ដឹង​ទេ​ក្មេង​ប្រុស​ដែល​ញៀន​​បារី​តាំង​ពី​អាយុ​២​ឆ្នាំ​រូប​នេះ​ទៅ​ជា​យ៉ាង​ណា​ហើយ​ឬ​នៅ​ ?

កាលពីអំឡុងឆ្នាំ២០១០មានព័ត៌មានដ៏ល្បីល្បាញដែលក្មេងប្រុសវ័យទើបតែ២ឆ្នាំម្នាក់រស់នៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលមានឈ្មោះថា Aldi Rizal គឺជាអ្នកញៀនបារីដ៏ខ្លាំងក្លា ។ ខណៈតាមការសម្ភាសន៍ជាមួយឪពុកម្ដាយរបស់គេបានបញ្ជាក់ថាក្នុងមួយថ្ងៃគេជក់បារីដល់ទៅ៤០ដើមឯណោះ ។

វីដេអូកាលពីឆ្នាំ២០១០ ៖

គិតមកដល់បច្ចុប្បន្នគឺរំលង៦ឆ្នាំហើយដែលមកដល់ពេលនេះ Aldi Rizal មានអាយុប្រមាណជា៨ឆ្នាំហើយជាដំណឹងល្អក្មេងប្រុសម្នាក់នោះគឺបានផ្ដាច់បារីបានជោគជ័យ ។ គួររំលឹកថាក្រោយពេលផ្ដាច់បារីគេក៏បានក្លាយជាក្មេងប្រុសដែលញៀននឹងការញាំរហូតធ្វើឲ្យគេក្លាយជាក្មេងប្រុសដ៏ធាត់ខ្លាំងទៅវិញ តែយ៉ាងណាក្រោយមកគេក៏ទទួលបានការព្យាបាលជំងឺញៀននឹងការញាំដោយជោគជ័យ ហើយបច្ចុប្បន្នគេមានសុខភាពបានល្អប្រសើរវិញផងដែរ ។

ប្រភព ៖ Washingto
ប្រែសម្រួល ៖វិចទ័រ

  • ដឹង​ទេ​ក្មេង​ប្រុស​ដែល​ញៀន​​បារី​តាំង​ពី​អាយុ​២​ឆ្នាំ​រូប​នេះ​ទៅ​ជា​យ៉ាង​ណា​ហើយ​ឬ​នៅ​ ?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/27  Category:ចំនេះដឹង
Tags: