​ពេល​មាន​ផ្ទៃពោះ​មួយខែ មាន​អាការៈ​ដូចម្តេច​?

​ពេល​មាន​ផ្ទៃពោះ​មួយខែ មាន​អាការៈ​ដូចម្តេច​?


​ពេល​មាន​ផ្ទៃពោះ​មួយខែ មាន​អាការៈ​ដូចម្តេច​?

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​បាន​មួយ​ខែ វា​នឹង​ចាប់ផ្តើម​បញ្ចេញ​អាការៈ​មួយចំនួន​មក​ប្រាប់​អ្នក​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​ចំនួន​មួយ​ខែ អាការៈ​ដំបូង​ដែល​បញ្ចេញចេញ​មក​គឺ​គ្មាន​រដូវ​មក​ទេ ប៉ុន្តែ​មាន​នារី​ខ្លះ​ក៏​មក​ដែរ តែ​មក​តិច ហើយ​មាន​រយៈពេល​ខ្លី​ខុសពី​ធម្មតា​។ មាន​អ្នកខ្លះ​នៅក្រោយពេល​ដែល​រដូវ​ឈប់​មក​ចំនួន​ពី​មួយ​ទៅ​ពីរ​អាទិត្យ អ្នក​នឹង​ចាប់ផ្តើម​ប្រែប្រួល​ចំណង់​អាហារ ដោយ​អ្វី​ដែល​អ្នក​ធ្លាប់​ចង់​ញ៉ាំ​បែរជា​មិន​ចង់​ពិសារ​ទៀត​ទៅ​វិញ​។ ជួនកាល​អាហារ​ដែល​ញ៉ាំ​ហើយ​ម្តង គឺ​មិន​ចង់​ពិសារ​ទៀត​ទេ​។ មាន​អ្នកខ្លះ​ទៀត​អាច​នឹង​មិន​ចង់​ញ៉ាំ​អាហារ ហើយ​ក្អួត​ទៀតផង ប៉ុន្តែ​អាការៈ​ទាំងនេះ​អាច​នឹង​បាត់​នូវក្រោយ​មួយខែ ឬ​កន្លះ​ខែ​។ ក្រោយពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​ចំនួន​មួយ​ខែ សុដន់​អ្នក​នឹង​មាន​លក្ខណៈ​រីក​ធំ​។ អ្នក​នឹង​អាច​នោម​ច្រើនជាង​មុន​ខុសពី​ធម្មតា​។ ជាងនេះទៅទៀត អ្នកនឹង​អាចមាន​អារម្មណ៍​នឿយហត់​ជាង​មុន គ្មាន​កម្លាំង និង​ចូលចិត្ត​គេង ប៉ុន្តែ​អាការៈ​ទាំងនេះ​នឹងម​កកើតឡើង​យូរ​នោះ​ទេ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។