ដើរ​បណ្ដើរ​ឈ្លោះ​គ្នា​បណ្តើរ ស្រាប់តែ​ឈាម​ហូរ​ជោគ​ធរណី

ខេត្ត​ត្បូងឃ្មុំ ៖ សម្លេង​ឈ្លោះប្រកែក​គ្នា​ទៅ​វិញ​ទៅ​មករ​ហូត​ផ្ទុះ​អំពើ​ហឹ​ង្សា ដោយ​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ប្រើ​ឧបករណ៍​រឹង​ចុង​ស្រួច​ចាក់​ចំ​ភ្លៅ​ឆ្វេង​បណ្ដាល​ឲ្យ​ឈាម​ហូរ​បាញ់​ជោគ​ធរណី​ឡើង​ខ្សោះ​អស់ពី​ខ្លួន ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ភូមិ​ស្រែ​សោម​ថ្មី ឃុំ​កំ​ពាន់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។

លោក​វរសេនីយ៍ត្រី ហុង គឹ​ម​ហឿ​ន អធិការ​នគរបាល​ស្រុក​មេមត់ បាន​ឲ្យ​ដឹង​ថា ជន​បង្ក​ឈ្មោះ ស្រឿ​ន កា​រ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ បាន​ប្រើប្រាស់​ឧបករណ៍​រឹង​ចុង​ស្រួច​ចាក់​ទៅ​លើ​អ្នក​រង​គ្រោះ​ឈ្មោះ ប៊ុ​ន ចេ​ង​ហំ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា រង​របួស​ជា​ទម្ងន់ ឈាម​ហូរ​ឡើង​ខ្សោះ​ពី​ខ្លួន ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់ តែ​ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ក៏​បណ្ដាល​ឲ្យ​ស្លាប់​បាត់​ទៅ ចំណែក​ជន​បង្ក​បាន​រត់គេច​ខ្លួន​ចូល​ព្រៃ​ចម្ការ​ដំឡូង​បាត់​ស្រមោល ។

លោក​វរសេនីយ៍ត្រី ហុង គឹ​ម​ហឿ​ន ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព និង​បាន​ប្រគល់​សព​ឲ្យ​ទៅ​សាច់ញាតិ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ។ បន្ទាប់​មក​រូប​លោក​បាន​រាយការណ៍​ទៅ​លោក​ស្នង​នគរបាល​ខេត្ត និង​បាន​បញ្ជា​ឲ្យ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំ​ពាន់ ព្រមទាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក ចុះ​ស្រាវជ្រាវ​ទាំង​យប់ ។ លោក​បញ្ជាក់​ថា តាំងពី​យប់​ថ្ងៃ​ទី​២៦​កក្កដា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៧​កក្កដា​នេះ ឃាតករ​មិន​ទាន់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​បាន​នៅឡើយ​ទេ ។

មន្ត្រី​នគរបាល​ស្រុក​មេមត់ បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា មុន​ពេល​កើតហេតុ​ផ្ទុះ​អំពើ​ហិង្សា​មនុស្សឃាត​នេះ ដំបូង​គេ​បានឃើញ​ជន​រង​គ្រោះ និង​ជន​បង្ក បាន​ដើរ​បណ្ដើរ​ឈ្លោះប្រកែក​គ្នា​បណ្តើរ​តាម​ផ្លូវ​ក្នុងភូមិ ហើយ​បន្ទាប់​មក​ក៏​មាន​ជម្លោះ​ប្រតាយប្រតប់​គ្នា​ទៅ​វិញ​ទៅ​មក បណ្តាល​ឲ្យ​ជនសង្ស័យ​ដួល​ទៅ​លើ​ដី ហើយ​ជន​រង​គ្រោះ​បាន​ទៅ​សង្កត់ពីលើ តែ​ត្រូវ​បាន​ជន​បង្ក​ឈ្មោះ កា​រ៉ា ចាក់​បណ្ដាល​ឲ្យ​ហូរ​ឈាម​ខ្សោះ​អស់ពី​ខ្លួន​មិន​អាច​សង្គ្រោះ​បាន​តែ​ម្តង ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន កម្លាំងនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លូនជនសង្ស័យ៣នាក់ ដោយដកហូតបានកាំបិត១ ពាក់ព័ន្ធក្នុងករណីគ្រាន់តែមានជម្លោះជាមួយគ្នាបន្តិចបន្តួចប៉ុណ្ណោះដោយសាររឿងចាក់ទឹក។ អំពើឃាតកម្មនេះ បានកើតឡើងនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

គួរឲ្យដឹងថា រឿងឃាតកម្មនេះ បានកើតឡើងដោយមុនពេលកើតហេតុ ស្រ្តីម្នាក់ឈ្មោះឆោម នឿន ត្រូវជាប្អូនស្រីរបស់ជនបង្កបានជះទឹក នៅក្បែរកន្លែងរកស៊ីរបស់ស្រ្តីរងគ្រោះ ពេលនោះនាំឲ្យ ជេរទៅវិញទៅមក។

ដោយសារតែឃើញប្អូនស្រីរបស់ខ្លួន កំពុងឈ្លោះជាមួយស្រ្តីរងគ្រោះនោះ ស្រាប់តែជនបង្កជាប្រពន្ធ បានរត់ទៅចាក់ស្រ្តីរងគ្រោះចំបំពង់ក ស្រាប់តែពេលនោះ បុរសជាប្តី មិនព្រមជួយឃាត់ ក៏រត់ទៅកាន់ដងកាំបិតចាក់រុកចូលកាន់តែជ្រៅ ថែមទៀត បណ្តាលឲ្យជនរងគ្រោះដាច់ខ្យល់ស្លាប់ភ្លាមៗ គួរឲ្យអាសូរយ៉ាងពន់ពេក។

លោក ម៉ក់ ហុង បានបញ្ជាក់ថា ជនសង្ស័យជាប្តីឈ្មោះ ឡឹង សុរ៉ា អាយុ៣៧ឆ្នាំ និងប្រពន្ធឈ្មោះ ឆោម ណៃ អាយុ៣៥ឆ្នាំ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនខ្លូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការសួរនាំ។

ក្រោយសួរនាំរួច និងមានការឆ្លងយោបល់ពីព្រះរាជអាជ្ញារង ងិន ពេជ ទើបសមត្ថកិច្ចបានដោះលែងឈ្មោះ ឆោម នឿន ឲ្យប្រឡប់ទៅផ្ទះវិញ ព្រោះមិនជាប់ពាក់ព័ន្ ធក្នុងករណីនេះទេ។ បច្ចប្បន្នជនសង្ស័យទាំង២នាក់ជាប្តី-ប្រពន្ធ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ដើរ​បណ្ដើរ​ឈ្លោះ​គ្នា​បណ្តើរ ស្រាប់តែ​ឈាម​ហូរ​ជោគ​ធរណី