Mertesacker នឹង​អវត្តមាន​ប្រកួត​បើក​រដូវ​កាល​ឲ្យ​ Arsenal

Per Mertesacker នឹង​អវត្តមាន​ប៉ុន្មាន​ប្រកួត​នៅ​ដើម​រដូវ​កាល​ថ្មី​ Premier League ឲ្យ​កាំភ្លើង​ធំ Arsenal ដោយ​សារ​បញ្ហា​របួស។

 

 Mertesacker នឹង​អវត្តមាន​ប្រកួត​បើក​រដូវ​កាល​ឲ្យ​ ArsenalMertesacker

 

ខ្សែ​ការពារ​កណ្ដាល​ដ៏​រឹង​មាំ​រង​របួស​ជង្គង់​ក្នុង​ការ​ប្រកួត​ស្មើ​គ្នា​ទល់​នឹង​​​ក្រុម​ Lens កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ​ធ្វើ​ឲ្យ​រូប​គេ​ត្រូវ​សម្រាក​ព្យាបាល​យ៉ាង​ហោច​ណាស់ក៏​​២ខែ​ដែរ​។ របួស​នេះ​ត្រូវ​បាន​លោក​ Wenger សម្រេច​ដក​ឈ្មោះ Mertesacker ចេញ​ពី​ក្រុម​ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​អាមេរិក​កម្ដៅ​សាច់​ដុំ​២​ ប្រ​កួត​នៅ​ទីនោះ។

 

កីឡាករ​វ័យ​៣១​ឆ្នាំ ផ្ទេរ​មក​កាន់​ទឹកដី​ Emirate កាល​ពី​ឆ្នាំ​ ២០១១ ហើយ​រដូវកាល​មុន​បង្ហាញ​ខ្លួន​បាន​ ២៤លើក​ក្នុង​ចំណោម ៣៦​ប្រកួត ជួយ Arsenal បាន​លេខ២​នៅ Premier League។ ស្រប​ពេល​ Mertesacker មាន​របួស​ Arsenal ក៏​បាន​ចុះ​ហត្ថលេខា​យក Rob Holding ពី Bolton ដើម្បី​មក​ជួយ​ Laurent Koscielny និង Gabriel នៅ​តំបន់​ការពារ៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC