AirAsia​ ​​ច្រាន​ចោល​ ​ព័ត៌មាន​ចែក​សំបុត្រ​យន្តហោះ​ឥតគិតថ្លៃ

ក្រុមហ៊ុន​អាកាសចរណ៍​ ​AirAsia​ ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ ​ដោយ​មិន​មាន​កម្មវិធី​ផ្ដល់​សំបុត្រ​ហោះ​ឥត​គិត​ថ្លៃ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​អ្វី​នោះ​ទេ។

 

AirAsia​ ​​ច្រាន​ចោល​ ​ព័ត៌មាន​ចែក​សំបុត្រ​យន្តហោះ​ឥតគិតថ្លៃ

រូបភាពដកស្រង់ពីអ្នកចុចចូលគេហទំព័រនោះ ហើយចែករំលែកតាម Facebook

 

ការ​ប្រកាស​នេះ​ចេញ​ផ្សាយ​ក្រោយ​មាន​គេហទំព័រ​មួយ​ឈ្មោះ​ ​airasia-com-twofreetickets​ ​បាន​ចុះ​ផ្សាយ​ថា​ ​AirAsia​ ​ផ្ដល់​នូវ​សំបុត្រ​យន្តហោះ​ឥត​គិត​ថ្លៃ​សម្រាប់​អ្នក​ណា​ដែល​ចុច​ចូល​គេហទំព័រ​ ​ហើយ​ឆ្លើយ​សំណួរ​មួយ​ចំនួន។ មក​ដល់​ថ្ងៃ​នេះ​ ​ព័ត៌មាន​ទាំង​នោះ​កំពុង​ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន​ ​ធ្វើ​ការ​ចុច​ចូល​ ​និង​ចែក​រំលែក​ពី​ម្នាក់​ទៅ​ម្នាក់។

 

AirAsia​ ​​ច្រាន​ចោល​ ​ព័ត៌មាន​ចែក​សំបុត្រ​យន្តហោះ​ឥតគិតថ្លៃ

 

ក្នុង​នោះ​អ្នក​ជំនាញ​ខាង​សុវត្ថិភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​បាន​ប្រកាស​ថា​គេហទំព័រ​នោះ​គឺ​មាន​បង្កប់​នូវ​មេរោគ​ប្រភេទ​ ​Scam​ ​ដែល​អាច​ទៅ​វា​លុក​លើ​ឧបករណ៍​របស់​អ្នក​ដែល​ចុច​ចូល​ទៅ​គេហទំព័រ​នោះ៕

 

អាន​បន្ត​ ​៖​ Facebook Update​ ​ថ្មី​ មិន​ទាន់​អាច​ ​Upload ​រូបភាព​បាន​

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ
ប្រភព​ ​៖​ ​channelnewsasia