នារីៗភាគច្រើន ប្រាថ្នាចង់បាន រាងស្អាត និងស៊ិចស៊ី តាមតារាស្រីថៃប៉ុន្មានដួងនេះ!

ថៃ៖ នាពេលបច្ចុប្បន្ន តារាស្រីល្បីៗ តែងតែស្រលាញ់ និងរក្សារាងរបស់ខ្លួនបានយ៉ាងល្អ ជាមួយក្បាលពោះរាបស្មើរ ចង្កេះតូចស្អាត ហើយក៏មាននារីមិនតិចនាក់នោះទេ ដែលប្រាថ្នាចង់បានរាងដូចពួកគេ។

គេហទំព័រថៃមួយ បានបង្ហាញពីតារាស្រីថៃប៉ុន្មានដួង ដែលមានរាងស៊ិចស៊ីបំផុត គួរជាទីបេតី។ ចំពោះរាងស្លីមស្រឡូន អមជាមួយក្បាលពោះរាបស្មើរ របស់តារាស្រីទាំងនោះ ពិតជាទាក់ទាញយ៉ាងខ្លាំង ដែលធ្វើឲ្យអ្នកគាំទ្រ លាន់មាត់សរសើរ និងច្រណែននឹងពួកគេ ដែលប៉ិនថែរក្សារាងឲ្យនៅស្ថិតស្ថេរ។ 

តារាស្រីថៃ ដែលត្រូវបានគេដឹងមានរាងស្អាតបំផុតនោះ មានដូចជា នាងGrace kanklao នាង Pat Napapa នាង gybzy នាង Bitoey នាង Gypsy Keerati នាង Vj Woosen នាង Beenamthip នាង Apitsada នាង Bebe និងនាង Mind ជាដើម៕

តោះមើលក្បាលពោះដ៏រាបស្មើរ របស់តារាស្រីថៃល្បីៗទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ពាក់ព័ន្ធនឹងរាងស្អាតនេះដែរ កាលពីមុន ក៏មានតារាស្រីម្នាក់ផងដែរ គឺនាង Kim Sarang បានជាប់ជាតារាស្រីមានរាងស្អាត និងស៊ិចស៊ីខ្លាំង។តារាសម្តែងស្រី Kim Sarang ជាប់ឈ្មោះជាតារាស្រី ដែលមានរាងស្អាតបំផុត ក្នុងចំណោម តារាស្រី កូរ៉េទាំងអស់។

កាលពីថ្ងៃទី២៩ ខែមិថុនា ស្ថានីយ៍ទូរទស្សន៍ TvN ក្នុងកម្មវិធី "The List 2015" បានប្រកាស ពីតារាស្រី ដែលមាន រាងកាយស៊ិចស៊ីបំផុត។ ហើយនាង Kim Sarang បានជាប់លេខ១ ជាតារាស្រីដែល មានរាងស៊ិចស៊ី។ ចំពោះតារា ស្រីវ័យ ៣៧ ឆ្នាំរូបនេះ ជាតារាម្នាក់ ដែលអាចថែរក្សារាង បានយ៉ាងស្រឡូនស្អាត។

ចំពោះតំណែងលេខ២ បានទៅលើនាង Kang Ye Won ដែលនាងបានទម្លាយ មូលហេតុដែលនាង មានរាងស្អាត បែបនេះ ព្រោះតែនាងចួលចិត្តដើរ និងហែលទឹក។ លេខ៣ បានទៅ នាង Park Soo Jin ដែលនាង ជាតារាម្នាក់ គិតគូរលើអាហារយ៉ាងម៉ត់ចត់ និងឧស្សាហ៍ហាត់ប្រាណផងដែរ។ លេខ៤ បានទៅនាង Min Hyo Rin ដែល តែងតែហាត់ប្រាណ៣ដង ក្នុងមួយថ្ងៃ។ លេខ៥ បានទៅលើ នាង Moon Chae Won ដែលនាងបាន ប្រាប់ថា ការថែរាងរបស់នាងបានយ៉ាងស្រឡូន ព្រោះតែនាងឧស្សាហ៍ពិសារទឹកច្រើន។ លេខ ៦ លេខ៧ លេខ៨ លេខ៩ គឺបានទៅលើ តារាចម្រៀងរ៉េប Jessi អ្នកលេងបុកប៊ីយ៉ាអាជីព Cha Yoo Ram តារាសម្តែង Lee II Hwa និងនាង Seolhyun សមាជិកក្រុម AOA៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload