វិធី​ ៦​ យ៉ាង​ធ្វើ​ឲ្យ​ឆាប់​គេង​លក់ដូចក្មេង

ប្រសិនបើលោកអ្នកអានអត្ថបទនេះមានន័យថា ជារឿយៗអ្នកអាចចំណាយពេលគងថ្ងាសយូរមុនពេលនឹងធ្លាក់ចូលក្នុងដំណេក។ ដូច្នេះវាជាការល្អក្នុងការទទួលយកដំបូន្មានខ្លះៗ ដើម្បីដោះស្រាយបញ្ហានេះតាមបែបធម្មជាតិដោយមិនចាំបាច់ប្រើថ្នាំ និងមិនបាច់ប្រើវិធីសាស្ត្រដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗ។ នេះគឺជាវិធីសាស្ត្រទាំង ៦យ៉ាងដែលគួរអនុវត្ត៖

១. ធ្វើលំហាត់ប្រាណ ៖ យើងដឹងច្បាស់ហើយថាវាជួយពង្រឹងសុខភាពរបស់យើង ប៉ុន្តែបន្ថែមពីនេះវាក៏ជួយកាត់បន្ថយស្ត្រេស និងធ្វើឲ្យអ្នកគេងលក់ស្រួលផងដែរ។ តែសូមចងចាំថាត្រូវហាត់ប្រាណ យ៉ាងតិច ៣ ម៉ោងមុនពេលចូលគេង។

វិធី​ ៦​ យ៉ាង​ធ្វើ​ឲ្យ​ឆាប់​គេង​លក់ដូចក្មេង

២. កាត់បន្ថយភេសជ្ជៈដែលដាស់ស្មារតី៖ យើងដឹងហើយថា កាហ្វេជាភេសជ្ជៈដាស់អារម្មណ៍ ប៉ុន្តែភេសជ្ជៈមានជាតិអាល់កុល ក៏ដូចជាការញ៉ាំទឹកច្រើន ក៏រំខានដល់ដំណេករបស់យើងដែរ។

វិធី​ ៦​ យ៉ាង​ធ្វើ​ឲ្យ​ឆាប់​គេង​លក់ដូចក្មេង

៣. ជៀសវាងការគេងមួយសំបក់៖ ជៀសវាងការគេងមួយសំបក់នៅពេលថ្ងៃប្រសិនបើអាចធ្វើបាន ដោយសារវានឹងធ្វើឲ្យអ្នកមិនសូវងងុយគេងនៅពេលយប់។ ប្រសិនបើអ្នកមិនធ្វើបាន ចូរកុំគេងយកកម្លាំងឲ្យលើសពី ២០ នាទី។

វិធី​ ៦​ យ៉ាង​ធ្វើ​ឲ្យ​ឆាប់​គេង​លក់ដូចក្មេង

៤. ជ្រើសរើសអាហារដែលសមស្រប៖ ញ៉ាំអាហារពេលល្ងាចដែលងាយស្រួលរំលាយ ប៉ុន្តែកុំចូលគេងទាំងមានអារម្មណ៍ថាឃ្លាន។ អ្នកក៏គួរញ៉ាំទឹកដោះគោមួយកែវមុនពេលចូលគេងផងដែរ។

វិធី​ ៦​ យ៉ាង​ធ្វើ​ឲ្យ​ឆាប់​គេង​លក់ដូចក្មេង

៥. បិទគ្រឿងអេឡិចត្រនិក៖ ឧបករណ៍ទាំងអស់នេះដាស់ខួរក្បាលរបស់អ្នក បូករួមជាមួយពន្លឺរបស់វាធ្វើឲ្យអ្នកមិនសូវងងុយគេង។ ដូច្នេះព្យាយាមរក្សាទូរស័ព្ទរបស់អ្នកឲ្យនៅឆ្ងាយពីខ្លួនដើម្បីកាត់បន្ថយអារម្មណ៍មិនស្កប់។

វិធី​ ៦​ យ៉ាង​ធ្វើ​ឲ្យ​ឆាប់​គេង​លក់ដូចក្មេង

៦. កន្លែងគេងមានផាសុខភាព៖ ត្រូវរៀបចំកន្លែងគេងដែលអ្នកមានអារម្មណ៍ថាកក់ក្តៅ បូករួមជាមួយសម្លៀកបំពាក់រាត្រីដែលមិនតឹងណែន។

វិធី​ ៦​ យ៉ាង​ធ្វើ​ឲ្យ​ឆាប់​គេង​លក់ដូចក្មេង

ប្រសិនបើអ្នកអនុវត្តវិធីសាស្ត្រដែលបានរៀបរាប់ខាងលើនេះ បូករួមជាមួយការចូលគេងទៀងទាត់ពេលវេលា អ្នកនឹងមានទម្លាប់គេងដែលប្រកបដោយសុខភាពជាមិនខាន៕

ប្រភព៖ sabay

  • វិធី​ ៦​ យ៉ាង​ធ្វើ​ឲ្យ​ឆាប់​គេង​លក់ដូចក្មេង已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/07/27  Category:សុខភាព
Tags: