តួឯក​ស្រី «​ផ្កា​ស្នេហ៍​នា​រដូវក្តៅ​» បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​

6 Videos


តារាស្រីវ័យ ៣០ ឆ្នាំ អ្នកនាង ណាមហ្វន ផាតឆៈរីន (Namfon Patcharin) បានប្រឡូកក្នុងពិភពសិល្បៈតាមរយៈប៉ុស្តិ៍លេខ៧ តាំងពីឆ្នាំ ២០០៣ តាមរយៈរឿង «ស្រឡាញ់បានទេបើបេះដូងមិនប្រែប្រួល» (Rak Dai Mai Tar Hua Jai Mai Pean) បន្ទាប់មកចាប់ពីឆ្នាំ ២០០៥ អ្នកនាង ណាមហ្វន បានប្តូរទ្រនំមកជ្រកក្រោមម្លប់របស់ប៉ុស្តិ៍លេខ ៣។

តួឯក​ស្រី «​ផ្កា​ស្នេហ៍​នា​រដូវក្តៅ​» បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​

P9

តួឯក​ស្រី «​ផ្កា​ស្នេហ៍​នា​រដូវក្តៅ​» បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​

សម្រាប់ខ្សែភាពយន្តលេចធ្លោរបស់អ្នកនាង ណាមហ្វន ក្នុងពេលបច្ចុប្បន្ននេះមានដូចជារឿង «ផ្កាស្នេហ៍នារដូវក្តៅ» (Nang Rai Summer) សម្តែងជាគូជាមួយលោក ហ្វើស អេកកៈផុង (First Ekkaphong) និង លោក អាឡេក ធីរ៉ាដេត (Alek Teeradetch) និង រឿង «តោទន្លេ ៤» (Singh See Quare ) សម្តែងជាគូជាមួយលោក តាយ ណៈតៈផន (Tye Nattapol)។

តួឯក​ស្រី «​ផ្កា​ស្នេហ៍​នា​រដូវក្តៅ​» បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​
បើក្រឡេកមកមើលរឿងនិស្ស័យស្នេហ៍វិញ តួឯកប្រុសជាច្រើនដួងដែលបានសម្តែងជាមួយនឹងនាង បានត្រឹមតែជាមិត្តរួមការងារ ព្រោះបេះដូងរបស់អ្នកនាង ណាមហ្វន បានប្រគល់ឱ្យទៅពិធីករលោក អាម ភិផាន ដែលទាំងពីរបានសម្រេចចិត្តសិក្សាគ្នាភ្លាម ភាពផ្អែមល្ហែមក៏មកទន្ទឹមគ្នាភ្លែត ធ្វើឱ្យមហាជនពិតជាស្ងើចសសើរពីសេចក្តីសុខរបស់ពួកគេខ្លាំងណាស់។

តួឯក​ស្រី «​ផ្កា​ស្នេហ៍​នា​រដូវក្តៅ​» បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​
ថ្មីៗនេះ អ្នកនាង ណាមហ្វន និង សង្សារបាននាំគ្នាធ្វើដំណើរទៅភូកេត ដើម្បីសំពះព្រះប្រាថ្នាសុំសេចក្តីសុខសុភមង្គល ហើយឆ្លៀតក្នុងឱកាសនោះ ភាពស្និទ្ធស្នាលរបស់ពួកគេកាន់តែបង្ហាញឱ្យមហាជនឃើញថា ទោះជាពេលវេលានៃការចាប់ផ្តើមខ្លីក៏ពិតមែន តែភាពស្និទ្ធស្នាលរបស់ពួកគេក៏មិនចាញ់គូស្នេហ៍តារាដែលយូរឆ្នាំនោះទេ៕ ខេរី (ប្រភព៖ អឹមថៃ)

តួឯក​ស្រី «​ផ្កា​ស្នេហ៍​នា​រដូវក្តៅ​» បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​តួឯក​ស្រី «​ផ្កា​ស្នេហ៍​នា​រដូវក្តៅ​» បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​តួឯក​ស្រី «​ផ្កា​ស្នេហ៍​នា​រដូវក្តៅ​» បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​តួឯក​ស្រី «​ផ្កា​ស្នេហ៍​នា​រដូវក្តៅ​» បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​