Song Seung Hun ប្រាប់​ថា​គ្មាន​ថ្ងៃ​បែក​ពី​សៀវ ឡុង​នី​នោះ​ទេ

តារា​សម្ដែង​ល្បី​ឈ្មោះ​កូរ៉េ Song Seung Hun បញ្ចេញ​មតិ​ជា​លើក​ទី​មួយ​ចំពោះ​ពាក្យ​ចចាមអារ៉ាម​ឈាន​ដល់​ផ្លូវ​បំបែក​រវាង​លោក​និង​តារា​សម្ដែង​ស្រី Liu Yifei។

 

Song Seung Hun ប្រាប់​ថា​គ្មាន​ថ្ងៃ​បែក​ពី​សៀវ ឡុង​នី​នោះ​ទេ

 

បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា កាល​ពី​ល្ងាច​ថ្ងៃ​ទី ២៦​ខែ​កក្កដា​កន្លង​ទៅ​នេះ តារា​សម្ដែង​រូប​សង្ហា Song Seung Hun បាន​ចូល​រួម​ក្នុង​កម្មវិធី​មួយ​នៅ​ប្រទេស​ចិន។ នៅ​ពេល​ឆ្លើយ​តប​នឹង​ព័ត៌មាន​ប្រេះឆា​ជាមួយ​តារា​សម្ដែង​ស្រី​ចិន​ល្បី​ឈ្មោះ Liu Yifei តួ​រឿង “When A Man Loves” បាន​ប្រកាស​ថា​ខ្លួន​មិន​ដែល​គិត​ពី​រឿង​ឃ្លាត​ឆ្ងាយ​ពី​សៀវ ឡុងនី​នោះ​ឡើយ។ “ខ្ញុំ​គ្មាន​ថ្ងៃ​បែក​គ្នា​ពី Liu Yifei នោះ​ទេ” តារា​អាយុ​៣៩​ឆ្នាំ​និយាយ។ Song Seung Hun ក៏​បន្ថែម​ទៀត​ដែរ​ថា មួយ​រយៈ​នេះ​​អ្នក​ទាំ​២​តែង​ទាក់ទង​គ្នា​តាម​ទូរសព្ទ​ហើយ​មាន​ពេល​ខ្លះ​ក៏​ណាត់​ជួប​គ្នា​តែ​ពួក​គេ​មិន​បង្ហាញ​រឿង​មនោសញ្ចេតនា​ជា​សាធារណៈ ៕

 

ចុចអាន៖លេច​ធ្លាយ​ឈុត​លើគ្រែរបស់​សៀវ ឡុងនី​និង Kris Wu

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing