៥ ចំណុច​ គួរ​ពិចារណា​មុន​ជ្រើស​ប្រើ​សំឡី​អនាម័យ

ផលិតផល​សំឡី​អនាម័យ​ត្រូវ​បាន​ផលិត និង​ដាក់​តាំង​លក់​ជាច្រើន​នៅ​តាម​ហាង​នានា​ក្នុង​តម្លៃ​សមរម្យ​ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​រក​ទិញ។ ប៉ុន្តែ​ផលិតផល​ទាំង​នោះ​មាន​ច្រើន​ម៉ាក ច្រើន​បែប​ដែល​ធ្វើឲ្យ​សុភាព​ស្ត្រី​ពិបាក​ជ្រើសរើស ជា​ពិសេស​អ្នក​ដែល​ទើប​មក​រដូវ​ដំបូង។ ខាង​ក្រោម​នេះ​ជា​ចំណុច​មួយ​ចំនួន​ដែល​អ្នក​អាច​ពិចារណា​បាន៖

 

៥ ចំណុច​ គួរ​ពិចារណា​មុន​ជ្រើស​ប្រើ​សំឡី​អនាម័យ

 

១. អត្រា​ស្រូប​យក៖ សំឡី​អនាម័យ​ដែល​មាន​គុណភាព គឺ​មាន​ស្រទាប់​ជែល​កណ្ដាល​អាច​ជួយ​បន្ថយ​ឈាម​រដូវ និង​ស្រូប​យក​បាន​ច្រើន។ សំឡី​ដែល​ល្អ​អាច​ឲ្យ​អ្នក​មាន​អារម្មណ៍​មិន​មាន​សំណើម មិន​រអិល និង​មាន​ផាសុកភាព​ប្រហែល ៥-៧ ម៉ោង​ដោយ​មិន​បាច់​ដូរ។ បើ​សិន​សំឡី​អនាម័យ​ដែល​អ្នក​កំពុង​ប្រើ​ជ្រាប​ខ្លាំង​ត្រឹម​តែ​រយៈ​ពេល ២ ឬ ៣ ម៉ោង អ្នក​គួរ​តែ​ប្រញាប់​ដូរ​ប្រភេទ​សំឡី​នោះ។

 

២. រូបរាង៖ សំឡី​អនាម័យ​មាន​សណ្ឋាន​ផ្សេងៗ​គ្នា ខ្លះ​មាន​បន្ទះ​ស្លាប (សម្រាប់​ឲ្យ​អ្នក​ងាយស្រួល​បិទ) ឯ​ខ្លះ​មិន​មាន​បន្ទះ​ស្លាប​ទេ។ អ្នក​គួរ​ជ្រើសរើស​សំឡី​ដែល​មាន​បន្ទះ​ស្លាប ព្រោះ​វា​អាច​ការពារ​បាន​ប្រសើរ​ជាង​ និង​ផ្ដល់​ផាសុកភាព​បាន​ច្រើន​ជាង។

 

៣. សារធាតុ​ផលិត៖ ក្រៅ​ពី​អត្រា​ស្រូប និង​រូបរាង មិត្តៗ​នារី​គួរតែ​ពិចារណា​លើ​សារធាតុ​ផលិត។ សំឡី​ដែល​ល្អ​គឺ​មាន​ភាព​ទន់ មិន​បង្ក​ផល​ប៉ះពាល់​ដល់​ស្បែក ឬ​បង្ក​បញ្ហា​រមាស់​ផ្សេងៗ។

 

៤. កម្រាស់៖ វា​មាន​ច្រើន​ជម្រើស​អាស្រ័យ​លើ​ខ្លួន​អ្នក​ផ្ទាល់។ សម្រាប់​អ្នក​ដែល​មាន​ឈាម​រដូវ​ច្រើន​គួរ​តែ​ជ្រើសរើស​ប្រភេទ​ក្រាស់ ឯ​អ្នក​ដែល​មាន​ឈាមរដូវ​តិច​គួរ​ជ្រើសរើស​ប្រភេទ​រាង​ស្ដើង។

 

៥. ប្រវែង៖ អ្នក​គួរ​ទិញ​សំឡី​ដែល​អាច​បិទ​បាន​សព្វ​ល្អ។ វា​អាច​ប្រវែង​ប្រហែល ៨ អ៊ីញ (២០​សង់ទីម៉ែត្រ ឬ ២ តឹក) ឬ​វែង​ជាង​នេះ អាស្រ័យ​លើ​ខ្លួន​អ្នក​ផ្ទាល់។

 

៥. កាល​បរិច្ឆទ៖ ចុង​ក្រោយ និង​សំខាន់​បំផុត​នោះ សូម​កុំ​ភ្លេច​ពិនិត្យ​មើល​ថ្ងៃ​ផុតកំណត់។ សំឡី​អនាម័យ​ដែល​កាន់​តែ​ជិត​ផុត​កំណត់ គុណភាព​របស់​វា​ក៏​កាន់​តែ​ចុះថយ​ទៅ​តាម​នោះ​ដែរ។

 

កុំ​ភ្លេច​អនុវត្ត​វិធី​ខាង​លើ​មុន​ពេល​អ្នក​ជ្រើសរើស​ប្រភេទ​សំឡី​អនាម័យ​ណា​មួយ​ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់។

 

សូម​ណែនាំ​សំឡី​អនាម័យ ហ៊ីប៊ី (Hibis) ដែល​ជា​ផលិតផល​របស់​តៃវ៉ាន់ មាន​ច្រើន​ជម្រើស និង​មាន​លក្ខណៈ​ពិសេស ៧ យ៉ាង៖

– ស្រូបទឹក​បានល្អ

– ការពារ​មេរោគ

– ស្តើង​មាន​ស្លាប ងាយស្រួល​គ្រប់​សកម្មភាព​

– បំបាត់​ក្លិន​មិនល្អ

– អារម្មណ៍​ត្រជាក់

– កញ្ចប់​បក​បិទ​បាន

– ក្រអូប​ក្លិន​ផ្កា​ធម្មជាតិ

 

៥ ចំណុច​ គួរ​ពិចារណា​មុន​ជ្រើស​ប្រើ​សំឡី​អនាម័យ

 

សំឡី​អនាម័យ ហ៊ីប៊ី ជម្រើស​នារី​សម័យ​ថ្មី អារម្មណ៍​ត្រជាក់ ស្រស់​ស្រាយ​បែប​ធម្មជាតិ។ សម្រាប់​ព័ត៌មាន​បន្ថែម ឬ​ទាក់ទង​ទិញ សូម​ខល 015 66 62 02 ឬ​ចូល​ផេក HIBIS Cambodia ៕

 

៥ ចំណុច​ គួរ​ពិចារណា​មុន​ជ្រើស​ប្រើ​សំឡី​អនាម័យ

 

៥ ចំណុច​ គួរ​ពិចារណា​មុន​ជ្រើស​ប្រើ​សំឡី​អនាម័យ

 

ប្រភព៖ thequickwayto.com