Brown សម្ពោធ​សាខា​ថ្មី ដោយ​បង្កប់​ផ្នត់​គំនិត​ធ្វើ​ឲ្យ​ចាស់​ក្លាយ​ជា​ថ្មី

សាខា​ទី​១២ ប្រោន​រ៉េនទ្រី (Brown Raintree) បាន​សម្ពោធ​ជា​ផ្លូវការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា នៅ​អគារ​រ៉េនទ្រី ដែល​ជា​បណ្ដុំ​ការិយាល័យ​ជួល។

 

លោក ផន រស្មី អ្នក​គ្រប់គ្រង​ហាង បាន​និយាយ​ថា៖ “រ៉េនទ្រី ជា​ឈ្មោះ​ភាសា​អង់គ្លេស ដែល​មាន​ន័យ​ថា​ដើម​ចន្ទគិរី វា​រីក​លូតលាស់​លឿន និង​បែកមែក​សាខា​ធំ។ ដូច្នេះ​ប្រោន​រ៉េនទ្រី ប្រៀប​ដូច​នឹង​សាល​ជួបជុំ​ដ៏​ធំ​មួយ​ដែល​អ្នក​រាល់គ្នា​អាច​ធ្វើ​ការងារ កម្សាន្ត និង​ប្រាស្រ័យ​ទាក់ទង​គ្នា​បាន​ច្រើន​ជាង​មុន”។

 

Brown សម្ពោធ​សាខា​ថ្មី ដោយ​បង្កប់​ផ្នត់​គំនិត​ធ្វើ​ឲ្យ​ចាស់​ក្លាយ​ជា​ថ្មី

 

បើ​តាម​យោង​តាម​កញ្ញា ធន ម៉ាឡា បុគ្គលិក​ផ្នែក​ទីផ្សារ​របស់​ប្រោន បាន​ឲ្យ​ដឹង​ថា “មូលហេតុ​ដែល​ប្រោន​ធ្វើ​ផ្ទាំង​ថត​រូប​ដែ​ល​ប្រើ​សុទ្ធ​តែ​របស់​ដែល​ប្រើប្រាស់​ក្នុង​ហាង ដូចជា ក្រដាស​ជូត​មាត់ ក្រដាស​ខ្ចប់​នំ និង​ទុយយោ​ប្រោន ដែល​បាន​លាង​សម្អាត បន្ទាប់​ពី​អតិថិ​ជន​ប្រើប្រាស់​ហើយ គឺ​មាន​បំណង​ធ្វើ​ឲ្យ​របស់​ចាស់​ក្លាយ​ជា​ថ្មី។ វា​ពិត​អាច​ចូលរួម​ក្នុង​ការ​ផ្ដល់​ជា​គំរូ​នៃ​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​វត្ថុ​ធាតុ​ដើម កាត់​បន្ថយ​កាក​សំណល់​នៅ​គំនរ​សំរាម ពិសេស​កាត់​បន្ថយ​ការ​បំពុល​នៃ​បរិស្ថាន​ផ្សេងៗ។

 

Brown សម្ពោធ​សាខា​ថ្មី ដោយ​បង្កប់​ផ្នត់​គំនិត​ធ្វើ​ឲ្យ​ចាស់​ក្លាយ​ជា​ថ្មី

 

កញ្ញា​បន្ត​ថា ការច្នៃ​របស់​ចាស់​បែប​នេះ ក៏​បង្ហាញ​ពី​គំនិត​ច្នៃប្រឌិត​ដ៏​ខ្ពស់​មួយ​ផង​ដែរ។ ក្នុង​អំឡុង​ពេល​បើក​សាខា​ថ្មី​នេះ ប្រោន​បាន​ចេញ​ដប​ទឹក​ថ្មី ៤ មុខ ក្នុង​គោល​បំណង​ពញ្ញាក់​អារម្មណ៍​អតិថិជន​ឲ្យ​កាត់​បន្ថយ​ប្រើប្រាស់​កែវ​ប្លាស្ទិក ហើយ​ងាក​មក​ប្រើ​របស់​ដែល​ប្រើប្រាស់​បាន​ច្រើន​ដង និង​ប្រើ​ឲ្យ​អស់​លទ្ធភាព៕

 

Brown សម្ពោធ​សាខា​ថ្មី ដោយ​បង្កប់​ផ្នត់​គំនិត​ធ្វើ​ឲ្យ​ចាស់​ក្លាយ​ជា​ថ្មី

 

Brown សម្ពោធ​សាខា​ថ្មី ដោយ​បង្កប់​ផ្នត់​គំនិត​ធ្វើ​ឲ្យ​ចាស់​ក្លាយ​ជា​ថ្មី

 

Brown សម្ពោធ​សាខា​ថ្មី ដោយ​បង្កប់​ផ្នត់​គំនិត​ធ្វើ​ឲ្យ​ចាស់​ក្លាយ​ជា​ថ្មី

 

អត្ថបទ៖ ពាណិជ្ជកម្ម