ទូរទស្សនិកជន​នឹង​បាន​ទស្សនា​រឿង​ភាគ​ថៃ​ថ្មី ២ ទៀត​នៅ PNN

រឿង​ភាគ​ថៃ​ថ្មី ២ ទៀត គឺ​រឿង «ផ្កា​កំភ្លឹង​ស៊ី​ជម្ពូ» និង​រឿង «កងដៃ​ចាំជាតិ» នឹង​ផ្តើម​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន (PNN) ក្នុង​សប្ដាហ៍​នេះ​ហើយ។

 

រឿង​ល្បី​ប្រចាំឆ្នាំ​២០១៦ «កង​ដៃ​ចាំ​ជាតិ» គឺ​ជា​រឿងរ៉ាវ​ស្នេហា​លាយ​ឡំ​ដោយ​ពាក្យ​សន្យា និង​គំនុំ​គុំកួន​រវាង​អតីត​ជាតិ និង​បច្ចុប្បន្ន​កាល ពាក់ព័ន្ធ​នឹង​កង​ដៃ​មាស​មួយ។ នេះ​ជា​រឿងរ៉ាវ​ស្នេហា​កាល​ពី​អតីតជាតិ​រវាង​មនុស្ស​ស្រី​ ២ នាក់​ស្រឡាញ់​អ្នក​អង្គ​ម្ចាស់​សង្ហា​ម្នាក់​ដែល​មាន​ឈ្មោះ​ថា Direk សម្តែង​ដោយ​លោក Toey Pongsakorn ។ នាង Riewthong សម្តែង​ដោយ​នាង Warattaya Nilkuha (Jui) ដែល​ជា​កូនស្រី​របស់​ម្ចាស់​ក្រុមហ៊ុន​តុក្កតា​ក្នុង​ដំណាក់ បាន​ទទួល​កង​ដៃ​មាស​មួយ​ពី​អ្នក​អង្គ​ម្ចាស់ Direk ហើយ​នាង​បាន​សន្យា​ថា​នាង​មិន​ដោះ​កង​ដៃ​នោះ​ចេញ​ដាច់​ខាត​រហូត​ដល់​ថ្ងៃ​ស្លាប់។

 

ទូរទស្សនិកជន​នឹង​បាន​ទស្សនា​រឿង​ភាគ​ថៃ​ថ្មី ២ ទៀត​នៅ PNN

 

យ៉ាង​ណា​មិញ នាង Rumpa សម្តែង​ដោយ​តារា​ភាពយន្ត​ល្បី​របស់​ប៉ុស្តិ៍​លេខ​៣​ថៃ នាង Janie Tienphosuwan ក៏​ស្រឡាញ់​អ្នក​អង្គ​ម្ចាស់ Direk ដែរ ហើយ​បាន​ព្យាយាម​វាយ​យក​កងដៃ​មាស​ពី​នាង Riewthong នៅ​ស្រះ​ទឹក។ ដោយ​ប្រទាញប្រទង់​គ្នា​កង​ដៃ​ក៏​បាន​បាក់ ហើយ​នាង Rumpa បាន​ច្រាន​នាង Riewthong ចូល​ស្រះ។ នៅ​ពេល​ដែល​នាង​ជិត​ស្លាប់ ភ្នែក​របស់​នាង​ពោរពេញ​ដោយ​កំហឹង។ នាង Riewthong បាន​បួងសួង​មុន​នាង​ស្លាប់​ថា មិន​ថា​ពេល​វេលា​កន្លង​ផុត​ទៅ​យូរ​ប៉ុណ្ណា នាង​នឹង​ត្រលប់​មក​យក​កង​ដៃ​របស់​នាង​វិញ។

 

រឿង «កងដៃ​ចាំជាតិ» នឹង​មាន​ផ្សាយ​ជូន​ទស្សនា​រៀង​រាល់​ថ្ងៃ​ចន្ទ ដល់​ព្រហស្បតិ៍ វេលា​ម៉ោង ៩ ដល់​ម៉ោង ១០ យប់ ចាប់​ពី​ថ្ងៃ​ទី១ សីហា តទៅ បន្ទាប់​ពី​រឿង «វិល​វិញ​មក​អូន»។

 

ឯ​រឿង «ផ្កា​កំភ្លឹង​ស៊ី​ជម្ពូ» ជា​សាច់​រឿង​បែប​មនោសញ្ចេតនា​លាយ​ឡំ​នឹង​ឈុត​ឆាក​កំប្លែង​ខ្លះៗ។ រឿង​នេះ​សម្តែង​ដោយ​តារា​ប្រុស​ជើង​ចាស់​កូន​កាត់​ថៃ-អាល្លឺម៉ង់ Andrew Charlie Gregson និង​តារា​ស្រី​វ័យ​ក្មេង​នាង Amena Gul។ នេះ​ជា​ខ្សែ​រឿង​លើក​ដំបូង​ហើយ​ដែល​នាង Amena Gul លេច​មុខ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន។

 

ទូរទស្សនិកជន​នឹង​បាន​ទស្សនា​រឿង​ភាគ​ថៃ​ថ្មី ២ ទៀត​នៅ PNN

 

នាង Amena Gul សម្តែង​ជា​តួឯក​ស្រី​ឈ្មោះ សរូឆា ដែល​ជា​កូនស្រី​លោក​សេដ្ឋី​ទើប​ត្រលប់​មក​ពី​បរទេស ប៉ុន្តែ​ត្រូវ​អ្នក​បើក​តាក់ស៊ី​ដាក់​ថ្នាំ ហើយ​យក​ទៅ​ចោល​តាម​ផ្លូវ ហើយ​ត្រូវ​បាន​កំលោះ​វិសរុត ជា​ម្ចាស់ផ្ទះ​សំណាក់​ផ្តល់​ក្តី​អាណិត​សង្គ្រោះ​នាង ហើយ​បាន​ដាក់ឈ្មោះ​ថ្មី​ឲ្យ​ថា​កំភ្លឹង។ នាង សរូឆា សប្បាយ​ចិត្ត​ទៅ​នឹង​ការ​បន្លំ​ខ្លួន ចំណែក​វិសរុត​វិញក៏​មាន​ជីវិត​ស្រស់ស្រាយ​ដោយសារ​តែ​បាន​ជួបគ្នា​ជាមួយ​កំភ្លឹង។

 

រឿងរ៉ាវ​កាន់​តែ​ស្មុគស្មាញ និង​ចាប់​អារម្មណ៍​ជាង​ស្នេហា​រវាង​កញ្ញា​រូប​ស្រស់​បន្លំ​ខ្លួន និង​ម្ចាស់​ផ្ទះ​សំណាក់ គឺ​នៅ​ពេល​ដែល​លោក​ភិសិដ្ឋ ឪពុក​របស់​នាង​សរូឆា ចង់​បាន​ដី​ល្អ​មួយ​កន្លែង​របស់​ម្ចាស់​ក្សត្រី​នៃ​ដំណាក់​ទេសវាធិត។ យ៉ាង​ណា​មិញ ទ្រង់​មិន​ព្រម​លក់​នោះ​ទេ​ទុក​ធ្វើ​ជា​ទ្រព្យសម្បត្តិ​សម្រាប់​បុត្រី​របស់​ទ្រង់​ដែល​បាន​បាត់​ខ្លួន​ទៅ។ ម្ចាស់​ក្សត្រី​ទ្រង់​ស្រឡាញ់​វិសរុត​ណា​ស់​ គេ​អាច​ចេញ​ចូល​ក្នុង​ដំណាក់​បាន​តាម​ចិត្ត។ ម្ចាស់​ក្សត្រី​ទ្រង់​មាន​សង្ឃឹម​ថា​នឹង​បាន​ជួប​នឹង​កូនស្រី​របស់​ទ្រង់​ដែល​បាន​បាត់​ខ្លួន​នោះ​បាន​ម្ដង​ទៀត។ ក្រោយ​មក ឮ​ដំណឹង​ថា​ព្រះ​នាង​មាន​ផ្ទៃ​ពោះ​រត់​គេច​ខ្លួន​ទៅ​នៅ​អង់គ្លេស​ ហើយ​កើត​បាន​កូនប្រុស​ទៀត​ផង​ធ្វើឲ្យ​ម្ចាស់​ក្សត្រីយ៍​មាន​សង្ឃឹម​ថា ​វិសរុត​នេះ​ប្រាកដ​ជា​ទាយាទ​របស់​ទ្រង់​ពិត​ ព្រោះ​អី​គេ​ប្រាប់​ថា​ធ្លាប់​ទៅ​នៅ​អង់គ្លេស​កាល​ពី​វ័យ​ក្មេង ប៉ុន្តែ​មិន​ស្គាល់​ព្រះ​នាង​កិត្តិសោភណ្ឌ ទើប​ធ្វើឲ្យ​អង្គ​ម្ចាស់​ភរិយផុង​បាន​សប្បាយ​ចិត្ត​ឡើង​បន្តិច។

 

រឿង «ផ្កា​កំភ្លឹង​ស៊ី​ជម្ពូ» នឹង​មាន​ផ្សាយ​ជូន​ទស្សនា​នៅ​រៀងរាល់​ថ្ងៃ​សុក្រ សៅរ៍ និង​អាទិត្យ វេលា​ម៉ោង ៩ ដល់​ម៉ោង ១០ យប់ ចាប់​ពី​ថ្ងៃ​ទី​២៩ កក្កដា​នេះ​ត​ទៅ បន្ទាប់​ពី​រឿង «ស្រី​ឆ្នាស ម្ចាស់​ស្នេហ៍»។

 

PNN ជា​ស្ថានីយ​ទូរទស្សន៍​ថ្មី និង​ទំនើប​បំផុត​នៅ​កម្ពុជា បាន​ចុះ​កិច្ច​សន្យា​ផ្ដាច់​មុខ​មួយ​កាល​ពី​ខែ ឧសភា ឆ្នាំ​២០១៥ ក្នុង​ការ​ទទួល​បាន​សិទ្ធិ​ចាក់​ផ្សាយ​ខ្សែ​ភាពយន្ត​ភាគ​ល្បីៗ ទាំង​ចាស់ ទាំង​ថ្មី របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ថៃ។ កិច្ច​ព្រមព្រៀង​នេះ មាន​តម្លៃ​ជា​ទឹក​ប្រាក់​ប្រមាណ​ជាង​១​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

 

ខ្សែ​ភាពយន្ត​ភាគ​របស់​ប៉ុស្តិ៍​លេខ​៣​ថៃ ដែល​បាន និង​កំពុង​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន សម្ដែង​ដោយ​តារា​ភាពយន្ត​ថៃ​ល្បីៗ ដូចជា Nadech Kugimiya, Urassaya Sperbund, KenPhupom, Kimberly, Mark Prin, Mario, និង Janie Tienphosuwan ជាដើម។

 

ទស្សនា​ឈុត​ខ្លី​រឿង​ទាំង​ ២ នេះ៖

 

រឿង កងដៃ​ចាំជាតិ៖

 

រឿង ផ្កា​កំភ្លឹង​ស៊ី​ជម្ពូ៖

 

អត្ថបទ៖ ពាណិជ្ជកម្ម