បីកូន​អាយុ​ជាង​១​ខួប​តាម​រក​ប្រ​ព​ន្ឋ ឃើញ​កំពុង​ដេក​ជាមួយ​សាហា​យ

ខេត្តបន្ទាយមានជ័យ ​៖ ​ស្ត្រី​ម្នាក់​ត្រូវ​បុរស​ជា​ប្តី​បីកូន​ទៅ​រក​ដល់​ បន្ទប់ តាម​ទាន់​កំពុង​នៅ​ជាមួយ​ប្រុស​កំណាន់ ក៍ស​ម្រេច​ប្តឹង​សមត្ថកិច្ច​ឃាត់​យក​ទៅ​សួរនាំ​ទាំង​០២​នាក់ បង្ក​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោងជាង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​២៧ កក្កដា ២០១៦ នៅ​ភូមិ​បា​លិ​លេ​យ្យ​២​សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

ស្ត្រី​ ដែល​បុរស​ជា​ប្តី​ចោទ​ថា​មាន​សាហា​យ​ស្មន់​ជាមួយ​ប្រុស​នោះ​អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ។ ចំណែក​បុរស​ជាប់ចោទ​សាហា​យ​ស្មន់​ប្រ​ព​ន្ឋ​គេ​ខាងលើ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​គេ​ប្រាប់​ថា​ជា​កម្មករ​ចាំ​ឃ្លាំង​គីប​(​ខោអាវ​ជជុះ​) នៅ​ចំណុច​កើត​ហ​តុ​។

បើ​តាម​បុរស​ជា​ប្តី​ស្ត្រី​ខាងលើ អាយុ​២៧​ឆ្នាំ បាន​ប្រាប់​ថា ដោយសារ​ប្រពន្ធ​ចេះ​តែ​បាត់​មិនសូវ​ឃើញ​នៅផ្ទះ ម្យ៉ាង​ដោយ​មាន​គេ​លួច​ប្រាប់​ថា ឃើញ​នាង​មក​កាន់​ចំណុច​កើតហេតុ ក៍​បីកូន​ប្រុស​អាយុ​១​ឆ្នាំ​០៥​ខែ​មក​តាម​រក​។ បុរស​ខាងលើ​បន្ត​ថា ពេល​សុំ​គេ​ចូល​ដល់​ឃ្លាំង​គីប ក៍​ឃើញ​ស្បែកជើង​ប្រពន្ធ​នៅ​មុខ​បន្ទប់ លុះ​គាស់​ទ្វារ​សុំ​ជួប​បែរជា​មិន​ព្រម​ចេញ ហើយ​ប្រពន្ធ​ខ្លួន​បែរជា​នៅ​ជាមួយ​បុរស​ខាងលើ​ទៅ​វិញ ទើប​សម្រេចចិត្ត​ប្តឹង​សមត្ថកិច្ច​តែ​ម្តង ។

បើ​តាម​ អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​នៅ​ប៉ុន្មាន​ នាទី​មុន​នេះ​ទៀត​ថា ស្ត្រី​ខាងលើ​និង​បុរស​សង្ស័យ​ត្រូវ​បាន​នគរបាល​នាំ​យក​ទៅ​ប៉ុស្តិ៍​នគរបាល​ រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​ដើម្បី​សួរនាំ ។ នៅ​ចំណុច​កើតហេតុ គេ​ឃើញ​បុរស​ជា​ប្តី​បាន​ឈរ​យំ​ពិតជា​គួរ​ឲ្យ​អាណិត ៕