នេះ​ ​ធ្លាក់​ទម្រង់​លេង​បន្តិច​ ដោយ​៣១​ប្រកួត​ក្នុង​លីគ ស៊ុត​បាន​តែ​៤​គ្រាប់​ប៉ុណ្ណោះ។ យ៉ាងណាក្ដី Pedro នៅ​តែ​ជឿ​ថា កីឡាករ​វ័យ​​២៥​ឆ្នាំ​​រូប​នេះ នឹង​ក្លាយ​ជា​កីឡាករ​កំពូល​លើ​លោក​​ប្រៀប​ដូច​ Messi។

 

Pedro ​​ថា​ Hazard ​អាច​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក​ដូច​ Messi

Eden Hazard ខ្សែ​បម្រើ​ក្រុម​ Chelsea

 

“នៅ​ពេល​និយាយ​ពី​ Messi…ខ្ញុំ​នៅ​តែ​ជឿ​ថា គាត់​ជា​កីឡាករ​ល្អ​បំផុត​នៅ​​លើ​ពិភពលោក។ គាត់​មាន​កម្រិត​ខ្ពស់​ខុស​ពី​កីឡាករ​ដទៃ។ ប៉ុន្តែ​ Hazard ​​ជា​កីឡាករ​ម្នាក់​ល្អ​ណាស់…គាត់​នៅ​ក្មេង ដូច្នេះ​គាត់​នឹង​បន្ត​អភិវឌ្ឍន៍​ខ្លួន​ទៀត​ ​ហើយ​ថ្ងៃ​ណា​មួយ​ គាត់​នឹង​ក្លាយ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​​​​កីឡាករ​ល្អ​បំផុត​លើ​លោក។ វា​ជា​រឿង​ពិបាក ដែល​ត្រូវ​ប្រជែង​សមត្ថភាព​ជាមួយ​ Messi ប៉ុន្តែ​ Hazard ​មាន​សមត្ថភាព និង​គុណភាព​ទាំង​អស់​ ដែល​នឹង​អាច​ធ្វើ​បាន”។ អតីត​កីឡាករ​ក្រុម​ Barcelona (Pedro) ​​បាន​លើក​ឡើង៕

 

Pedro ​​ថា​ Hazard ​អាច​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក​ដូច​ Messi

Messi (ឆ្វេង) និង​ Suarez ហ្វឹកហាត់​នៅ​អង់គ្លេស

 

Pedro ​​ថា​ Hazard ​អាច​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក​ដូច​ Messi

Hazard និង​ Pedro ហ្វឹកហាត់​នៅ​អាមេរិក ត្រៀម​ប៉ះ​ Liverpool ស្អែក

 

Pedro ​​ថា​ Hazard ​អាច​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក​ដូច​ Messi

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal