អង្គការ​មូលនិធិ​កេរដំណែល​អន្តរជាតិ​ពិភាក្សា​អំពី​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

អង្គការ​មូលនិធិ​កេរដំណែល​អន្តរជាតិ (Heritage Foundation)បាន​បើក​កិច្ច​ប្រជុំ​មួយ​កាល​ពី​ថ្ងៃ​អង្គារ ថ្ងៃ​ទី​២៦ កក្កដា នៅ​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក ដោយ​បាន​ពិភាក្សា​ជា​សំខាន់​លើ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្នុង​រយៈ​ពេល ២៥​ឆ្នាំ​កន្លង​មក​នេះ។

កិច្ច​ប្រជុំ​នេះ​មាន​ការ​ចូលរួម​ពី​តំណាង​អង្គការ​អន្តរជាតិ​ជា​ច្រើន ក្នុង​នោះ​មាន​អង្គការ​ខ្លះ​ធ្លាប់​បាន​ធ្វើ​ការ​តាមដាន និង​ឃ្លាំមើល​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​នៅ​កម្ពុជា កន្លង​មក​ដែរ។

តើ​អ្នក​ចូល​ទាំង​នោះ​មាន​ការ​ចាប់​យ៉ាង​ដូច​ម្ដេច​ចំពោះ​ស្ថានភាព​នយោបាយ និង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា?

លោក តាំង សារ៉ាដា ដែល​បាន​ទៅ​យក​ព័ត៌មាន​ផ្ទាល់​នៃ​កិច្ច​ប្រជុំ​នោះ​មាន​សេចក្តី​រាយការណ៍​​អំពី​រឿង​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។