ហ៊ីលឡារី គ្លីនតុន ក្លាយជាបេក្ខភាពប្រធានាធិបតីផ្លូវការ ក្រោយមហាសន្និបាតបក្ស

លោកស្រីហ៊ីលឡារី គ្លីនតុន បានក្លាយជាបេក្ខភាពប្រធានាធិបតីស្រីដំបូងគេបង្អស់ ត្រូវបានជ្រើសរើសតំណាងឲ្យគណបក្សប្រជាធិបតេយ្យ ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសមេដឹកនាំអាមេរិកនៅថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខ ។មហាសន្និបាតបក្សប្រជាធិបតេយ្យ DNC ធ្វើឡើងនៅទីក្រុងភីឡាឌែលភីយ៉ា រដ្ឋ Pennsylvania កាលពីថ្ងៃទី២៦ ខែកក្កដា ដើម្បី បោះឆ្នោតជ្រើសរើសតំណាងរបស់បក្សចូលរួមប្រកួតប្រជែងការបោះឆ្នោតប្រធានាធិបតីអាមេរិក ។

តំណាងសមាជិកបក្សនៅក្នុងរដ្ឋ South Dakota បានបោះឆ្នោតឲ្យលោកស្រីហ៊ីលឡារី គ្លីនតុន ១៥ សម្លេងជួយឲ្យលោកស្រីទទួលបានសម្លេងលើសពី ២.៣៨៣ ដើម្បីក្លាយជាបេក្ខភាពប្រធានាធិបតី ។នៅក្នុងការបោះឆ្នោតនោះ លោកស្រីទទួលបានរហូតដល់ទៅ២.៨៤២គឺលើសពីកម្រិតអប្បបរមារហូតដល់ទៅជាង៥០០សម្លេងគាំទ្រ។ ចំណែកគូប្រជែងរបស់លោកស្រី គឺសមាជិកព្រឹទ្ធភារដ្ឋ Vermont លោក Bernie Sandersទទួលបានសម្លេងគាំទ្រតែ១៨៦៥ប៉ុណ្ណោះ ។ ជាមួយនឹងលទ្ធផលទាំងនោះ លោកស្រី បានក្លាយទៅជាបេក្ខភាពប្រធានាធិបតីជាផ្លូវការ ហើយជាស្ត្រីដំបូងគេបង្អស់របស់បក្ស ចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតី ។

លោកស្រីទទួលបានការតែងតាំងពីបក្ស នៅយប់ថ្ងៃទី២៨ ខែកក្កដា ជាថ្ងៃចុងក្រោយនៃមហាសន្និបាតបក្ស ។ ក្រោយមកលោកស្រី នឹងចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោត ប្រកួតប្រជែងជាមួយបេក្ខភាប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋមហាសេដ្ឋីដូណាល ត្រាំ ។នៅក្នុងមហាសន្និបាត លោកស្រីទទួលបានការគាំទ្រខ្ពស់ ពីសមាជិកបក្ស ដោយសារតែលោកស្រីមានបុគ្គល ដែលមានឥទ្ធិពលជាច្រើនគាំទ្រ ក្នុងនោះមានប្រធានាធិបតី អូបាម៉ា អតីតប្រធានាធិបតីប៊ីល គ្លីលតុន ជាស្វាមី និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត នៅក្នុងបក្សបានគាំទ្រ ។កន្លងមក ភរិយារបស់ប្រធានាធិបតីអូបាម៉ា ក៏បានប្រកាស ផ្តល់ទំនុកចិត្តទៅលើលោកស្រីហ៊ីលឡារី ក្នុងការដឹកនាំអាមេរិក នាពេលអនាគត។ ចំណែកស្វាមីរបស់លោកស្រីគ្លីនតុន ក៏បានថ្លែងសន្តរកថា អបអរសាទគាំទ្រ ដល់ភរិយារបស់ខ្លួនក្លាយជាប្រធានាធិបតីអាមេរិកផងដែរ ។

នៅពេលនេះ លោកស្រីហ៊ីឡារី មានប្រៀបទៅលើបេក្ខភាពប្រធានាធិតីដូណាល ត្រាំ ដោយសារតែលោកស្រី មានអតីតប្រធានាធិបតី ក៏ដូចជាប្រធានាធិបតីបច្ចុប្បន្នលោកអូបាម៉ាគាំទ្រ ។ចំណែកលោកត្រាំវិញ អតីតប្រធានាធិបតី ដូចជា W.bush មិនបានទៅចូលរួមមហាសន្និបាតបក្ស និងមិនគាំទ្រដល់បេក្ខភាពប្រធានាធិបតីដូណាលត្រាំនោះឡើយ ដោយសារតែគោលនយោបាយរបស់លោកត្រាំ ផ្ទុយពីអ្វីដែលបក្សចង់បាន ៕

ហ៊ីលឡារី គ្លីនតុន ក្លាយជាបេក្ខភាពប្រធានាធិបតីផ្លូវការ ក្រោយមហាសន្និបាតបក្ស ហ៊ីលឡារី គ្លីនតុន ក្លាយជាបេក្ខភាពប្រធានាធិបតីផ្លូវការ ក្រោយមហាសន្និបាតបក្ស ហ៊ីលឡារី គ្លីនតុន ក្លាយជាបេក្ខភាពប្រធានាធិបតីផ្លូវការ ក្រោយមហាសន្និបាតបក្ស ហ៊ីលឡារី គ្លីនតុន ក្លាយជាបេក្ខភាពប្រធានាធិបតីផ្លូវការ ក្រោយមហាសន្និបាតបក្ស ហ៊ីលឡារី គ្លីនតុន ក្លាយជាបេក្ខភាពប្រធានាធិបតីផ្លូវការ ក្រោយមហាសន្និបាតបក្ស ហ៊ីលឡារី គ្លីនតុន ក្លាយជាបេក្ខភាពប្រធានាធិបតីផ្លូវការ ក្រោយមហាសន្និបាតបក្ស ហ៊ីលឡារី គ្លីនតុន ក្លាយជាបេក្ខភាពប្រធានាធិបតីផ្លូវការ ក្រោយមហាសន្និបាតបក្ស ហ៊ីលឡារី គ្លីនតុន ក្លាយជាបេក្ខភាពប្រធានាធិបតីផ្លូវការ ក្រោយមហាសន្និបាតបក្ស ហ៊ីលឡារី គ្លីនតុន ក្លាយជាបេក្ខភាពប្រធានាធិបតីផ្លូវការ ក្រោយមហាសន្និបាតបក្ស

ប្រភព៖ nokorwatnews

  • ហ៊ីលឡារី គ្លីនតុន ក្លាយជាបេក្ខភាពប្រធានាធិបតីផ្លូវការ ក្រោយមហាសន្និបាតបក្ស已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/27  Category:ជីវិតនិងសង្គម
Tags: