កា​ដូដ៏​ភ្ញាក់​ផ្អើល​ពី ​Huawei​ ធ្វើឱ្យ មាស សុខសោភា លង់

ក្រុមហ៊ុន​ Huawei​ បាន​រៀប​ចំ​កម្ម​វិធី​ដ៏​ភ្ញាក់​ផ្អើល​មួយ​ដល់​កញ្ញា​ មាស​ សុខសោភា​ ដោយ​ផ្តល់កាដូ​ទូរស័ព្ទ​ម៉ូ​ដែល​ Huawei P9 និង​P9 plus ដែល​ជា​ផលិត​ផល​ចុង​ក្រោយ​របស់​ខ្លួន​​​។ ទូរស័ព្ទ​នេះ​បាន​រចនា​ឡើង​ជា​ពិ​សេស​ មាន​តែ​ពីរ​គត់​នៅកម្ពុជា ដោយ​មាន​ហត្ថលេខា​ ឈ្មោះ​កញ្ញា​ និង​រូប​បេះដូង​នៅ​លើ​ខ្នង​ទូរស័ព្ទ​ រួមទាំងកាដូ​រូប​ថត​ស្វីតៗ​ និង​វីដេអូ​រំលឹក​អនុស្សាវរីយ៍​​កន្លង​មក។
 
កា​ដូដ៏​ភ្ញាក់​ផ្អើល​ពី ​Huawei​ ធ្វើឱ្យ មាស សុខសោភា លង់
 
គម្រោងឥតប្រាប់មុននេះ​​​រៀប​ចំ​ឡើង​​ដើម្បី​អប​អរ​ដល់​កិច្ច​សហការដ៏ផ្លែផ្កា​រយៈ​ពេល​៣​ឆ្នាំ​រវាង​ មាស​ សុខសោភា​ និងក្រុមហ៊ុន ​Huawei ​រួមមាន​ការ​ចូលរួមផ្សព្វ​ផ្សាយ​ផលិតផល ថត​ស្ពត, ​ការងារ​សង្គម និង​ការ​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​តំបន់​ជា​ដើម​។ ជា​មួយ​គ្នា​នេះ​ដែរ​ ក្រុមហ៊ុន​ក៏​ចូល​រួម​អបអរ​ដែល​ហ្វេស​បុក​កញ្ញា​ មាស សុខសោភា មាន​ចំនួន​អ្នក LIKE លើស3លាន​នាក់ កាល​ពី​ពេល​ថ្មីៗ​នេះ។
 
កា​ដូដ៏​ភ្ញាក់​ផ្អើល​ពី ​Huawei​ ធ្វើឱ្យ មាស សុខសោភា លង់
 
​​ជា​ការ​ឆ្លើយ​តប កញ្ញា​មាស​ សុខសោភា​ បាន​​ថ្លែង​អំណរ​គុណ​ដល់​អតិថិជន​ ហ្វេន ​និងក្រុមហ៊ុន ​Huawei ដែល​បាន​រៀប​ចំ​កម្មវិធី​ដ៏​ពិសេស​នេះ​សម្រាប់​កញ្ញា​ ហើយ​ក៏​អរគុណ ​Huawei ដែល​បាន​ជ្រើស​រើស​កញ្ញា​ និង​ការ​សហការ​ល្អ​កន្លង​មក ។ កញ្ញា​បាន​ថ្លែង​ទាំងរំភើប​ថា​ «វា​ពិត​ជា​ surprise មែន​ទែន​ដោយ​អត់​ដឹង​ខ្លួន​មុន​ទាល់​តែ​សោះ​ស្រាប់​តែ​មាន​ក្រុម​ការងារ​ ​អ្នក​សារព័ត៌មាន​ទៅ​ដល់​កន្លែង​ផាត់​មុខ​ ហ៊ួរវៃៗឡូយ​ឡើង​ចឹង​បាន​ធ្វើ​ឲ្យ​ភា​លង់»។
 ​
ចង់​ដឹង​ថាពេល​ទទួល​បាន​កាដូ​សម្រិត​សម្រាំងជាពិសេស តែមួយគ្មានពីរ ​ពី Huawei មាស សុខសោភា រំភើប​យ៉ាង​ណា​នោះ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖
 

 
ក្នុង​ចំណោម​ទូរស័ព្ទ​ទាំង​ពីរ​គ្រឿង​នេះ​ ១​គ្រឿង​ត្រូវ​បាន​ប្រ​គល់​ឲ្យ​កញ្ញា​មាស​ សុខសោភា​ គឺ​ Huawei P9 plus ចំណែក​មួយ​គ្រឿង​ទៀត​គឺ​ ​Huawei P9 ពណ៌មាសនឹង​ត្រូវ​ប្រគល់​ឲ្យ​ប្រិយមិត្ត​ដែលឈ្នេះ​កម្មវិធី​ឆ្លើយ​សំណួរ​ងាយៗ​ លើ​Facebook របស់​ Huawei និង Facebook របស់​កញ្ញា​មាស​ សុខសោភា។​
 
កុំ​ភ្លេច​ចូល​រួម​ឆ្លីយ​សំណួរ និង​រង់​ចាំ​មើល​ទាំង​អស់​គ្នា​ណា ​ថា​តើ​អ្នក​ណា​ជា​អ្នក​មាន​សំណាង​បាន​ទូរស័ព្ទ​ដែល​ផលិត​ឡើង​ជា​ពិសេស​នេះ?
 
អត្ថបទៈ យ៉ារិទ្ធ