តៃកុងក្បាលខូច​បៀត​បៀន​កេរ្តិ៍ខ្មាស​អ្នក​ដំណើរ ដក​ដៃ​តែ​ពេល​ដាក់​លេខ លទ្ធផល​ជាប់​គុក​តែ​១០​ថ្ងៃ

អត្ថបទមួយដែលពណ៌នាពីអ្នកបើកបរតាក់ស៊ីខិលខូចម្នាក់ បៀតបៀនកេរ្តិ៍ខ្មាសក្មេងស្រីម្នាក់នៅក្នុងរថយន្តរបស់គេកន្លះម៉ោង ដែលកំពុងត្រូវបានចែករំលែកសុះសាយលើបណ្តាញសង្គមចិន បានធ្វើឲ្យគ្រប់គ្នាដែលជាអ្នកអានក្តៅក្រហាយជាខ្លាំង ។

យោងតាមអត្ថបទនោះ ក្មេងស្រីអាយុ ១៧ ឆ្នាំ ម្នាក់ រួមនិងមិត្តភក្តិរបស់នាង មកពីខេត្ត Sichuan បានមកដើរលេងកំសាន្តក្នុងក្រុង Hengdian ខេត្ត Zhejiang ក្នុងឱកាសថ្ងៃវិស្សមកាលរដូវក្តៅ ដោយជួលតាក់ស៊ីជិះ ។

ក្រោយជួលតាក់ស៊ីបានរួចរាល់, នាងបានជម្រើសរើសអង្គុយកៅអីក្រោយ ។ ក្នុងអំឡុងធ្វើដំណើរ តៃកុងក្បាលខូចបានឆ្លៀតចូលរួមនិយាយលេងជាមួយនាង ដោយសួរនាំពីទីកន្លែងរស់នៅ និងមូលហេតុដែលកំពុងស្ថិតនៅក្នុងទីក្រុង Hengdian ។

៥ នាទីក្រោយមក, តៃកុងរូបនោះបានឈប់រថយន្តអែបផ្លូវ និងស្នើសុំនាងឲ្យមកអង្កុយកៅមុខជំនួសវិញ ដើម្បីពួកគេអាចងាយស្រួលជជែកគ្នាលេង ។

យុវតីរងគ្រោះបានរៀបប្រាប់អ្នកសារព័ត៌មានថាៈ “ខ្ញុំពុំដែលជួបប្រទះមនុស្សអាក្រក់ណាម្នាក់នោះទេ ពីមុនមក ដូច្នេះ ខ្ញុំសម្រេចចិត្តផ្លាស់ទៅអង្គុយកៅអីមុខ ដោយពុំគិតពីរឿងអ្វីឡើយ” ។ នាងបន្តថាៈ “តៃកុងឡានរូបនោះ បាននិយាយអំពីថ្នាំព្យាបាលសុខភាព៣ខែរបស់គាត់ និងទទួចឲ្យខ្ញុំប្រាប់គាត់ ប្រសិនខ្ញុំមានអារម្មណ៍មិនល្អ ។ ខ្ញុំអរគុណគាត់ចំពោះទឹកចិត្តសម្បុរសរបស់គាត់ ប៉ុន្តែ គាត់បដិសេធ ។ ខ្ញុំពុំដែលនឹកគិតថា គាត់នឹងដាក់ដៃរបស់គាត់លើដើមទ្រូងរបស់ខ្ញុំ និងប្រាប់ខ្ញុំផ្អាកដកង្ហើមឲ្យវែង” ។

នាងនិយាយថាៈ “ក្នុងពេញអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុង, តៃកុងរូបនោះតែងតែនិយាយធ្វើលេសផ្សេងៗ ដើម្បីបានប៉ះខ្លួនប្រាណរបស់នាង ។ គាត់សូម្បីយកដៃដាក់ក្នុងខោរបស់ខ្ញុំ ដើម្បីប៉ះផ្នែកឯកជនរបស់ខ្ញុំ ។ ខ្ញុំបានប្រាប់គាត់ថា ប្រសិនគាត់ចង់និយាយអ្វីៗ គឺគ្រាន់និយាយតែមាត់បានហើយ និងបញ្ឈប់សកម្មភាពធ្វើឲ្យខ្ញុំមានអារម្មណ៍បែបនេះ, ប៉ុន្តែ វាពុំបានបញ្ឈប់គាត់ឡើយ ដោយគាត់នៅតែរក្សាយាយីមកលើខ្ញុំ រហូតដល់ថ្នាក់គំរាមខ្ញុំអេះរមាស់” ។

នាងបន្ថែមឲ្យដឹងទៀតថា តៃកុងរូបនោះ បានបៀតបៀនខ្ញុំពេញក្នុងអំឡុងធ្វើដំណើរ និងឈប់ប៉ះពាល់ខ្ញុំ គឺនៅពេលគាត់ដាក់លេខរថយន្តប៉ុណ្នោះ ។

ទោះជាយ៉ាងណា នាងបានថតនូវអ្វីៗដែលតៃកុងក្បាលខូចនេះ កំពុងធ្វើមកលើនាង និងនាងបានបញ្ជូនរូបភាពទាំងនោះទៅមិត្តៗភក្តិរបស់នាង ។ នៅពេលមិត្តភក្តិរបស់នាងទទួលបានរូបភាពទាំងនោះរួចហើយ ពួកគេក៏បានទាក់ទងទៅប៉ូលីស ដោយពួកគេឲ្យរង់ចាំគោលដៅចុះចតរបស់នាង ដើម្បីចាប់អ្នកបើកបរកំហូចរូបនោះ ។

ក្រោយមក អ្នកបើកបររូបនោះ ក៏ត្រូវបានប៉ូលីសចាប់ក្របួច ។ ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ គាត់បានត្រឹមត្រូវបានឃុំខ្លួន ១០ ថ្ងៃ ប៉ុណ្ណោះ ។ ចំណែកក្រុមហ៊ុនតាក់ស៊ីវិញ ពុំទាន់ចេញសេចក្តីថ្លែងការណ៍អំពីរឿងនេះនៅឡើយ ៕


តៃកុងក្បាលខូច​បៀត​បៀន​កេរ្តិ៍ខ្មាស​អ្នក​ដំណើរ ដក​ដៃ​តែ​ពេល​ដាក់​លេខ លទ្ធផល​ជាប់​គុក​តែ​១០​ថ្ងៃ

កម្លាំងចម្រុះបង្ក្រាបឈើនាងនួនឆ្លងដែនពីថៃ តែត្រូវដោះលែងទៅវិញ

តៃកុងក្បាលខូច​បៀត​បៀន​កេរ្តិ៍ខ្មាស​អ្នក​ដំណើរ ដក​ដៃ​តែ​ពេល​ដាក់​លេខ លទ្ធផល​ជាប់​គុក​តែ​១០​ថ្ងៃ

ដំបូន្មានដ៏ល្អ​ ៨ បន្ថយ​ហានិភ័យ​មហារីក