គ្រូ​ Lee ​ប្រាប់​មូលហេតុ​កោះ​ហៅ​ លី វ៉ាហេទ​ ចូល​ជម្រើស​ជាតិ

ការ​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​ CLEAR ​


លី វ៉ាហេទ​ ជា​​ខ្សែ​ការពារ​វ័យ​ក្មេង​ម្នាក់​របស់​ក្លឹប​បឹងកេត​អង្គរ​ដែល​មិន​សូវ​បាន​បង្ហាញ​ខ្លួនញឹកញាប់​ឡើយ​នៅ​​​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ ប៉ុន្តែ​ត្រូវ​បាន​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​នឹង​សិង្ហបុរី។

 

គ្រូ​ Lee ​ប្រាប់​មូលហេតុ​កោះ​ហៅ​ លី វ៉ាហេទ​ ចូល​ជម្រើស​ជាតិលោក​គ្រូ Lee

 

លោក​ Lee Tae Hoon គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​​បាន​ប្រាប់​ហេតុ​ផល​នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​​ព្រឹក​មិញ​ថា​ បច្ចុប្បន្ន​នេះ​នៅ​ប្រទេស​កម្ពុជា​សំបូរ​កីឡាករ​​​លេង​ក្នុង​តំណែង​ខ្សែ​ប្រយុទ្ធ​ និង​បម្រើ​ ប៉ុន្តែ​មិន​​សំបូរ​អ្នក​លេង​ក្នុង​តំណែង​ខ្សែ​ការពារ​ឡើយ។ ដូច្នេះ​ហើយ​ទើប​បាន​ជា​​លោក​បាន​កោះ​ហៅ​កីឡាករ​ថ្មី​ៗ​មួយ​ចំនួន​ឲ្យ​ចូល​ជម្រើស​ជាតិ​សម្រាប់​ការ​ប្រកួត​លើក​នេះ។

 

លោក​ Lee និយាយ​ថា​ ៖«តាម​ពិត​ទៅ​ពី​មុន​ ខ្ញុំ​ក៏​ធ្លាប់ លី វ៉ាហេទ​ពីរ​ដង​ដែរ​ តែ​ពេល​នោះ​ គាត់​របួស​ ជាប់​រវល់​ អីចឹង​បាន​ជា​គាត់​កម្រ​មាន​ឱកាស​បង្ហាញ​ខ្លួន។ ខ្ញុំ​​យល់​​ឃើញ​ថា ​ក្រុម​កំពុង​លេង​លីគ​មួយ​ចំនួន​មិន​សូវ​​ប្រើ​កីឡាករ​វ័យ​ក្មេង​ប៉ុន្មាន​ទេ តែ​ខ្ញុំ​សង្កេត​ឃើញ​ថា កីឡាករ​វ័យ​ក្មេង​ទាំង​នោះ​ដូច​ជា​ វ៉ាហេទ​ជា​ដើម គឺ​មាន​សក្ដានុពល​ ដូច្នេះ​នៅ​ក្លឹប​គេ​មិន​សូវ​ប្រើ​ប្រាស់​គាត់ ​តែ​ខ្ញុំ​យក​គាត់​មក​បង្ហាត់​ ​បង្រៀន​ ផ្តល់​ឱកាស​ឲ្យ​​គាត់​បាន​បង្ហាញ​សមត្ថភាព»។

គ្រូ​ Lee ​ប្រាប់​មូលហេតុ​កោះ​ហៅ​ លី វ៉ាហេទ​ ចូល​ជម្រើស​ជាតិកីឡាករ លី វ៉ាហេទ

 

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹង​ទទួល​ភ្ញៀវ​សិង្ហបុរី​​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​​ ​​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៨​ ខែ​កក្កដា នៅ​ពហុកីឡដ្ឋាន​ជាតិ​ រាជ​ធានី​ភ្នំពេញ​សម្រាប់​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​ CLEAR ​ ដែល​ផ្សាយ​ផ្ទាល់​ដោយ​ BTV៕

 

គ្រូ​ Lee ​ប្រាប់​មូលហេតុ​កោះ​ហៅ​ លី វ៉ាហេទ​ ចូល​ជម្រើស​ជាតិ

 

អត្ថបទ៖ ជាន ចាន់រ៉ា​