ក្អែបខាំ ត្រូវ​ដោះស្រាយ​ដូចម្តេច ?

6 Videos


ថ្ងៃណាមួយបើចៃដន្យត្រូវសត្វក្អែបខាំចាំបាច់ត្រូវបំបាត់ទៅវិញជាបន្ទាន់ដោយសារសារជាតិពិសរបស់វានោះធ្វើឱ្យហើមនិងមានអាការចុកចាប់ខ្លាំង ។ អ្នកដែលចាញ់សារជាតិពិសរបស់សត្វក្អែបធ្វើឱ្យកើតគ្រុន រមូលពោះ ក្អួត និងបាក់កម្លាំងថែមទៀត ។ ក្អែបនៅប្រទេសជិតខាងក៏ដូចជាកម្ពុជាមិនមានពិសខ្លាំងរហូតអាចបង្កឱ្យបាត់បង់ជីវិតនោះទេ ។

* វិធីព្យាបាលជាបឋម

P9

ក្អែបខាំ ត្រូវ​ដោះស្រាយ​ដូចម្តេច ?

បើសិនខាំបរិវេណដៃនិងជើងចាំបាច់ត្រូវព្យាយាមដាក់សំយុងដៃចុះឱ្យបានទាបបំផុត ។ ប៉ុន្តែបើក្នុងករណីខាំនៅត្រង់ម្រាមដៃនិងម្រាមជើងសូមរកខ្សែឬកំណាត់មកចងរុំត្រង់គន្លាក់ដៃដើម្បីការពារសារជាតិពិសរីករាលដាលទៅកាន់កន្លែងផ្សេងទៀត ។

បន្ទាប់មកត្រូវលាងសម្អាតដោយប្រើអាល់កុលឬទឹកក្បុងពីផ្លែទទឹម ។ បន្ទាប់ពីនោះសូមស្អំទឹកត្រជាក់ត្រង់បរិវេណដែលត្រូវក្អែបខាំដើម្បីកាត់បន្ថយអាការហើមនិងលេបថ្នាំដើម្បីបំបាត់អាការឈឺចាប់ ។

ដោយឡែកសម្រាប់ការព្យាបាលបឋមរបស់អ្នកស្រុកតាមតំបន់ខ្លះគេបានណែនាំឱ្យប្រើទឹកខ្មេះឬប្រើជ័រល្ហុងខ្ចីលាបពីលើមុខរបួសដើម្បីជួយកាត់បន្ថយអាការឈឺចាប់បានខ្លះ ។ ទោះបីយ៉ាងណាក្រោយពីបំបាត់ដើម្បីកាត់បន្ថយអាការ ឈឺចាប់ហើយគប្បីប្រញាប់ទៅជួបគ្រូពេទ្យដើម្បីព្យាបាលភ្លាម ។ បើបណ្តែតបណ្តោយអាចប្រឈមជាមួយការឆ្លងមេ រោគហើមដំបៅមានខ្ទុះបន្ទាប់មកសាច់កន្លែងរបួសនោះនឹងងាប់រហូតកាត់ចោលក៏មានដែរ។ហេតុនេះបើសង្កេតឃើញ ថាអាការធ្ងន់គប្បីទៅជួបគ្រូពេទ្យទើបជាការប្រសើរនិងជាវិធីត្រឹមត្រូវបំផុត ៕